Connect with us

ព័ត៌មានជាតិ

សម្ដេច​ ស ខេង ៖ យើងត្រូវការមតិ ឬ​ព័ត៌មាន​ពិត និង​ការ​ទទួល​ខុស​ត្រូវ

បានផុស

នៅ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍ថា នៅលើសកល​លោក គេមិនត្រូវការមតិ ឬព័ត៌មានមិនពិត​ឡើយ ដោយសារយកប្រើការមិនកើតនោះទេ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល​ខេត្ត​ប៉ៃលិន នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេច​ក្រឡា​ហោម ស ខេង មានប្រសាសន៍លើកឡើងថា ផ្អែកតាម​រដ្ឋធម្មនុញ្ញ​ គឺមិនមានគោលបំណងក្នុងការបិទសិទ្ឋិ​សេរីភាព​ក្នុងការបញ្ចេញ​មតិទេ ហើយបញ្ហាធំបំផុត គឺចង់បានការលើក​សរសើរ​ និង​ការ​រិះគន់​ ប៉ុន្តែ​មិន​ចង់​បានមតិ​ក្លែងក្លាយ​នោះដែរ។

សម្ដេច​ឧបនាយករដ្ឋមន្ដ្រី​ ស ខេង បានលើកឡើងថា មតិ​សរសើរ​ក៏ចង់បាន មិន​សរសើរ​ក៏ចង់បាន តែឲ្យជារឿងពិត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម