Connect with us

ព័ត៌មានជាតិ

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ជំនាន់​ថ្មី​របស់ខ្លួន “WB WON Mobile”

បានផុស

នៅ

​ដាប់​ប៊ែ​ល​យូ​ប៊ី​ហ្វា​យ​នែ​ន ដែល​ជា​សមាជិកគ្រួសារ​របស់​ធនាគារ អ៊ូ​រី ប្រទេស​កូរ៉េ បាន​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ជំនាន់​ថ្មី​របស់ខ្លួន “WB WON Mobile” ដែល​នាំមក​ជូន​នូវ​មុខងារ និង​លក្ខណៈ​ពិសេស​ជាច្រើន ជាមួយនឹង​រចនាបថ ដ៏​ទំនើប និង​ទាក់ទាញ ដើម្បី​ផ្តល់ជូន​នូវ​សេវា​ធនាគារ​ឌីជីថល​ឲ្យ​កាន់តែ​ប្រសើរ​ដល់​អតិថិជន​រប​ស់​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេវា​ធនាគារ​ចល័ត​ជំនាន់​ថ្មី V2.0 នេះ​ត្រូវ​បាន​ដាក់ឈ្មោះថា “WB WON Mobile” ជាមួយនឹង​ពាក្យស្លោក “​មិត្ត​ដ៏​ស្និទ្ធស្នាល​របស់លោក​អ្នក​” ក្នុងន័យនេះ​បានបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន លើ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ឲ្យ​កាន់តែ​ទំនើប​បន្ថែមទៀត ដើម្បី​ផ្តល់​ជូន​ដល់​អតិថិជន​។ WB WON Mobile គឺជា​ជំនួយការ​ដ៏​ជិតស្និទ្ធ​របស់​អតិថិជន ក្នុងការ​កាត់បន្ថយ​ពេលវេលា និង​កិច្ចការ​មួយ​ចំនួន​ដូចជា​ការ​បង់​វិក្កយបត្រ ផ្ទេរ​ប្រាក់ ពិនិត្យ​សមតុល្យ​សាច់ប្រាក់ និង​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​។

លោក គីម ស៊ុន​ឃ្យូ អគ្គនាយក​ប្រតិបត្តិ នៃ​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​មានប្រសាសន៍ថា “​យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​សេវា​ធនាគារ​ចល័ត​ជំនាន់​ថ្មី​របស់​យើង​កាន់តែ​ប្រសើរ​ឡើង ស្រប​ទៅ​នឹង​គោលដៅ​ធំ ក្នុង​ការ​ផ្តល់ជូន​នូវ​បទពិសោធន៍​សេវា​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ដល់​អតិថិជន របស់​យើង​។ ជាមួយនឹង​ទស្សនៈ​នេះ បាន​ផ្តោត​សំខាន់​លើ​សេវា​ហិរញ្ញវត្ថុ​ឌីជីថល ដោយ​ការដាក់​ឲ្យ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ជំនាន់​ថ្មី ដែល​ជា​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ និង​ការ​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ឆ្នាំនេះ​។​”

​លោកស្រី តុ​ប សុក្រ​សម្ភារ អគ្គនាយិកា​ប្រតិបត្តិការ​នៃ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​មានប្រសាសន៍ថា “​ឥឡូវនេះ​អតិថិជន​អាច​គ្រប់គ្រង​នូវ​រាល់​គណនី​បញ្ញើ​-​សន្សំ​របស់ខ្លួន រួមទាំង​ប្រាក់កម្ចី​ផងដែរ និង​អាចធ្វើ​ប្រតិបត្តិការ​មួយចំនួន រួមមាន​ការបង់ប្រាក់​កម្ចី ការបង់​វិក្កយបត្រ ឬ​ការផ្ទេរ​ប្រាក់​ផ្សេងៗ បាន​យ៉ាង​ងាយស្រួល​និង​ឆាប់រហ័ស តាមរយៈ App តែមួយ​ប៉ុណ្ណោះ គឺ “WB WON Mobile”​។ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ប្តេជ្ញា​ផ្តល់​សេវាកម្ម​ដែល​ធ្វើ​ឲ្យ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​អតិថិជន​កាន់តែ​ងាយស្រួល​ជាង​មុន​តាមរយៈ​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ដែល​សាម ញ្ញ​ងាយស្រួល​ប្រើប្រាស់​ហើយ​យើង​នឹង​បន្ត​អភិវឌ្ឍន៍​WBWON Mobile​ឲ្យ​ស្របតាម​ការរស់នៅ​បែប​សម័យថ្មី​របស់​អតិថិជន​របស់​យើង​។​”

