Connect with us

ព័ត៌មានជាតិ

ក្រសួង​បន្ត​អំពាវនាវ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​រួសរាន់​ទៅ​ទទួល​ប្រាក់ឧបត្ថម្ភ​​ តាម​ប្រព័ន្ធ​វី​ង​​

បានផុស

នៅ

​មន្ត្រី​នាយកដ្ឋាន​សុខុមាលភាព​សង្គម ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា​បាន​បន្ត​អំពាវនាវ​នា​ថ្ងៃទី​២១ធ្នូ បន្ថែម​ទៀត​ ដោយ​រំលឹក​ដល់​បងប្អូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ ក្នុង​គ្រួសារ​ក្រីក្រ​ គឺ​ទទួល​បាន​កម្មវិធី​អាទិភាព​១​របស់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៦​នេះ ក្នុង​ការ​ទទួល​ប្រាក់ឧបត្ថម្ភ​បន្ត​តាម​ប្រព័ន្ធ​វី​ង​គ្រប់​មូលដ្ឋាន​ដែល​នៅ​ក្បែរ​ផ្ទះ​ ដើម្បី​ជាការ​វិនិយោគ​រយៈពេល​វែង​លើ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា និង​ការ ពិសេស​កាត់បន្ថយ​អត្រា​មរណ​:​ភាព​មាតា និង​ទារក​តែម្ដង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​សកម្មភាព​ទូទាំង​ប្រទេស​CTP​នា​ព្រឹក​ថ្ងៃទី​២១​ធ្នូនេះ​ បាន​បញ្ជាក់​ថា សកម្មភាព​ប្រចាំថ្ងៃ​នៃ​ការ​ទទួល​ផល​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ​ នៅ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ដោយ​ការ​ចុះ​ឈ្មោះ​ថ្មី​នៅ​តាម​ឃុំ សង្កាត់ និង​ការពិនិត្យ​សុខភាព​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ទូទាំង​ប្រទេស ដោយ​ឥតគិតថ្លៃ​តាមរយៈ​ប័ណ្ណ​សំគាល់​។ នេះ​ជា​កម្មវិធី​អាទិភាព​១​របស់​រាជរដ្ឋាភិបាល ​ក្នុង​នីតិកាល​ទី​៦​នេះ ​ក្នុង​ការ​ទទួល​ប្រាក់ឧបត្ថម្ភ​បន្ត​តាម​ប្រព័ន្ធ​វី​ង​គ្រប់​មូលដ្ឋាន​ដែល​នៅ​ក្បែរ​ផ្ទះ ដើម្បី​ជា​ការ​វិនិយោគ​រយៈពេល​វែង​លើ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា និង​ការ កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក។

​តាម​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ផ្អែកលើ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ពី​ក្រសួងសុខាភិបាល​ទៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ​បន្តទៀត​។​

​កម្មវិធី​នេះ ត្រូវ​បាន​ប្រើប្រាស់​យន្តការ​អនុវត្ត​ជា​លក្ខណៈ​អន្តរ​ស្ថាប័ន ដែលមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុង​នោះ​នៅ​ថ្នាក់ជាតិ​មាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រ​សួ ង​មហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងផែនការ និង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​។ នៅ​ថ្នាក់​រាជធានី ខេត្ត មាន​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា និង​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត និង​នៅ​ថ្នាក់ឃុំ សង្កាត់ មាន​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម