Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង កំពុង​ថ្លែងសន្ទរកថា ក្នុង​ពិធី​ប្រកាស​កាន់មុខ​តំណែង​អភិបាល​ខេត្ត​ប៉ៃលិន

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំពុង​ចូលរួម​​ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន​ថ្មី​នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តប៉ៃលិន។

ក្នុង​សន្ទរកថា សម្តេច​ក្រឡាហោម ស ខេង បានលើកករណី​គ្រឿងញៀនមានទំហំ​កាន់តែ​ធំ​ឡើង ដែល​ត្រូវ​តែ​យកចិត្តទុកដាក់​បង្រ្កាប​ឲ្យខាន​តែ​​បាន។ ការ​​ផ្ទុះការ​ឆ្លង​កូវីដ​ទ្រង់ទ្រាយ​ធំ​​នៅប្រទេស​​ថៃ​​ថ្មីៗ ក៏ជា​ក្តី​ព្រួយ​បារម្ភ ជាពិសេស​ខេត្ត​ដែលជាប់ព្រំដែន​ថៃ​ ត្រូវ​ចាត់​វិធានការ​​រឹត​បន្តឹង​អ្នក​ដំណើរ​ចេញ​ចូល ដើម្បី​បង្ការ​ការ​ឆ្លងចូលក្នុងប្រទេស។

សម្តេច​ក៏​លើកឡើង​ពី​ការ​ធ្វើវិមជ្ឈការ​ផ្ទេរ​អំណាច​ និង​ធនធាន​ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង​ជំរុញ​ឲ្យ​មន្រ្តី​តាម​មូលដ្ឋាន ​ខិតខំផ្តល់សេវាសាធារណៈ​ដល់ប្រជាពលដ្ឋ ទទួលខុសត្រូវលើ​ការគ្រប់​គ្រង ចាត់ចែង ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយ​​ប្រសិទ្ធ​ភាព។

គួរ​បញ្ជាក់ថ​ា លោក​ជំទាវ បាន ស្រីមុំ សមាជិករដ្ឋសភា និងជាតំណារាស្រ្តមណ្ឌលខេត្តប៉ៃលិន ត្រូវ​ចូលកាន់តំណែង​ជា​អភិបាលខេត្តប៉ៃលិនថ្មីជំនួស លោក ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ លោកជំទាវ បាន ស្រីមុំ ភរិយា​ឯកឧត្តម អ៊ី ឈាន អតីតអភិបាល​ខេត្ត​ប៉ៃលិន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម