Connect with us

ព័ត៌មានជាតិ

តុលាការ​នឹង​ប្រកាស​សាលក្រម​ករណី​លោក សម រង្ស៊ី នៅចុង​ខែធ្នូ

បានផុស

នៅ

​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម លើ​សំណុំ​រឿង​លោក សម រង្ស៊ី ដែលបំភ្លៃ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​មរណភាព​របស់ លោក ហុក ឡង់ឌី និង​ករណី​ញុះញង់​ កុំឱ្យ​ប្រជាពលរដ្ឋ​សង​លុយ​ធនាគារ​ នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខ។នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
 
លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា នៅព្រឹកថ្ងៃ​ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ សាលាដំបូងរាជធានី​ បានបើកសវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​២ករណី របស់​លោក សម រង្ស៊ី ​​។លោកថា សំណុំរឿងនេះ ពាក់ព័ន្ធនឹង ករណីដែលលោក សម រង្ស៊ី បំភ្លៃព័ត៌មាន​ពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី និងករណីដែល លោក សម រង្ស៊ី ញុះញង់កុំឱ្យប្រជាពលរដ្ឋ​សងលុយធនាគារ។
 
សូមរំលឹកដែរថា កាលពីខែមិថុនា ឆ្នាំ២០២០ ​​លោក សម រង្ស៊ី ត្រូវបានតុលាការ​ព្រហ្មទណ្ឌ​ទីក្រុង​ប៉ារីស ​ដាក់ឲ្យស្ថិត​ក្រោមការចោទប្រកាន់ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល» ​ តាម​បណ្ដឹង​របស់ លោក ឌី វីជ្ជា​ជាកូនប្រុសរបស់ លោក ហុក ឡង់ឌី៕
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម