Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​រឿងរ៉ាវ​១៨​ឆ្នាំ​ មក​ត្រឹម​សម្របសម្រួល​គ្មាន​អ្នក​ចាញ់​និង​ឈ្នះ

បានផុស

នៅ

​​រឿងរ៉ាវ​ទំនាស់​ដីធ្លី​ដ៏​យូ​រអង្វែង​អស់​រយៈ​ពេល​១៨​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ក្នុង​នោះ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ បាន​ព្យាយាម​រក​ដំណោះស្រាយ​យ៉ាង​យកចិត្តទុកដាក់ ​ដោយ​សា​រ​ភាគី​ទាំងសងខាង​មិន​ចង់​ឲ្យ​រឿង​នេះ ​ទៅដល់​ស្ថាប័ន​តុលាការ​ហើយ​ទីបំផុត​បានសម្រេច​មែន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រសាសន៍​លោក ​ហ៊​ត គឹម​នី អភិបាលរងខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២១​ខែធ្នូ​នេះ​ថា ​រឿងរ៉ាវ​ទំនាស់​ដីធ្លី​នេះ ​គឺ​ស្ថិតនៅ​ភូមិ​ដើម​ចាន់​១​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

​លោក​អភិបាលរងខណ្ឌ​បន្ត​ថា​ ធាតុ​ពិត​រឿងរ៉ាវ​នេះ ​កើតឡើង​អស់​រយៈ​ពេល​១៨​ឆ្នាំ​មក​ហើយ​ដោយសារតែ​បែងចែក​ដី​គ្នា​មិន​ត្រឹមត្រូវ​ ហើយ​សុខចិត្ត​អូយ​បន្លាយ​រហូត​ដល់ពេល​លោក​ ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​មក លោក​អភិបាលខណ្ឌ​បានសម្រេច​ឲ្យ​ភាគី​ទាំងសងខាង​មក​រក​ដំណោះស្រាយ ​នៅ​សាលា​ខណ្ឌ​ចំនួន​៤​លើក​ ទើប​គូរ​ទំនាស់​ស្ម័គ្រចិត្ត​យក​ដំណោះស្រាយ​ពី​លោក​អភិបាលខណ្ឌ ​ព្រោះ​បើ​ពុំ​ដូច្នោះ​មិន​ដឹង​ជា​ឆ្នាំ​ណា​ទើប​ដោះស្រាយ​ចប់​។ លោក​អភិបាល​រង​ខណ្ឌ​បាន​បញ្ជាក់​ថា​ រាល់ពេល​អាជ្ញាធរ​កោះ​អញ្ជើញ​គូភាគី​ទាំងពីរ​មក​ដោះស្រាយ​ គឺ​អាជ្ញាធរ​តម្រូវ​ឲ្យ​យក​ឯកសារ​កាន់កាប់​ដី​មក​ដា​ក់​លើ​តុ​ ដើម្បី​ជជែក​គ្នា​រកខុសរកត្រូវ​។​ ប៉ុន្តែ​ដី​ដែល​កំពុង​មាន​ទំនាស់​ គឺ​មាន​អ្វី​ជា​សំអាង​បើ​ភាគី​ទាំងសងខាង​មិន​មានការ​ឯកសារ​បញ្ជាក់​ការ​កាន់កាប់​ដី​ដោយ​ស្របច្បាប់​នោះ​។ ​ដូច្នេះ​តម្រូវ​ឲ្យ​ពួកគាត់​ត្រូវ​សម្របសម្រួល​គ្នា​ទើបបាន​រក​ម្ចាស់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​បាន​ពិតប្រាកដ​។

​ទាក់ទិន​ទៅ​និង​ការ​រក​ដំណោះស្រាយ​បាន​ជោគជ័យ​ខាង​លើ​នេះ ​ភាគី​ទាំង​សង្ខាង​បាន​សំដែង​ការ​ត្រេកអរ​ ព្រោះ​បាន​រក​ដំណោះស្រាយ​បញ្ចប់​ត្រឹម​សាលា​ខណ្ឌ​ច្បារអំពៅ​ ខ​ណៈ​ដែល​រឿងរ៉ាវ​របស់​ពួកគាត់​កើតមាន​ទំនាស់​ដ៏​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​១៨​ឆ្នាំ​មក​ហើយ​៕

អត្ថបទ៖ ​ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៦ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម