អង្គការ UNFPA​ផ្តល់​កុំព្យូទ័រ​យួរដៃ​២៤​គ្រឿង​និង​ម៉ាស៊ីន​បញ្ចាំង​ស្លាយ​៦​គ្រឿង​ដល់​ក្រសួង​អប់រំ​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អង្គការ UNFPA​ផ្តល់​កុំព្យូទ័រ​យួរដៃ​២៤​គ្រឿង​និង​ម៉ាស៊ីន​បញ្ចាំង​ស្លាយ​៦​គ្រឿង​ដល់​ក្រសួង​អប់រំ​

Published

on

​ភ្នំពេញ​ ៖​ អង្គការ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ល​ហៅ​កាត់​ថា​UNFPA​នៅ​ព្រឹក​ថ្ងៃទី​២១​ធ្នូ​ឆ្នៃ​២០២០​បានប្រគល់ កុំព្យូទ័រ​យួរដៃ និង​ម៉ាស៊ីន​បញ្ចាំង​ស្លាយ​៦​គ្រឿង​ដល់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សម្រាប់​គាំទ្រ​ការអនុវត្ត​កម្មវិធី អប់រំ​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​។

​ពិធី​ប្រគល់​-​ទទួល​សម្ភារ​ទាំងនេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​និង​លោក Daniel Alemu តំណាង​អង្គការ UNFPA និង​ថ្នាក់ដឹកនាំ មន្ត្រី​អប់រំ​ជាច្រើនរូប​។

លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹងថា សម្ភារៈ​បច្ចេកវិទ្យា​ទាំងអស់​នេះ​ ក្រសួង​នឹងត្រូវ​ប្រគល់ជូន អគ្គនាយកដ្ឋាន​យុវជន នាយកដ្ឋាន​សុខភាព​សិក្សា វិទ្យាស្ថាន មជ្ឈមណ្ឌល និង​សាលា​គរុកោសល្យ​ដើម្បី​ប្រើប្រាស់​ជំរុញ​ប្រសិទ្ធភាព​ការងារ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​លើ​កម្មវិធី អប់រំ​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​៕
ដោយ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services