Connect with us

ព័ត៌មានជាតិ

កម្លាំង​មេបញ្ជាការ​៣​ត្រៀម​ ដឹកជញ្ជូន​ពលករ ​ដែល​មកពី​ថៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​តាម​បន្ទាត់​ព្រំដែន​

បានផុស

នៅ

​លោកនាយ​ឧត្ដមសេនីយ៍ ខេង​សា​ម៉េ​ត អគ្គ​ស្នងការរង និង​ជា​មេបញ្ជាការ​ទិស​យោធភូមិភាគ​ទី​៤-៥ អម​ដំណើរ​ដោយ​កម្លាំង​មេបញ្ជាការ​ទាំង​៣ ក្នុង​នោះ​មាន កម្លាំង​អង្គភាព​អាវុធហត្ថ កម្លាំង​ស្នងការ​នគរបាល​ខេត្ត​កម្លាំង​យោធា ជាច្រើន​នាក់​ចុះ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន​កន្លែង​តំបន់​ច្រក​បឹង​ត្រកួន ដើម្បី​ត្រៀម​ដឹកជញ្ជូន​ពលករ ​ដែល​ម​ក​ពី​ប្រទេស​ថៃ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លុះ​នៅ​វេលា​ម៉ោង​ប្រហែល​២​រសៀល​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ មាន​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ​តាម​ច្រក បឹង​ត្រកួន​ចំនួន​១៨០​នាក់​មាន​ប្រុស មាន​ស្រី ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ​បន្ទាប់ពី​មានការ​បិទ​ខេត្ត​សមុទ្រ​សា​ខន របស់​ប្រទេស​ថៃ ដោយសារ​ការ​រីក​រាល​ដាល​ផ្ទុះ​នៃ​មេរោគ​កូ​វីដ-១៩ ដែល​មាន​អ្នក​ឆ្លង​ប្រមាណ​ជាង ៥.០០​ករណី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ថៃ​បិទ​ខេត្ត​ ដែល​ជា​តំបន់​ឧស្សាហកម្ម​ដ៏​ធំ​មួយ​នេះ ​ជា​បណ្ដោះអាសន្ន​សិន​ទម្រាំ មានការ​ស្រាវជ្រាវ ជា​បន្តបន្ទាប់ ពី​ការ​ជាប់​ទាក់ទង ជាមួយ​អ្នកជំងឺ​ណាខ្លះ ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នកមាន​ផ្ទុក​មេរោគ​កូ​វីដ-១៩​នេះ។

លោកនាយ​ឧត្ដមសេនីយ៍ ខេង​សា​ម៉េ​ត ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ក្រោយពី​ផ្ទុះ​នៃ​មេរោគ​កូ​វីដ-១៩ ដែល​មាន​អ្នក​ឆ្លង​ប្រមាណ​ជាង ៥០០​ករណី​ នៅ​ខេត្ត​សមុទ្រសា​ខន​រួចមក​ ជាហេតុ​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ថៃ​បិទ​ខេត្ត​នេះ​បណ្ដោះអាសន្ន​សិន។ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុ​ជា មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ចេញ​សារ​បន្ទាន់​មួយ​ផង​ដែរ ស្តី​អំពី​កុំ​ឲ្យ​សាច់ញាតិ​នៅ​កម្ពុជា ​មានការ​ព្រួយបារម្ភ​ដល់​កូន​ ដែល​ថៃ​ជម្លៀស​មក​កម្ពុជា​វិញ ត្រូវ​ជឿជាក់​លើ​វិធានការណ៍ ដឹកនាំ​របស់​ក្រសួងសុខាភិបាល​ប្រទេស​ថៃ និង ពាក្យស្លោក​មួយ​ថា ស្រលាញ់​គ្នា​ក្នុង​គ្រា​ក្រ ​ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា​លំបាក​។​ ក្នុង​នោះ​សម្តេច​ បាន​បញ្ចេញ​ឡាន​ទ័ព ទៅតាម​បន្ទាត់​ព្រំដែន​ចំនួន​៣០​គ្រឿង​ មក​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ទប់ទល់​សភាពការណ៍​អាក្រក់​ណាមួយ ​ដែល​យើង​មើល​មិន​ឃើញ​ថា​ ពលករ​អាច​បុក​សម្រុក​ចេញ​មក​ផ្ទះ​វិញ តាម​បន្ទាត់​ព្រំដែន​ថៃ​-​ខ្មែរ​។

​លោកនាយ​ឧត្ដមសេនីយ៍ ខេង សា​ម៉េ​ត ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ សម្តេច​បាន​ដាក់​ចេញ​នូវ​វិធានការ ស្តីពី​ស្ថានភាព និង​ការ​ផ្ទុះឡើង​នូវ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​ប្រទេស​ថៃ រួមទាំង​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ដើម្បី​ទប់ស្កាត់​បង្ការ​ជំងឺ​កូ​វីដ​-១៩ ហើយ​នៅក្នុង​វិធានការ​នោះ សម្តេច​បាន​ឲ្យ​កងទ័ព​ចេញ​រថយន្ត​ទៅ​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ត្រៀម​ទទួល​បទបញ្ជា​ពី​អគ្គបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​និង​មេបញ្ជាការ​កងទ័ពជើងគោក​ទៅកាន់​ច្រក​សំខាន់ៗ​ ដែល​ពលករ​ចេញ​តាម​ច្រក​នោះ​ ពិសេស​ច្រក​ប៉ោយប៉ែត ដោយ​មិន​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូល​មក​កម្ពុជា ធ្វើដំណើរ​ដោយ​រថយន្ត​តាក់ស៊ី និង​ធ្វើដំណើរ​បែកខ្ញែក ដែល​ខ្វះ​ការគ្រប់គ្រង នាំ​ទៅ​ដល់​ហានិភ័យ ឆ្លង​ចូល​សហគមន៍​នោះ​ឡើយ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ទៀត​ថា កងទ័ព​និង​ទទួលខុសត្រូវ​លើ​ការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​នៅ​តាម​ព្រំដែន ក៏ដូចជា​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ ដែល​ធ្វើការ​នៅ​តាម​ព្រំដែន​ហើយ​ ដើម្បី​ទប់ទល់​សភាពការណ៍​នេះ ច្រក​ទាំងអស់ នឹង​ត្រូវ​បំព្រួញ​ឲ្យ​នៅ​តិច​ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​ដឹកជញ្ជូន​។​ ជា​មួយនឹង​វិធានការ​ខាង​លើ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានដាក់​បញ្ជា​ឲ្យ​ខេត្ត​បន្ទាយមានជ័យ រៀបចំ​ទីតាំង​ធ្វើ​ចត្តា​ឡី​ស័ក ឲ្យ​បាន​ត្រឹមត្រូវ និង​ជាបន្ទាន់​ដើម្បី​ត្រៀម​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​។ សម្តេច​បន្ត​ថា បទពិសោធន៍​កាលពី​ខែ​មេសា​កន្លងទៅ អាច​ឲ្យ​យើង​យក​មក​ប្រើ​នៅ​ពេល​នេះ ពីព្រោះ​ប្រជាពលរដ្ឋ​ជាង​១២​ម៉ឺន​នាក់ កាលពី​ពេលនោះ​មិន​មាន​អ្នក​ឆ្លង​ជំងឺ​នោះ​ទេ​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​លោកស្រី ឱ វណ្ណឌី​ន អំពាវនាវ​ប្រជា​ពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​របស់​សុខាភិបាល និង កែប្រែ​ឥរិយាបថ​រស់នៅ​តាមបែប​គន្លង​ថ្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម