Connect with us

ព័ត៌មានជាតិ

ក្មេងស្រី​ចាញ់បោកមេខ្យល់​ទៅប្រទេសចិន ត្រូវបានជួយ​សង្គ្រោះ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ​ក្មេងស្រី​រង​គ្រោះ​ជនជាតិខ្មែរម្នាក់ អាយុ១៤ឆ្នាំ ដែល​មេខ្យល់ឆបោកទៅ​ប្រទេសចិន​ ត្រូវបាន​ជួយ​សង្គ្រោះ​ដោយ​ជោគជ័យហើយ។

លោក ឧត្តមសេនីយ៍ ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឲ្យដឹងថា​​ជនសង្ស័យជាមេខ្យល់ឆបោកបាននាំក្មេងស្រីរងគ្រោះទៅប្រទេសចិន អស់រយៈពេល ៤ ខែ​មកហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានដាក់បទបញ្ជាឱ្យកម្លាំង​ការិយាល័យជំនាញធ្វើការ​ស្រាវ​ជ្រាវ និងបានរកឃើញសាច់ញាតិ​ក្មេងរងគ្រោះ​មាន​ទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​ ។

​តាមការឲ្យដឹងពីបុរសជាឪពុកបានបញ្ជាក់ថា កូនស្រីរបស់គាត់មានឈ្មោះ យឿង សុដាវីន អាយុ១៤ឆ្នាំ បានចាញ់បោកមេខ្យល់មិនស្គាល់​អត្តសញ្ញាណ​ នាំយកទៅប្រទេសចិន រយៈពេល៤ខែ ​មកហើយ រូបគាត់​បានទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០​២០ ស្នើសុំឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ដោះស្រាយ។

លោក ឧត្ដមសេនីយ៍ឯក ជីវ ផល្លី បានបន្តថា នៅរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ក្រោមកិច្ចសហ​ប្រតិ​បត្តិការល្អរវាងអាជ្ញាធរចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា បានស្រាវជ្រាវស្វែងរកឃើញកន្លែងស្នាក់នៅ​របស់ក្មេងស្រីរងគ្រោះខាងលើ និងបានជួយសង្គ្រោះបញ្ជូនមកស្នាក់ការនគរបាល នៅខេត្តហឺណាន ប្រ​ទេស​ចិន ដើម្បីចាត់ការបន្ត ។

លោក ឧត្ដមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ឲ្យដឹងថា មន្ត្រី​ជំនាញ​របស់នាយកដ្ឋាន ​កំពុង​ធ្វើការ​ទំនាក់​ទំនង​សម្រប សម្រួល ផ្តល់ព័ត៌មាន​ទៅឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុម​ការងារ​លេខាធិការដ្ឋាន មេគង្គឡានឆាង ដើម្បីធ្វើការបន្តជាមួយស្ថានអគ្គកុងស៊ុល​ ព្រះរាជាណា​ចក្រ​កម្ពុជា ប្រចាំប្រទេសចិន ដើម្បីឈានដល់ការ សម្របសម្រួលជាមួយអាជ្ញាធរចិន រៀបចំបែបបទ​បញ្ជូន​ក្មេងស្រីរងគ្រោះខាងលើឲ្យវិលត្រឡប់មកកម្ពុជាវិញ។

អត្ថបទ ៖ សំអឿន
         
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម