Connect with us

ព័ត៌មានជាតិ

មន្ទីរ​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​សំអាត​បឹង​កំសាន្ត​ ឲ្យ​មាន​សោភណ្ឌភាព​ល្អ​និង​ស្រស់បំព្រង

បានផុស

នៅ

រតនគិរី ​៖ ផ្ទៃ​បឹង​កំសាន្ត​ហាក់​មាន​សម្រស់​ស្រស់បំព្រង​ឡើងវិញ បន្ទាប់ពី​អាជ្ញាធរ​ក្រុង​បាន​លុង បាន​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​ធ្វើការ​ស្ដារ​សំអាត​ឡើងវិញ នូវ​សំរាម​និង​ស្មៅ ត្រែង ដែល​ដុះ​តាម​មាត់បឹង និង​ក្នុង​ផ្ទៃ​បឹង តាម​ការណែនាំ​របស់លោក​អភិបាលខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ អាជ្ញាធរ​ក្រុង​បាន​លុង បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ចុះ​ធ្វើការ​ស្ដារ​សំអាត ផ្ទៃ​បឹង​កំសាន្ត​ដើម្បី​ឲ្យ​ផ្ទៃ​បឹង​មាន​សភាព​ស្រស់បំព្រង​ឡើងវិញ ក្រោយពេល​រដូវភ្លៀង​ធ្លាក់ មាន​សំរាម​ហូរ​ចូល និង​ស្មៅ ត្រែង ដុះ​នៅ​លើ​ផ្ទៃ​បឹង​នេះ ជាច្រើន​ឆ្នាំ​មកហើយ។

លោក សាយ សា​មាន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ក្នុង​ឱកាស​ចុះ​ស្ដារ​សម្អាត​បឹង​កម្សាន្ត​នា​ពេល​នេះ​ថា ដោយមាន​ការ​គិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​បញ្ជា​ឲ្យ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​បាន​លុង ធ្វើការ​ស្ដារ​សំអាត​ផ្ទៃ​បឹង​ចំនួន​២ ក្នុង​ក្រុង គឺ​បឹង​កន្សែង និង​បឹង​កម្សាន្ត​កាយ​យក​ស្មៅ ចក ដែល​ដុះ​រីក​រាលដាល​ស្ទើរ​ពេញ​ផ្ទៃ​បឹង នោះ​ដើម្បី​ឲ្យ​ផ្ទៃ​បឹង​មាន​ភាព​ស្រស់ស្អាត​ឡើងវិញ ក៏ដូចជា​ការ​លើកកម្ពស់​សោភណ្ឌភាព​បឹង​ឲ្យ​មាន​លក្ខណៈ​ធម្មជាតិ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ មក​ទស្សនា​កម្សាន្ត​ផងដែរ។

ទន្ទឹម​នឹង​នោះ លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ក៏បាន​សុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង​ជាពិសេស​ប្រជាពលរដ្ឋ ដែល​មាន​លំនៅឋាន​ជុំវិញ​មាត់បឹង​សូម​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន នៅ​ជុំវិញ​បឹង ដើម្បី​ឲ្យ​ផ្ទៃ​បឹង​ធានា​បាន​នូវ​និរន្តរភាព​បរិស្ថាន​មួយ​ប្រកបដោយ​គុណភាព និង​ភាព​ស្រស់ស្អាត​សម្រាប់​ខេត្តរតនគិរី​យើង​នេះ​ផង។

គួរ​បញ្ជាក់​ថា នេះ​ជា​លើកដំបូង​ហើយ ដែល​បឹង​កំសាន្ត ត្រូវ​បាន​ស្ដារ​សំអាត ក្នុង​ខណៈដែល​បឹង​កន្សែង​នេះ ត្រូវ​បាន​ស្ដារ​និង​សំអាត​ជា​រៀងរាល់ឆ្នាំ​៕
ដោយ ៖ អ៊ុច សា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម