Connect with us

ព័ត៌មានជាតិ

ចៅ​អធិការ​វត្ត​ ត្រូវ​ជន​មិន​ស្គាល់​មុខឡើង​ទៅ​រឹត ក ​ដល់​ក្នុង​កុដិរហូត​សុគត

បានផុស

នៅ

ព្រះ​ចៅ​អធិការ​មួយ​អង្គ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​រឹត ​ក ​សម្លាប់ ដោយ​មិនដឹង​មូល​ហេតុ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​បាន​បង្ក​ការ​ភ្ញាក់ផ្អើល នៅ​វត្ត​ចេតិយ​ថ្មី ស្ថិត​ក្នុង​ភូមិ​ចេតិយ​ថ្មី ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមការ​បញ្ជាក់​ពី​មន្ត្រីនគរបាល​ បាន​ឲ្យ​ដឹង​ថា ព្រះ​ចៅ​អធិការ​ដែល​ត្រូវ​បាន​ជន​មិនស្គាល់​មុខ​សម្លាប់ ព្រះ​នាម ភោគ ធា​រិ​ទ្ធ ហៅ​តា​តឿ ឬ​តា​តុ​ប​) ព្រះជន្ម​៥៣​វស្សា ជា​ចៅអធិការ​វត្ត​ចេតិយ​ថ្មី។ តាម​រយៈ​ការ​ឲ្យ​ដឹង​ពី​លោក​យាយ ប៉ិច សារឿន អាយុ​៦៧ ដែល​ស្នាក់​នៅ​វត្តចេតិយ​ថ្មី បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុលោក​យាយ បាន​ទៅ​និមន្ត​ចៅអធិការ​មក​ឆាន់​ចង្ហាន់​ពេលព្រឹក ប៉ុន្តែ​មិន​ឮ​សំឡេង​ឆ្លើយតប ក៏​ត្រឡប់មកវិញ លុះ​មួយសន្ទុះ​ក្រោយមក ក៏​មាន​លោកយាយ​ម្នាក់ទៀត​ឈ្មោះ ​ធ្លក យ​ន អាយុ​៧០​ឆ្នាំ បាន​ទៅ​និមន្ត​ចៅអធិការ​ម្ដង នៅតែ​មិន​មាន​ការ​ឆ្លើយតប​ទៀត ក៏​នាំគ្នា​រុញ​ទ្វារ​ចូល​ក្នុង​កុដិ ស្រាប់តែ​ឃើញ​ព្រះអង្គ​ចៅអធិការ​វត្ត​សុគត​នៅ​លើ​គ្រែ​ និង​មាន​ភួយ​ពណ៌​លឿង​គ្របពីលើ​ព្រះកេស ហើយ​ក៏​បាន​បង្ក​ឲ្យ​មាន​ការ​ផ្អើលឆោឡោពេញ​វត្ត។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​ក៏​ចុះ​មក​ធ្វើការ​ពិនិត្យ ក៏​បាន​រក​ឃើញ​ថា ព្រះ​អង្គ​ត្រូវ​បាន​គេ​រឹត​ក​សម្លាប់​ ដោយ​សាកសព​នៅ​លើ​គ្រែ បែរ​ព្រះ​កេស​ទៅ​ត្បូង ជើង​ស្តាំ​ម្ខាង​គង​លើ​ខ្នើយ ជើង​ឆ្វេង​សំយុង​ចុះក្រោម លើ​ផ្ទៃមុខ​មាន​ស្នាម​ប្រឡាក់​ឈាម លៀន​អណ្តាត​ចេញ​ក្រៅ ដោយ​ខ្សែ​នីឡុង​ពណ៌​ស​ ទំហំ​០.៥ មិល្លីម៉ែត្រ មាន​ប្រវែង​៣០​សង់ទីម៉ែត្រ រឹត​នៅ​ជុំវិញ​ក​សាកសព មាន​ស្នាម​រលាត់​នៅ​ផ្នែក​ទ្រូង​ខាង​ស្តាំ និង​ស្នាម​រលាត់​សើ​ស្បែក​លើ​កញ្ចឹងក។ ជុំ​វិញ​ករណី​នេះ កម្លាំង​ផ្នែក​ជំនាញ​ស្រុក បាននិង​កំពុង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ស្វែង​រក​ជន​ដៃ​ដល់ មក​ផ្ដន្ទាទោសតាម​ច្បាប់​ឲ្យ​បាន៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖ ​​​​​ដឹង​ច្បាស់​ហើយ​ អំពី​មូល​ហេតុ ដែល​កើតមាន​អំពើ​ឃាតកម្ម​បាញ់សម្លាប់​ នៅ​ខណ្ឌ​កំបូល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម