Connect with us

ព័ត៌មានជាតិ

មន្ត្រី​ស៊ី​ម៉ាក់​បាន​រាវ​រក​ឃើញ​គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិនទាន់​ផ្ទុះ​ក្បាល​គ្រាប់​ជាច្រើន​គ្រាប់​នៅ​ដីឡូត៍​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ​មន្ត្រី​អង្គភាព​ស៊ីម៉ាក់​បាន​រាវរក​គ្រាប់​យុទ្ធ​ភ័ណ​មិនទាន់​ផ្ទុះ​បាន​រកឃើញ​ក្បាល​គ្រាប់ DCA ៣៧mm ចំនួន​១២០​គ្រាប់​និង​ក្បាល​គ្រាប់​១២mm ចំនួន​១១២ គីឡូក្រាម​នៅ​ដីឡូត៍​ពលរដ្ឋ​មួយ​កន្លែង​នៅលើ​ដីឡូត៍​របស់​ប្រជាពលរដ្ឋ​មួយកន្លែង​ជិត​អតីត​ឃ្លាំង​ស្តុក​គ្រាប់​កាលពី​សម័យ​សង្គ្រាម ស្ថិត​ក្នុង​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះ នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ នៅក្នុង​នោះ​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ក៏បាន​ប្រគល់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៧​គ្រាប់​ជូន​ដល់​មន្ត្រី​ហេ​ឡូ​ត្រា​សដ៍​ ដើម្បី​ធ្វើការ​បំផ្លាញចោល នៅ​ថ្ងៃទី​២១ ​ខែធ្នូ ​ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា​ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងអស់​នេះ​ នៅ​លើ​ដីឡូត៍​មួយកន្លែង​ដែលមាន​ម្ចាស់​ឈ្មោះ ឡាយ ពេជ្រ ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

លោក​អធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​កាលពី​អំឡុង​ថ្ងៃទី​២៦​ខែវិច្ឆិកា ឆ្នាំ​២០២០ មន្ត្រី​អង្គភាព​ស៊ីម៉ាក់​បាន​រុក រាវ​រកឃើញ​គ្រាប់ នៅលើ​ដីឡូត៍​នេះ​បានជា​ច្រើន​រួច​ម្តងមកហើយ ម្យ៉ាងវិញទៀត​នៅ​ថ្ងៃទី​១៩​ខែធ្នូ ឆ្នាំ​២០២០​នេះដែរ នគរបាល​ប៉ុ​ស្តី​រដ្ឋបាល​ឃុំ​បុ​ស្បូវ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ បាន​សហការ​ជាមួយ​មន្ត្រី​អង្គភាព​ហេ​ឡូ​ត្រា​សដ៍ ដើរ​ប្រមូល​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ខាងជើង​ចម្ងាយ​២​គីឡូ​ពី​ភូមិ​ខ្វាវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ បាន​ចំនួន​៧​គ្រាប់ ក្នុង​នោះ​មាន​គ្រាប់មីន​ស្គ​ចំនួន​១​គ្រាប់ គ្រាប់មីន​៦៩​ចំនួន​១ គ្រាប់​៦០​ម​ម​ចំនួន​២​គ្រាប់​គ្រាប់​៨០​ម​ម​១​និង​គ្រាប់​កាំភ្លើងយន្ត DCA ចំនួន​២​គ្រាប់ គ្រាប់​យុទ្ធ​ទាំងនេះ ត្រូវបាន​មន្ត្រី​អង្គភាព​ស៊ីម៉ាក់​និង​មន្ត្រី​អង្គភាព​ហេ​ឡូ​ត្រា​សដ៍​យកទៅ​បំផ្លាញចោល​អស់ហើយ​ផងដែរ​៕
ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម