Connect with us

ព័ត៌មានជាតិ

ការ​ជួសជុល​ផ្លូវជាតិ​លេខ​៥​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ ​បាន​ក្រាល​កៅស៊ូ​ជា​បណ្តើរៗ​ហើយ

បានផុស

នៅ

បាត់ដំបង ៖ ​កំណាត់​ផ្លូវជាតិ​លេខ​៥​ក្រោយពី​បាន​ជួសជុល​តាម​កន្លែង​ដែល​បាន​ខូចខាត​ប្រវែង​ស​រ៉ុ​ប​៧​គីឡូម៉ែត្រ​២០០​ម៉ែត្រ​ដែល​ចាប់ពី​ចំណុច​រង្វង់​មូល​ព្រះ​នរាយហ៍​ទៅដល់​រង្វង់​មូល​យាយ​ទេព​ឋិត​ក្នុង​សង្កាត់​អូរ​ចា​ ក្រុង​បាត់ដំបង ​ដោយ​ជំនន់​ទឹកភ្លៀង​ចាប់ពី​ព្រឹក​ថ្ងៃទី​២០​ខែធ្នូ ​ឆ្នាំ​២០២០​នេះ​ក្រុមការងារ​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង​បាន​បន្ត​អនុវត្ត​ក្រាល​កៅស៊ូ​ហើយ។

មន្ត្រី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា ផ្លូវ​ដែល​ក្រុមការងារ​កំពុង​អនុវត្ត​ជួសជុល​និង​ក្រាល​កៅស៊ូ​នា​ពេល​នេះ​មន្ទីរ​សាធារណការ​រួម​ជា​មួយ​នឹង​ក្រុមការងារ​(​អូរ​មី​ឡេ​កៅស៊ូ​អ៊ុត​ផ្លូវជាតិ​លេខ​៥)​បាន​នឹង​កពុង​ព​ន្លឿ​ន​និង​បង្កើន​គុណភាព​ឲ្យ​បានល្អ​ប្រសើរ​ជាង​មុននឹង​បាន​រួចរាល់​យ៉ាងយូរ​បី​អាទិត្យ​ខាងមុខ​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​បញ្ចប់​ការ​ក្រាល​កៅស៊ូ​លើ​កំណាត់​ផ្លូវ​ខាងលើ​នេះ​រដ្ឋបាល​ខេត្តបាត់ដំបង​ក៏​មាន​គម្រោង​ស្ថាបនា​ផ្លូវ​អ៊ុត​កៅស៊ូ​បេតុង​(AC)​លើ​កំណាត់​ផ្លូវ​លេខ​១​បន្ត​ទៀត​ដោយ​ចាប់ពី​របង​សាលាខេត្ត​ខាងត្បូង​ដល់​ផ្សារ​អប្សរា​ផ្សារ​លើ​ដែល​មាន​ប្រវែង​៤៤៨​ម៉ែត្រ​ផង​ដែរ​ ក្នុង​នោះ​ក៏​មាន​ការ​ដាក់លូ​រំដោះ​ទឹក​ប្រវែង​២២០​ម៉ែត្រ​ចាប់ពី​អាហា​រដ្ឋា​ន​តៃតៃ​លី​ រហូតដល់​ផ្សារ​អប្សរា​ផ្សារលើ​ដែល​ការងារ​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​យ៉ាង​យូរ​ត្រឹម​ដំណាច់ឆ្នាំ​២០២០​។

ក្នុង​កិច្ចការ​នេះ​រដ្ឋបាល​ខេត្ត​ក៏បាន​សំណូមពរ​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង​លោក​ចៅសង្កាត់​ស្វាយប៉ោ​រួម​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ​មេត្តា​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ដំណើរការ​ខាងលើ​នេះ ​ទទួល​បាន​ដោយ​ជោគជ័យ​តាម​ផែនការ​របស់​រដ្ឋបាល​ខេត្ត​៕
ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៩ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៣៣ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣៦ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម