កម្លាំង​អាវុធហត្ថ​រាជធានី​ត្រៀម​លក្ខណៈជាស្រេច ​ក្នុង​ការ​រក្សា​សន្តិសុខ​​ ជូន​ពលរដ្ឋ​ពេល​ឆ្លង​ឆ្នាំ​សកល​​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្លាំង​អាវុធហត្ថ​រាជធានី​ត្រៀម​លក្ខណៈជាស្រេច ​ក្នុង​ការ​រក្សា​សន្តិសុខ​​ ជូន​ពលរដ្ឋ​ពេល​ឆ្លង​ឆ្នាំ​សកល​​​

Published

on

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ត្រៀមលក្ខណៈ​ទាំ​ង​កម្លាំង​ និង​សម្ភារៈ​បច្ចេកទេស​សម្រាប់​ជា​មធ្យោបាយ​ចេញ​ប្រតិបត្តិការ​រួចជាស្រេច​ ក្នុងការ​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ សម្រាប់​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២១​ ឲ្យ​បាន​ល្អ​ប្រសើរ​ដូច​ឆ្នាំ​មុនៗ​ ដោយ​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​តាំងពី​មុន​ហូត​បញ្ចប់​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ ដោយ​បង្ក​លក្ខណៈ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​សប្បាយ​នានា​និង​ទៅ​ជួបជុំ​បងប្អូន​នៅ​ស្រុកកំណើត​ ដោយ​សុវត្ថិភាព​។

នេះ​បើ​តាម​បញ្ជាក់​ឲ្យ​ដឹង ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០នេះ។ ទន្ទឹមនិង​នេះ​ដែរ​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បានចេញ​បទបញ្ជា​ដល់​កម្លាំង​អាវុធហត្ថ​ទាំងអស់​មិន​ត្រូវ​ភ្លេច​ពី​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ នោះ​ឲ្យ​សោះ​ ដោយ​ត្រូវតែ​អនុវត្ត​ដំបូង​គេ​បំផុត​គឺ ពាក់​ម៉ាស គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែ​ម្តង​រួម​ នឹង​ការ​ធ្វើ​អនា​ម័​យ​ជាប្រចាំ​ទើប​ជៀស​ផុត​ពី​ជំងឺ​កាច​សាហាវ​មួយ​នេះ​បាន។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចេញ​បទបញ្ជា​បែបនេះ ​ជាប្រចាំ​ខណៈ​ពេល​ចេញ​ត្រួតពិនិត្យ​កម្លាំង​និង​សម្ភារៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ​ ដែល​ត្រូវ​ប្រចាំការ​តាម​គោលដៅ ជាច្រើន​កន្លែង​រាល់ថ្ងៃ រួម​នឹង​ការពិនិត្យ​មើល​ភាព​ទទួលខុសត្រូវ​រួម​ក្នុង​ការ​បង្ការ ការពារ ទប់ស្កាត់​បទល្មើស​ ដើម្បី​រក្សា​ភាព​កក់​ក្តៅ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​សម្រាប់​ឆ្នាំ​ថ្មី​នេះ​។

​ទន្ទឹម​និង​នេះ​ដែរ​ ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​ទាំងអស់ ​បង្កើន​ការ​ធ្វើ​អនាម័យ​ដើម្បី​បញ្ចៀស​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ពិសេស​បំផុត ត្រូវ​អនុវត្ត​នូវ​គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែ​ម្តង ដែល​ជា​កត្តា​សំខាន់​នៃ​ការ​បញ្ចៀស​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​នេះ​ បាន​ពីព្រោះ​ជំងឺ​រាតត្បាត​មួយ​នេះ​ បាន​ឆក់​យក​អាយុជីវិត​មនុស្ស​ជាង​១​លាន​នាក់​និង​ឆ្លង​រាប់​រយ​លាន​នាក់​ហើយ​នៅ​លើ​ពិភពលោក​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​អនុវត្តន៍​នូវ​ភារកិច្ច​ដូច​ខាង​លើ​រួចមក​នោះ​ កម្លាំង​អាវុធហត្ថ​ផ្នែក​អន្តរាគមន៍ ក្នុង​ទីបញ្ជាការ បាន​រៀន​បំប៉ន​ក្បាច់​គុណ​ចំបាប់ ស្នៀត​ចាប់​បោក ចាប់​កាច់ (​ក្លេ​) ចេញ​ល្បាត​ក្បួន​ម៉ូតូ​ឡាន​តាម​ដង​ផ្លូវ ​ដើម្បី​បង្កើន​សមត្ថភាព និង​ការពារ​ខ្លួន ពេល​ប៉ះទង្គិច​ជាមួយ​ជនសង្ស័យ ក្នុង​នោះ​ដែរ​កម្លាំង​ផ្សេងៗ​ទៀត​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ លេង​កីឡា ដើម្បី​សុខភាព​ល្អ​មាំមួន​បំពេញ​កាតព្វកិច្ច​បន្ត​ ក្នុងនាម​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ​ដោយ​ភាព​ស្មោះត្រង់​មិន​គិត​នឿយហត់​ ឬ​យប់​ថ្ងៃ​ឡើយ​ពិសេស​ឱកាស​ឈប់សម្រាក​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​នេះ​ ដែល​កម្លាំង​អាវុធហត្ថ​ទាំងអស់​បន្ត​ពង្រឹង​រក្សា​សន្តិសុខ​ ដោយ​កិច្ចការពារ​២៤​ម៉ោង​លើ​២៤​ម៉ោង​តែម្ដង​៕

អត្ថបទ៖ វិមាន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services