រកឃើញមធ្យោបាយល្មើសចំនួន៦៩៣គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រកឃើញមធ្យោបាយល្មើសចំនួន៦៩៣គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស

Published

on

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៦៩៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៤៩៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកក្នុងរយៈពេល២១ថ្ងៃ (ចាប់ពីថ្ងៃ០១ ដល់ថ្ងទី២១ ខែធ្នូ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១១,២៤៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧,៤០៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២១ថ្ងៃ នៃខែធ្នូនេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services