Connect with us

ព័ត៌មានជាតិ

ចិន​ផ្ត​ល់​សម្ភារៈ និង​បរិក្ខារ កាត់បន្ថយ​ការ​បញ្ចេញ​កាបូន ដែ​ល​មាន​តម្លៃ​ប្រមាណ​៣​លាន​ដុល្លារ​

បានផុស

នៅ

​លោក សាយ សំ​អា​ល់ រដ្ឋ​ម​ន្ត្រីក្រសួង​បរិស្ថាន​ និង​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ចូលរួម​ជា​អធិបតីភាព​ពិធី​ប្រគល់​សម្ភារៈ​ជា​និមិត្តរូប​ដែល​ជា​ជំនួយ​របស់​ក្រសួង​អេ​កូ​ឡូ​ស៊ី និង​បរិស្ថាន នៃ​ប្រទេស​ចិន​តាមរយៈ​ក្រុមហ៊ុន Spark Co., Ltd ហើយ​ពិធី​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ទី​ស្តីការ​ក្រសួងបរិស្ថាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​អនុស្សរណៈ​កាត់បន្ថយ​កាបូន ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន តាមរយៈ​ក្រុមហ៊ុន Spark Co., Ltd, បាន​ផ្ត​ល់ឱ្យ​ក្រសួងបរិស្ថាន​កម្ពុជា​នូវ​សម្ភារ​មួ​យចំនួន រួមមាន អំពូល​បំភ្លឺ​ផ្លូវ​ចំនួន​២៨០០​ដើម សូ​ឡា PV ចំនួន​២០០​គ្រឿង ម៉ូតូ​អាគុយ​ចំនួន​២០០​គ្រឿង និង​ឧបករណ៍​សម្រាប់​មន្ទីរ​ពិសោធន៍​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​ចំនួន​២០​សម្រាប់ សរុប​ជា​ទឹកប្រាក់​ប្រមាណ​៣​លាន​ដុ​ល្លា​សហរដ្ឋអាមេរិក​។

ជំនួយ​ជា​សម្ភារៈ និង​ប​រិក្ខា​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន​ខា​ង​លើនេះ បា​ន​ផ្ត​ល់​ជូន​មក​ប្រទេស​កម្ពុជា តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​ ស្តីពី​កិច្ច​សហប្រតិបត្តិការ​គ​ម្រោ​ង​សាកល្បង​បញ្ចេញ​កាបូន​តិច​នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​កន្លងទៅ រវាង​ក្រសួងបរិស្ថាន​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នេះ ក្រសួងបរិស្ថាន​សូម​លើកទឹកចិត្ត​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ សូម​ចូលរួម​សកម្ម​ភាព​លើកកម្ពស់​ការ​យល់ដឹង​អំពី​បរិស្ថាន ពង្រឹង​សមត្ថភាព​បង្ការ ទប់ស្កាត់ និង​ចាត់វិធានការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ដើម្បី​និរន្តរភាព​ទីក្រុង​ស្អាត មាន​មេត្រីភាព​បរិស្ថាន ទីក្រុង​បៃតង ដើម្បី​ភាព​សុខដុមរមនា​បរិស្ថាន និង​កា​រស់នៅ​ដោយ​ចីរ​ភាព​។​

លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ថ្លែ​ងថា ជំនួយ​ជា​សម្ភារៈ​ទាំងនេះ គឺជា​ការ​រឹតចំណង​មិត្ត​ភាពរ​វា​ង​ប្រទេស​ទាំងពីរ ហើយ​នឹង​ជួយ​ប្រទេស​កម្ពុជា​លើ​ផ្នែក​វិស័យ​បរិស្ថាន​។

ជា​ការ​ឆ្លើយតប លោក សាយ សំ​អាល់ រដ្ឋ​មន្ត្រីក្រសួង បរិស្ថាន​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​នៃ​ប្រទេស​ចិន​ដែល​បា​នផ្ត​ល់​ជំ​នួយ​សម្ភារៈ​នេះ​។ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា សម្ភារៈ​បំភ្លឺ​ខាងលើ​នឹង​ត្រូវ​ដា​ក់ឱ្យ​ប្រើ​នៅ​តាម​ទី​សាធារណៈ​ក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស​នៅ​បំភ្លឺ​នៅ​តាម​សាលារៀន​នានា​ ក្នុង​ខេត្ត​ព្រះសីហនុ ហើយក៏​ដើម្បី​អ​នុ​ញ្ញាតឱ្យ​សិស្សានុសិស្ស​បាន សិក្សា​ពី​ស​ម្ភារៈប្រើប្រា​ស់​ថា​មពល​ព្រះអាទិត្យ ក៏ដូចជា​ជួយ​បំភ្លឺ​កន្លែង​ហាត់​កីឡា​នានា​។

​បើ​តាម​លោក សាយ សំ​អា​ល់ គោលដៅ​សំខាន់ គឺ​ធ្វើ​ឱ្យ​ឪ​ពុក​ម្តា​យ​សិស្ស​វិល​ត្រ​ឡប់​មក​សាលារៀន​ដើម្បី​ហាត់​កីឡា និង​មានឱកាស​អាច​ជជែក​ពិភាក្សា​ជាមួយ​លោកគ្រូ​អ្នកគ្រូ​។ លោក​ប​ន្តថា​ម៉ូតូ​អា​គុយ និង​ឧបករណ៍​សម្រាប់​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ​ត​ម្រូវ​បាន​យ​ក​មកប្រើ​ប្រាស់​នៅ​ទី​ស្តីការ​ក្រ​សួងបរិស្ថាន នៅ​ម​ន្ទី​ពិសោធន៍ និង​តាម​ទីតាំង​ត្រួតពិនិត្យ​តាមដាន​របស់​ក្រសួងបរិស្ថាន​។​

សូម​ប​ញ្ជាក់ថា ចា​ប់​តាំងពី​ឆ្នាំ​២០១៥ ដល់ ២០២០ ក្រសួងបរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​បាន​អនុស្សរណៈ​យោគយល់ និង​កិច្ចព្រមព្រៀង​ជាមួយ​ស្ថាប័ន​សំខាន់ៗ​នៃ​សារ​ធា​រណៈ​រដ្ឋ​ប្រជាមានិត​ចិនចំនួន​៨ គ្រប់​ដណ្តប់​លើ១. កិ​ច្ចសហប្រតិបត្តិការ​គាំពារ​បរិស្ថាន​កម្ពុជ​-​ចិន ២. ការ​បង្កើត​ការិយាល័យ​រៀបចំ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​ប​រិ​ស្ថាន​កម្ពុជា​-​ចិន ៣. ការ​ផ្ដល់​ជំនួយ​ឧបករណ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ៤. កិច្ច​សហប្រតិបត្តិការ​សាកល្បង​ក្នុង​ការ​អភិរក្ស​ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ៥. ការរៀបចំ​ម​ន្ទីរពិសោធន៍​សហ​ប្រតិ​ប​ត្ដិ​ការ កម្ពុជា​-​ចិន ៦. ការរៀបចំ​តំបន់​បញ្ចេញ​កា​បូន​តិច និង​៧. ការ​ផ្ដល់​ជំនួយ​ស្ថានីយ​តាមដាន​គុណ​ទឹក​ស្វ័យប្រវត្តិ​ជាដើម​៕

អត្ថបទ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣៨ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៤២ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម