Connect with us

ព័ត៌មានជាតិ

លោក កែម រិទ្ធិសិត រក្សាតំណែងក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដដែល

បានផុស

នៅ

លោក កែម រិទ្ធិសិត អតីតប្រធានគណបក្សខ្មែរតែមួយ និងជាប្អូនប្រុសរបស់លោក កែម ឡី នឹងត្រូវគណបក្សនេះ តែងតាំងជាប្រធានកិត្តិយសគណបក្ស ហើយរក្សាតំណែងតួនាទីក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាប្រធានប្រតិភូគណបក្សដដែល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណបក្សខ្មែរតែមួយ នៅថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០នេះ។

គណបក្សខ្មែរតែមួយ បញ្ជាក់យ៉ាងនេះថា “គណបក្សខ្មែរតែមួយនឹងតែងតាំង លោក កែម រិទ្ធិសិត ជាប្រធានកិត្តិយសគណបក្ស និងបន្តរក្សាតំណាងតួនាទីក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាប្រធានប្រតិភូគណបក្សខ្មែរតែមួយដដែល”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា លោក កែម រិទ្ធិសិត ដែលគេស្គាល់ថា ជាប្អូនប្រុសរបស់លោក កែម ឡី ប្រធានគណបក្សខ្មែរតែមួយ កាលពីថ្ងៃទី១៥ ខែធ្នូ បានប្រកាសលាលែងពីតំណែងប្រធានគណបក្ស និងបានផ្ទេរសិទ្ធិទាំង ស្រុងទៅឲ្យលោក គុជ លី ជាប្រធានស្តីទីគណបក្សជំនួសវិញ។

នៅក្នុងលិខិតលោក កែម រិទ្ធិសិត បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំ កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ សូមផ្ទេរសិទ្ធិទាំងស្រុងឲ្យលោក គុជ លី ជាអនុប្រធានប្រចាំការគណបក្ស ទៅជាប្រធានស្តីទីគណបក្សខ្មែរតែមួយ ជំនួសខ្ញុំ ដើម្បីចុះហត្ថលេខាលើលិខិតរដ្ឋបាលនានារបស់គណបក្ស និងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែងការងារទូទៅរបស់គណបក្សខ្មែរតែមួយទាំងអស់”។

លោក កែម រិទ្ធិសិត បានអះអាងថា មូលហេតុ ដែលលោកស្ម័គ្រចិត្តលាលែងពីប្រធានគណបក្សខ្មែរតែមួយ គឺដើម្បីប្រជាធិបតេយ្យផ្ទៃក្នុងគណបក្ស ហើយលោក នឹងមិនឈរឈ្មោះធ្វើជាបេក្ខភាពប្រធានគណបក្សខ្មែរតែមួយ នៅអាណត្តិទី២ទៀតទេ។

ទាក់ទងបញ្ហានេះ លោក កែម រិទ្ធិសិត ថ្លែងថា ការលះបង់តួនាទីជាប្រធានគណបក្សទៅឱ្យសមា ជិកបក្សដឹកនាំជំនួសវិញ គឺជាវប្បធម៌ចែករំលែកបទពិសោធន៍ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ហើយក្រោយពីលាលែងពីតួនាទីប្រធានគណបក្សនេះ លោកនឹងក្លាយទៅជាប្រធានកិត្តិយសរបស់បក្សវិញ។ ដោយឡែកសម្រាប់តួនាទីនៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រសិនបើមិនមានព្រះរាជក្រឹត្យណាមួយក្នុងការបញ្ចប់សមាសភាពរបស់លោកទេ លោកនៅតែបន្តវត្តមាន ប៉ុន្តែករណីបើមានព្រះរាជ្យក្រឹត្យបញ្ចប់តំណែងនោះ លោកក៏គោរពតាមដែរ។

សូមបញ្ជាក់ថា គណបក្សខ្មែរតែមួយត្រូវបានបង្កើតឡើង កាលពីខែមីនា ឆ្នាំ២០១៨ ដោយលោក កែម រិទ្ធិសិត ហើយគណបក្សក៏បានចូលរួមក្នុងការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៨ កន្លងទៅដែរ ប៉ុន្តែពុំទទួលបានអាសន្ននោះទេ។ ទោះយ៉ាងណាក្តី ក្រោយការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន បានសម្របសម្រួលឱ្យមានការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ ដែលមានសមាសភាពមកពីគណបក្សប្រជាជន និងគណបក្ស ដែលបានចូលរួមការបោះឆ្នោត១៥ ផ្សេងទៀត៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម