ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ពង្រឹងសេវាច្រកចេញចូលតែមួយ ជូនប្រជាពលរដ្ឋ
រដ្ឋបាលរាជធានីភ្នំពេញ បានបើកស្តីពីវឌ្ឍនភាពការងារនៃការផ្តល់សេវាសាធារណៈទាំង១២វិស័យ ជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ ដើម្បី ដំណោះស្រាយបញ្ហាប្រឈម និងទិសដៅបន្ត។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ហួត ហៃ អភិបាលរងរដ្ឋបាលភ្នំពេញ តំណាងអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ហួត ហៃ ដែលបានដឹកនាំប្រជុំនេះ បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីចង់ដឹងពីវឌ្ឍនភាពការងារនៃការផ្តល់សេវាសាធារណៈទាំង១២វិស័យ ជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ នោះគឺ បញ្ហាប្រឈមដំណោះស្រាយ និងទិសដៅបន្ត ធ្វើយ៉ាងណាអោយការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរ មានប្រសិទ្ធភាព តម្លាភាព និងមានគុណភាព ទាន់ពេលវេលាដែលច្បាប់បានកំណត់។
គួរបញ្ជាក់ថា ចាប់ពីសប្តាហ៍ទី៣ ខែកក្តដា ឆ្នាំ២០១៨មក រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ដំណើរការអង្គភាពច្រកចេញចូលតែមួយ ស្របតាមតារាងឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ រួមមាន ការងារនីត្យានុកូលកម្ម ការបញ្ជាក់ឯកសារថតចម្លង ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យព័ត៌មាន វិស័យសាធារណការ នឹងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
អត្ថបទ ៖ ស្រីរ័ត្ន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?