WB WON Mobile ជំនាន់​ថ្មី ផ្តល់ជូន​គុណ​តម្លៃ​ដ៏​ល្អ​បំផុត​ដល់​អតិថិជន តាមរយៈ​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ដ៏​សម្បូរ​បែប​ ដែល​មាន​ការ​រចនា​ទាក់ទាញ និង​មាន​ភាពងាយស្រួល​។​មុខងារ​ចម្បង​ៗ​របស់ WB WON Mobile រួមមាន​៖

– ការចុះឈ្មោះ ដោយ​ខ្លួនឯង ជាមួយ​ការចូល​ប្រើប្រាស់​ដោយ​ស្កែ​ន​មុខ ឬ ក្រ​យ៉ៅ​ដៃ

​និង​ការប្រើប្រាស់​លេខ​កូដ ៤ ខ្ទង់ (PIN)

– ការទទួលបាន​នូវ​ការជូនដំណឹង​អំពី​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទាំងអស់​

– ពិនិត្យ​គណនី​ ដែល​មាន​ដូចជា ប្រាក់កម្ចី CASA គណនី​ចម្រើន​ទ្រព្យ គណនី​សន្សំ​តាម​ផែនការ និង​គណនី​កូន​ល្អ​។​

– ផ្ទេរ​ប្រាក់​រវាង​គណនី​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ឬ ទៅកាន់​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេង ឬ ទៅកាន់​ប្រព័ន្ធ​បាគង​

– បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរ​សព្ទ​ដៃ​ដោយ​មិន​ប្រើ​លេខ​កូដ ឬ ប្រើ​លេខ​កូដ​

– ទាញ​យក​របាយការណ៍​ប្រវត្តិ​ប្រតិបត្តិការ​នីមួយៗ​របស់​គណនី​

– ទូទាត់​វិក្កយបត្រ (​ទឹក ភ្លើង សំរាម បង់​ប្រាក់កម្ចី​ផ្ទាល់ខ្លួន ឬ បង់​ប្រាក់​កម្ចី​ជំនួស​អ្នកដទៃ​)

– ធ្វើការ​ផ្លាស់​ប្តូរ លេខ​កូដ PIN និង​ឈ្មោះ​អ្នកប្រើប្រាស់​ដោយ​ខ្លួនឯង​

– ការបង្កើន Quick Template ការកំណត់​សុវត្ថិភាព​គណនី និង​មុខងារ​ជាច្រើន​ទៀត​

​គួរ​បញ្ជាក់​ថា​ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន គឺជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ឈានមុខ​គេ​នៅ​កម្ពុជា និង​ជា​សមាជិក​គ្រួសារ​របស់ ធនាគារ អ៊ូ​រី ដែល​ជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ ប្រទេស​កូរ៉េខាងត្បូង​។ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន មាន​ប្រវត្តិ​យូរអង្វែង​ ក្នុង​ការ​បម្រើប្រជាជន​ក​ម្ពុ​ជា​អស់​រយៈពេល​ជាង ២០ ឆ្នាំ ជាមួយនឹង​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ជាច្រើន​ដូចជា ប្រាក់កម្ចី ប្រាក់​បញ្ញើ​/​សន្សំ ផ្ទេរ​ប្រាក់​ក្នុងស្រុក និង​ក្រៅ​ស្រុក សេវា​ធនាគារ​ចល័ត ទូទាត់​វិក្កយបត្រ និង​អេ​ធី​អឹម តាមរយៈ​បណ្ដាញ​សាខា​ចំនួន ១៣៦ នៅក្នុង ២៥ ខេត្ត​/​ក្រុង ទូទាំង​ប្រទេស​កម្ពុជា​។ គិត​ត្រឹម ខែ​វិច្ឆិកា​ឆ្នាំ ២០២០ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន មានទ្រព្យ​សកម្ម​សរុប​មាន​ចំនួន ៧៨០ លាន​ដុល្លារ ផលប័ត្រ​ឥណទាន​សរុប​ចំនួន ៥៩៧ លាន​ដុល្លារ និង​សមតុល្យ​ប្រាក់​បញ្ញើ​-​សន្សំ​សរុប​ចំនួន ១២៤ លាន​ដុល្លារ​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី WB WON Mobile សូម​ចូលទៅ​កាន់​គេហទំព័រ www.wbfinance.com.kh​ទាញយក​និង​ចុះឈ្មោះ WB WON Mobile ឥឡូវនេះ​៖App Store: http://bit.ly/wbwonappstore

Play Store: http://bit.ly/wbwonplaystore៕

​អត្ថបទ៖ ពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម