Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ផ្អាក​បញ្ជូន​ពលករ​MOU និង​ពលករ​តាម​រដូវ​កាល​ទៅ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន

បានផុស

នៅ

ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ ការ​ផ្អាក​បញ្ជូន​ពលករ MOU និង​ពលករ​តាម​រដូវ​កាល​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ជា​បណ្តោះ​អាសន្ន ក្នុងអំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​សាមុត​សា​ខន​។

យោងតាម​សេចក្តីជូនដំណឹង​ក្រសួង​ការងារ​បាន​ណែនាំ​ដល់​បងប្អូន​ពលករ​ដែ​ល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ត្រូវអនុវត្ត​ឲ្យ​បាន​ល្អ​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជាពិសេស​គឺ​ត្រូវ​រក្សា​ភាពនឹងនរ និង​ជឿជាក់​លើ​សមត្ថកិច្ច​ថៃ​ក្នុងការ​គ្រប់គ្រង បង្ការ និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​។

រក្សា​ប្រក្រតី​ភាព​ការងារ កុំ​ផ្លាស់ប្តូរ​កន្លែង​ស្នាក់នៅ ឬ​កន្លែងធ្វើការ​ងារ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដែល​ខុស​នឹង​បម្រាម​របស់​អាជ្ញាធរ​ថៃ​។ ត្រូវ​ចូលរួម​សហការ និង​គោរព​ឱ្យបាន​នូវ​រាល់​បទបញ្ជា និង​វិធានការ​សុខាភិបាល​ដែល​កំណត់ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ និង​និយោជក​ថ្ងៃ​។

ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ ឬ​សេចក្តី​ជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត ឬ​អគ្គ​កុងស៊ុល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ប្រសិន​ជាមាន​និង​ត្រូវ​លាងដៃ​ជាមួយនឹង​សាប៊ូ ឬ​ដែល​ឲ្យ​បាន​ញឹកញាប់ ពាក់​ម៉ាស និង​រក្សា​អនាម័យ​ឲ្យ​បាន​ល្អ និង​ជាប្រចាំ​នៅ​កន្លែងធ្វើការ​ងារ និង​កន្លែង​ស្នាក់នៅ ព្រមទាំង​កុំ​ចេញទៅ​កន្លែង​សាធារណៈ​ដែល​មាន​មនុស្ស​ច្រើន​។ ត្រូវ​ទាក់ទង​ទៅ​ស្ថាន​ឯកអគ្គរាជទូត ឬ​អគ្គ​កុងស៊ុល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាបន្ទាន់​ក្នុងករណី​មាន​បញ្ហា​។

ក្រសួង​ការងារ​បាន​បន្ត​ថា ​ចំពោះមុខ​ក្រសួង បាន​នឹង​កំពុង​ទំនាក់ទំនង​ជាមួយ​ក្រសួង​ការងារ​ថៃ និង​បានស្នើ​ភាគី​ថៃ​សម្រួល​ការងារ​ឯកសារ ផ្សេងៗ​ដល់​បងប្អូន​ពលករ​ដែល​កំពុង ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ឱ្យបាន​ភាពស្របច្បាប់ ជា​បណ្តោះអាសន្ន​ក្នុងអំឡុងពេល​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នេះ​។

សម្រាប់​បងប្អូន​ពលករ ដែល​ចាំបាច់​ត្រូវ​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​ក្រសួង​បាន​ណែនាំ​ថា​ប្រសិនជា​ចាំបាច់​ត្រូវ​ត្រឡប់​មក​ស្រុកកំណើត​វិញ​នោះ ត្រូវ​ជ្រើសរើស​ច្រក​ណាមួយ​ក្នុងចំណោម​ច្រក​អូ​ស្មាច់ ច្រក​ដូង និង​ច្រក​ប៉ោយប៉ែត ជាដាច់ខាត ដែល​នៅ​ទីនោះ​រាជរដ្ឋាភិបាល​មាន​រៀបចំ​ការ​ត្រួតពិនិត្យ​សុខភាព ដើម្បី​ការពារ​សុខភាព​របស់​បងប្អូន ក៏ដូចជា​បង្ការ និង​ការពារ​សុខភាព​ក្រុម​គ្រួសារ​របស់​បងប្អូន​ដែល​នៅ​ស្រុកកំណើត​។ ត្រូវ​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​សុខភាព និង​ត្រូវធ្វើ​ចត្តាឡី​ស័ក​ចំនួន ១៤​ថ្ងៃ ទៅតាម​ការកំណត់​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​នៅតាម​ច្រកព្រំដែន​។ ត្រូវ​ប្រើប្រាស់​រថយន្ត​ដែល​កំណត់ដោយ​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្រោយពេល​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ត្រឡប់​ទៅ​ភូមិកំណើត​។

ត្រូវ​ជូនដំណឹង​ដល់​អាជ្ញាធរ​ភូមិ ឃុំ និង​អ្នកជិតខាង​ឱ្យ​ជ្រាបថា ខ្លួន​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។ ក្នុងករណី​មាន​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ត្រូវ​ជូនដំណឹង​ទៅ​អាជ្ញាធរ​ភូមិ ឃុំ​របស់ខ្លួន ដើម្បី​ទទួលបាន​សេវា​អន្តរាគមន៍​នានា​របស់​រាជរដ្ឋាភិបាល​។

បងប្អូន​ពលករ​អាច​ចុះឈ្មោះ​ជាមួយ ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​ប្រសិនជា​បងប្អូន​មានបំណង​ស្វែងរក​ការងារ ធ្វើ​ក្នុងស្រុក និង​សូម​ចុះឈ្មោះ​ស្វែងរក ឱកាស​ការងារ​ជាមួយ​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ស្របច្បាប់ ប្រសិនជា​មានបំណង​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ណាមួយ​ផ្សេង​ក៏ដូចជា​ចុះឈ្មោះ​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ដោយ​ឥត​បង់ថ្លៃ​នៅ​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ណាមួយ​របស់​ក្រសួង ដែល​នៅ​ជិត​ផ្ទះ​របស់ខ្លួន​។

ក្រសួង​បាន​ណែនាំ​ដល់ទី​ភ្នាក់ងារ​ជ្រើសរើស​ឯកជន និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ផ្អាក​ការ​បញ្ជូន​ពលករ MOU និង​ពលករ​តាម​រដូវ​កាល​ទៅ​ប្រទេស​ថៃ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។

ត្រូវ​បន្ត​ទំនាក់ទំនង​ជាមួយ​និយោជក​ថៃ ឬ​សមាគម​និយោជក​ថៃ និង​អាជ្ញាធរ​ថៃ ក៏ដូចជា​អាជ្ញាធរ​មាន​សមត្ថកិច្ច កម្ពុជា​ដើម្បី​ជួយ​សម្រួល​ដល់ ពលករ ក្នុងករណី​ចាំបាច់​តាម​ការសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម