Connect with us

ព័ត៌មានជាតិ

វី​ង​ ពង្រឹង​ការអនុវត្ត​ វិធី​បង្ការ​កូ​វីដ​១៩​ ក្នុងចំណោម​ភ្នាក់ងារ​របស់ខ្លួន​

បានផុស

នៅ

​វី​ង​ លើកទឹកចិត្ត​ភ្នាក់ងារ​និង​សហគមន៍​របស់ខ្លួន​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការប្រុងប្រយ័ត្ន​ចំពោះ​កូ​វីដ​១៩​ ដើម្បី​សុវត្ថិភាព​របស់​ពួកគេ​។​ ​នៅពេលដែល​ប្រទេស​កម្ពុជា​ កំពុង​បន្ត​ប្រឈម​នឹង​បញ្ហា​ ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​បង្កើន​វិធានការណ៍​ប្រុងប្រយ័ត្ន​ នៅតាម​ភ្នាក់ងារ​វី​ង​ទូទាំងប្រទេស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង បាន​មានប្រសាសន៍ថា​៖ “​យើង​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភ្នាក់ងារ​របស់​យើង​នៅ​ទូទាំងប្រទេស​ ដើម្បី​ធានាថា​ពួកគេ​អនុវត្ត​វិធានការណ៍​ ដើម្បី​ការពារ​ពី​ការឆ្លង​ជំងឺ​នេះ​។ ឥឡូវនេះ​យើង​ក៏បាន​សម្រេចចិត្ត​ចាត់​វិធានការណ៍​ផ្សេង​បន្ថែមទៀត​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ភ្នាក់ងារ​និង​សហគមន៍​របស់​យើង​” ។​ ​អតិថិជន​របស់​វី​ង ​នឹង​ឃើញ​នូវ​សញ្ញា​ ដើម្បី​ធានាបាន​នូវ​គម្លាត​សុវត្ថិភាព​នៅពេល​រង់ចាំ មាន​អាកុល​ឬ​ជែ​ល​លាងដៃ និង​ប័ណ្ណ​ព័ត៌មាន​ដែល​ជំ​រុញឱ្យ​សាធារណជន​ ធ្វើតាម​វិធី​បង្ការ​កូ​វីដ​១៩​រួមមាន​៖​ ការពាក់​ម៉ាស និង​ទៅពិនិត្យ​សុខភាព​ប្រសិនបើ​ពួកគេ​មាន​រោគសញ្ញា​នៃ​ជំងឺ​នេះ​។ ភ្នាក់ងារ​វី​ង​ក៏​តម្រូវ​ឲ្យ​ពាក់​ម៉ាស ​និង​ផ្តល់ជូន​អតិថិជន​នូវ​អាល់កុល​ឬ​ជែ​ល​លាងដៃ​ផងដែរ​។​

​លោកស្រី វឿន ម៉ា​រី​ណា ភ្នាក់ងារ​វី​ង​ នៅ​ខេត្តកណ្តាល​បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​ត្រូវ​ពាក់​ម៉ាស​និង​ប្រកាន់យក​ការរក្សា​គម្លាត​សង្គម ​ប្រកបដោយ​សុវត្ថិភាព​នៅ​ទី​តាំង​របស់ខ្ញុំ​។ នៅពេល​មាន​អតិថិជន​ច្រើន​នៅទីនេះ ខ្ញុំ​លើកទឹកចិត្ត​ពួកគេ​អោឲ្យតម្រង់​ជួរ​និង​ធ្វើតាម​ស្លាកសុវត្ថិភាព​។ ខ្ញុំ​ក៏​រក្សា​ទីតាំង​របស់ខ្ញុំ​ឱ្ យ​ស្អាត​និង​ផ្តល់ឱ្យ​អតិថិជន​នូវ​អាកុល​លាងដៃ​ផងដែរ​។​
​វី​ង​បាន​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ចាប់តាំងពី​ខែមីនា​ឆ្នាំ ២០២០ ដើម្បី​ជម្រុញ​ការយល់ដឹង​អំពី​កូ​វីដ​១៩ ។ ទាំងនេះ​រួមបញ្ចូល​ការផ្សព្វផ្សាយ​អំពី​ការយល់ដឹង​នៃ​គម្លាត​សុវត្ថិភាព និង​វិធានការណ៍​ផ្សេងៗ​ទៀត​ក្នុងពេល​មាន​ជំងឺ​រាតត្បាត​។ ក្រុមហ៊ុន​ក៏បាន​បើក​កម្មវិធី​ជជែក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដើម្បី​ចែករំលែក​ព័ត៌មាន​ឥតគិតថ្លៃ​និង​គួរឱ្យ​ទុកចិត្ត​ដល់​សាធារណជន​ផងដែរ​។​

​លោក ស្រ៊ុន ឈាង​ស្រេង​ ​នាយក​គ្រប់គ្រង​អាជីវកម្ម​ទីផ្សារ​អតិថិជន​នៃ​ធនាគារ​ឯកទេស វី​ង បាន​មានប្រសាសន៍ថា​៖“​សុវត្ថិភាព​របស់​ភ្នាក់ងារ អតិថិជន និង​សហគមន៍​គឺជា​អាទិភាព​ចម្បងរបស់​យើង​។ យើង​តែងតែ​ផ្តល់ព័ត៌មាន​ថ្មីៗ​អំពី​កូ​វីដ​១៩​ដល់​ភ្នាក់ងារ​របស់​យើង ហើយ​ទៅ​ជួប​ពួកគេ​ជា​ទៀងទាត់​ ដើម្បី​ធានាថា​ ពួកគេ​កំពុង​អនុវត្ត​នូវ​វិធានការណ៍​សុវត្ថិភាព​នានា​។ បុគ្គលិក​វី​ង​ទាំងអស់ ​ក៏​តម្រូវ​ឲ្យ​ពាក់​ម៉ាស របាំងមុខ ស្រោមដៃ លាងដៃ​នឹង​អាកុល ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​នៅពេល​ទៅ​ជួប​ភ្នាក់ងារ​ផងដែរ​»​។​

​លោក សរ សាន្ត​ភិរម្យ ដែលជា​អតិថិជន​វី​ង​ម្នាក់​នៅ​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា គាត់​ពិតជា​កោតសរសើរ​ការប្តេជ្ញាចិត្ត​របស់​វី​ង​ចំពោះ​សុវត្ថិភាព​អតិថិជន​តាមរយៈ​ការបង្កើត​នូវ​ការណែនាំ​នានា​។​ ​លោក សរ សាន្ត​ភិរម្យ បាន​ឲ្យ​ដឹងថា​៖ “​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ពេល​ទៅ​ភ្នាក់ងារ​វី​ង​ព្រោះ​វា​មាន​ទីតាំង​នៅក្បែរ​ផ្ទះ​របស់ខ្ញុំ​។ ខ្ញុំ​បានកត់សម្គាល់​ឃើញថា​ក្រុមហ៊ុន​បាន​គូស​ខ្សែបន្ទាត់​នៅលើ​ដី​ហើយ​ពួកគេ​ស្នើ​សុំឱ្យ​អតិថិជន​តម្រង់​ជួរ​ស្របគ្នា​និង​រក្សា​ចន្លោះ ១,៥ ម៉ែត្រ​រវាង​គ្នា​ទៅវិញទៅមក​។ ភ្នាក់ងារ​ក៏​រំលឹក​ពួកយើង​ឱ្យ​ពាក់​ម៉ាស់ និង​សម្អាត​ដៃ​របស់​យើង​ជាមួយ​អាកុល​មុន​និង​ក្រោយពេល​ប្រើ​សេវាកម្ម​របស់​ពួកគេ​ផងដែរ​។ ខ្ញុំ​មាន​អារម្មណ៍​ជឿជាក់​និង​ពេញចិត្ត​ចំពោះ​កម្រិត​សុវត្ថិភាព​នេះ​ណាស់​។​

​នៅ​ទីស្នាក់ការ​កណ្តាល​របស់​វី​ង​នៅ​ទីក្រុង​ភ្នំពេញ អតិថិជន​ទាំងអស់​តម្រូវឱ្យ​ពាក់​ម៉ាស លាងដៃ​ជាមួយ​អាល់កុល និង​ត្រួតពិនិត្យ​សីតុណ្ហភាព​របស់​ពួកគេ​ផងដែរ​។​ ​មាន​ភ្នាក់ងារ​វី​ង​ជិត ៩០០០ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​ទាំង​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ដាច់ស្រយាល​ផ្សេងៗ​។ វី​ង​បានធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ ដើម្បី​ធានាថា ​ភ្នាក់ងារ​របស់ខ្លួន​អាច​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​គ្មាន​ការរំខាន​ណាមួយ ដើម្បី​ឲ្យ​អតិថិជន​អាច​បន្ត​ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន​ផ្ញើ​ប្រាក់​ទៅ​មនុស្ស​ជាទី​ស្រឡាញ់ ក៏ដូចជា​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផ្សេងៗ​។​ វី​ង​ក៏​ផ្តួចផ្តើម​សកម្មភាព​ជាច្រើន​ ដើម្បី​គាំទ្រ​សហគមន៍​ដែល​រង​ផលប៉ះពាល់ ក្នុងអំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ។ ថ្មីៗ​នេះ​វី​ង​បានប្រកាស​ធ្វើ​យុទ្ធនាការ​ដើម្បី​ប្រមូល​ថវិការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ផងដែរ​៕

អត្ថបទ៖ ពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម