Connect with us

ព័ត៌មានជាតិ

ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ឆ្លងកាត់​ព្រឹទ្ធសភា​ ហើយ​ដោយ​សំឡេង​គាំទ្រ​ ៥៧​សំឡេង​

បានផុស

នៅ

ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ បាន​ឆ្លងកាត់​ព្រឹទ្ធសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ​នេះ​ហើយ ដោយ​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៤​របស់​ព្រឹទ្ធសភា​ពិនិត្យ និង​ឲ្យ​យោបល់​គាំទ្រ​ចំនួន ៥៧​សំឡេង​នៃ​អង្គ​សម័យប្រជុំ​ទាំងមូល​ ដែល​បាន​ចូលរួម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​ដឹកនាំ​សម័យប្រជុំ​នេះ​ បាន​ប្រកាស​ថា ការ​អនុម័ត​ច្បាប់​ថវិកា​នេះ​មាន​សារៈសំខាន់​ណាស់ ទុកជា​ការប្រញាប់​ជូន​រាជរដ្ឋាភិបាល​សម្រាប់​ជា​ប្រយោជន៍​ដល់​កិច្ចការ​អភិវឌ្ឍ​ប្រទេស និង​សង្គមជាតិ​។​

​ឯកឧត្តម ម៉ម ប៊ុន នាង សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំពេញ​អង្គ​ព្រឹទ្ធសភា​នេះ​ថា ថវិកា​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ គឺជា​ការ​ប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ព្រម​ជា​មួយ​ការ​តម្រង់​ធនធាន​ឆ្ពោះ​ទៅ​ស្តារ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយពី​ស្រាកស្រាន្ត​ជំងឺ​កូ​វីដ​-១៩​។ ជាពិសេស​ដើម្បី​ធានា​សន្តិភាព សុខសន្តិភាព​សង្គម និង​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច ជា​ការ​បន្ត​លើកស្ទួយ​សុខុមាលភាព​របស់​ប្រជាជន ក៏ដូចជា​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​សំខាន់ៗ នៃ​កម្មវិធី​នយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣​។ សេចក្តី​ព្រាងច្បាប់​នេះ ​ឆ្លើយតប​ទៅ​និង​មាត្រា​៥៧ និង​៩០​ថ្មី​(២) នៃ​រដ្ឋធម្មនុញ្ញ និង​មាន​កិត្យានុភាព​ជា​មួយ​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ច្បាប់​ស្តីពី​សារពើពន្ធ​។​ល​។ ហើយ​ច្បាប់​នេះ​អង្គប្រជុំ​ព្រឹទ្ធសភា​យល់​ឃើញ​ថា សេចក្តី​ព្រាងច្បាប់​នេះ ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព ដែល​អាច​ជួយ​ឲ្យ​រាជរដ្ឋាភិបាល​ឆ្លើយតប​និង​ហានិភ័យ​ទាំងពួង និង​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់ និង​គតិ​ច្បាប់​។ អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ឲ្យ​យោបល់​ដោយ​ឥត​កែប្រែ និង​ចាត់ទុកជា​ការប្រញាប់​ចំនួន ៥៧​សំឡេង នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។

​​ដោយឡែក​នៅ​ព្រឹក​នេះ​ដែរ​ សម័យប្រជុំ​លើក​ទី​៦ ព្រឹទ្ធសភា នីតិកាល​ទី​៤ ក៏បាន​លើក​យក​សេចក្តីព្រាងច្បាប់ ស្តីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៩ – សេច​ក្ដី​ព្រាង​ច្បាប់ ស្តីពី​មូល​ប​ត្រ​រដ្ឋ – សេចក្តី​ព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​មកពិនិត្យ និង​ឲ្យ​យោបល់​ដោយ​ឥត​កែប្រែ​ចំនួន ៥៧​សំឡេង​ដូចគ្នា នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​ដែល​បាន​ចូលរួម​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​សហការី ក្នុងនាម​រាជរដ្ឋាភិបាល​ឡើង​ការពារ​ច្បាប់​នេះ បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​អង្គ​សម័យប្រជុំ​ទាំងមូល​ដែល​បាន​ផ្តល់​យោបល់​គាំទ្រ​អនុម័ត​ច្បាប់​ទាំងនេះ ​ដោយ​ឥត​កែប្រែ​៕

អត្ថបទ៖ ប៉ាល់​សុង

សូមចុចអាន៖​ ​អ៊ុត​កៅស៊ូ​បេទីម AC ប្រវែង​ជាង ៧ គីឡូម៉ែត្រ ផ្លូវ​ចូលក្រុង​បាត់ដំបង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម