Connect with us

ព័ត៌មានជាតិ

​កុដិ១​ខ្នង​នៅ​ស្រុក​ពួក ​ត្រូវបាន​ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់ !

បានផុស

នៅ

នៅ​ម៉ោង​១៦និង០០នាទី​ល្ងាច​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ ​មាន​ករណី​ភ្លើង​ឆាបឆេះ​កុដិ​លោក នៅ​វត្ត​តា​ហង្ស​រង្សី​សរា​រាម ដែល​ស្តិ​ត​នៅ​ភូមិ​ស្វាយ​ច​ន្ទោ​ ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក​ ខេត្ត​សៀមរាប ​ដែល​មាន​ទំហំ​បណ្តោយ​២១​ម​ ទទឹង​៧និង៥០​ម សង់​ពី​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័ង្កសី​​កម្ពស់​៣​ម បណ្តាល​ឲ្យ​ឆាបឆេះ​អស់​ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា សម្ភារៈ​ដែល​ខូច​ខាត​មានដូចជា ស្បង់​ចីពរ​១៣​ឈុត សៀវភៅ​ធម៌​សរុប​៧​ក្បាល ​គិត​ជា​តម្លៃ​ជាង​២០០០០០​រៀល​ និង​របប​ប្រើប្រាស់​មួយ​ចំនួន​ធំ​ផ្សេងទៀត។​ មូលហេតុ តាម​ការ​សណ្ឋាន​របស់​លោក​វរសេនីយ៍ឯក​ ទេព ពុំសែន អធិការ​ស្រុក​ពួក​បាន​ឲ្យ​ថា អាច​បណ្តាល​មកពី​ទុស្សេ​ខ្សែភ្លើង​(​ខ្សែភ្លើង​តូច​) ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ជួយ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ ប្រជា​ការពារ​និង​កងកម្លាំង​ប៉ូលិស​របស់​យើង។​ លោក​អធិការ​បាន​បន្ត​ទៀត​ថា ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​យើង​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​របស់​អធិការដ្ឋាន​១​គ្រឿង​បាញ់ ទឹក​អស់​ចំនួន​២​ទ្បាន​ផង​ដែរ តែ​គួរ​ឲ្យ​សោកស្ដាយ​ដោយសារ​ភ្លើង​បាន​ឆាបឆេះ​លឿន​ពេក ​ទើប​ជួយ​ពុំ​ទាន់​នោះ​ឡើយ​។​

អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ ​មនុស្ស​៥​នាក់​រងរបួស បណ្តាល​មក​ពី​រថយន្ត​សណ្តោង​រ៉ឺម៉ក​១​គ្រឿង​ បើក​មក​ក្រឡាប់​កៀរ​រ៉ឺម៉ក​ម៉ូតូ​ធ្លាក់ផ្លូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម