Connect with us

ព័ត៌មានជាតិ

លោកស្រី ប្រាក់ ម៉ា​នី​ឡា ​ត្រូវ​ជ្រើសតាំង​ជា​ស្ត្រី​ឆ្នើម​ ក្នុងចំណោម​ស្ត្រី​ជា​អ្នកដឹកនាំ​គិលានុបដ្ឋាក និង​ឆ្មប ១០០​នាក់លើពិភពលោក

បានផុស

នៅ

លោកស្រី ប្រាក់ ម៉ា​នី​ឡា ប្រធាន​សមាគម​គិលានុបដ្ឋាក​កម្ពុជា ត្រូវ​បាន​ជ្រើសតាំង​ជា ស្ត្រី​ឆ្នើម​ម្នាក់​ក្នុងចំណោម​ស្ត្រី​ឆ្នើម​ជា​អ្នកដឹកនាំ​គិលានុបដ្ឋាក និង​ឆ្មប ១០០​នាក់ (100 OUTSTANDING WOMEN NURSE AND MIDWIFE LEADERS) នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០២០​ដែលជា​ឆ្នាំ​អន្តរជាតិ​នៃ​គិលានុបដ្ឋាក និង​ឆ្មប​។

​ការជ្រើសតាំង​នេះ​ ត្រូវបាន​ធ្វើឡើង​ដោយ WOMEN IN GLOBAL HEALTH​។ លោកស្រី ប្រាក់ ម៉ា​នី​ឡា កំពុង​ទទួលបាន​អាហារូបករណ៍​ពី​ក្រុមប្រឹក្សា​គិលានុបដ្ឋាក​អន្តរជាតិ (INTERNATIONAL COUNCIL OF NURSES) នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស ហើយ​កំពុងតែ​ចូលរួម​ជាមួយ​វិទ្យាស្ថាន​ភាពជា​អ្នកដឹកនាំ​គិលានុបដ្ឋាក​សកល (GLOBAL NURSING LEADERSHIP INSTITUTE) ក្នុង​វគ្គ​បណ្តុះបណ្តាល​ថ្នាក់ដឹកនាំ​គិ​លា​នុ​ដ្ឋា​កមួយ​ដែលមាន​អ្នកចូលរួម​មកពី​ប្រទេស​ជាច្រើន​លើ​សកលលោក​។

បច្ចុប្បន្ន​នេះ​ លោកស្រី​កំពុង​បម្រើការ​ជាទី​ប្រឹក្សា​ជំនាញ​នៃ​ការទទួលស្គាល់​គុណភាព​សេវា​សុខាភិបាល​របស់​ទីភ្នាក់ងារ​គម្រោង​លើកកម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព (EQHA) របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) តាមរយៈ​អង្គការ FHI360​។

លោកស្រី​បាន​ចូលរួម ​ជា​មួយ​ក្រសួងសុខាភិបាល​អភិវឌ្ឍ​ស្តង់ដារ​នៃ​ការអនុវត្ត​សម្រាប់​គិលានុបដ្ឋាក (២០១៥) ក្រមសីលធម៌​សម្រាប់​គិលានុបដ្ឋាក (២០១៣) គោល​ការណែនាំ​ស្តីពី​របៀប​ថែទាំ (២០១២) និង​ពិធីសារ​ថែទាំ​របស់​គិលានុបដ្ឋាក និង​ឆ្មប (២០១២) ក្នុងប្រទេស​កម្ពុជា​។

ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ ២០២០ លោកស្រី​ម៉ា​នី​ឡា បាន​បម្រើការ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​គម្រោង​សំខាន់ៗ និង​ទទួលខុសត្រូវ​ក្នុង​កម្មវិធី​សង្គ្រោះ​ទារក​ដែលជា​គម្រោង​សុខភាព​សហគមន៍​មួយ​អនុវត្ត​នៅ​ខេត្តព្រះវិហារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម