Connect with us

ព័ត៌មានជាតិ

ស្ពាន១៣មករា សាងសង់បានជិត១០០ភាគរយ​

បានផុស

នៅ

សមិទ្ធផល​ស្ពានថ្មថ្មី ដែល​កសាងឡើងទន្ទឹមគ្នាជាមួយស្ពានបុរាណ មានអាយុកាល១០៣ឆ្នាំ ដែល​​បាន​ចាប់ផ្តើមដំណើរការសាងតាំងពីដើមខែមករា ឆ្នាំ២០២០ មកទល់ពេលបច្ចុប្បន្ននេះ ​បាន​បញ្ចប់​គម្រោង​ស្ទើរ​តែទាំងស្រុងហើយ ដោយរង់ចាំពេលវេលាសមស្រប​សម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ។

មន្ត្រី​សាលាខេត្ត ឲ្យដឹងថា ស្ពានថ្មទើបសាងសង់ថ្មីរួចរាល់​នេះ ត្រូវបាន​សម្ដេច​ក្រឡាហោម ស​ ខេង ​ដាក់​ឈ្មោះ​ថា “ស្ពាន១៣មករា” ឲ្យស្របទៅតាមអត្ថន័យជាថ្ងៃរំដោះទីក្រុងបាត់ដំបង ពីរបបប្រល័យពូជ​សាសន៍ ​​ប៉ុល ពត ក្នុងឆ្នាំ១៩៧៩។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងួន​ រតនៈ អភិបាល​ខេត្តបាត់ដំបង បានមាន​ប្រសាសន៍ថា ​សម្រាប់ពេលវេលាដាក់​សម្ពោធ​ស្ពាន​១៣​មករា នៅចំណុចទល់មុខសាលាខេត្ត ក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រដ្ឋ​បាលខេត្ត មិន​ទាន់បានសុំ​គោលការណ៍​ទៅថ្នាក់លើ​នៅឡើយទេ ដោយសារនៅមានការងារ​កែលំអ​​រួច​រាល់​ជាមុនសិន ទើប​សម្រេច​ជាក្រោយ។

​គួរ​កត់សម្គាល់​ថា បច្ចុប្បន្ន​ក្រុមជាងកំពុង​កែលំអ​កន្លែង​នៅសេសសល់ផ្នែកតូចៗ​មួយចំ​នួន​​ដូចជា​ការ​កែលំអ​ត្រង់ក្បាលស្ពាន ត្រើយខាងកើត និងខាងលិច​ ​ការរៀបចំខឿនផ្លូវ រៀបចំសួន​​​និងបំពាក់​អំពូល​ភ្លើងជាដើម ។

សូមបញ្ជាក់ថា ស្ពានថ្មថ្មីនេះ​មានទីតាំង​នៅប៉ែកខាងត្បូង នៃស្ពានបុរាណ ដែលចន្លោះពីគ្នា ចំនួន៦ម៉ែត្រ​ប្រវែង​បណ្ដោយ​​ចំនួន១០០ម៉ែត្រ ទទឹង៨ម៉ែត្រ ហើយ​ប្រើប្រាស់​​​ថវិកា​សាងសង់​អស់​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក​ តាមរយៈ​សប្បុរសជន​ខ្មែរ នៅប្រទេសស្វីស ដែលមានស្រុកកំណើតនៅក្នុងស្រុកបាណន់ និង​តាមការ​កៀរគរ​ពី​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ៕​​

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម