Connect with us

ព័ត៌មានជាតិ

ពស់ថ្លាន់​ទម្ងន់​១៥គី​ឡូក្រាម ត្រូវ​​​​ពលរដ្ឋ​ចា​ប់​បាន និង​ប្រគល់​អោយ​មេព្រៃ​ដើម្បី​ព្រ​លែង​​អោយមាន​សេរីភាព​​

បានផុស

នៅ

​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រគល់​ទៅ​អោយ​អង្គភាព​ជំនាញ ដើម្បី​យ​កទៅ​ព្រ​លែង​នៅ​ក្នុង​តំបន់​អភិរក្ស ក្នុង​គោលបំណង​អោយ​សត្វ​ពស់១ក្បាល​នេះមាន​សេរីភាព បន្ទាប់ពី​បាន​ប្រទះឃើញ​នៅ​ក្នុង​ព្រៃ ​ដី​លំនៅឋាន​ខ​ណៈដែល​ពួកគាត់​ធ្វើការ​ឈូ​សឆាយ​ព្រៃរបោះ​នៅ​ក្នុង​ភូមិ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឈុត ប៊ុន​ធឿ​យ អាយុ៥៥ឆ្នាំ រស់នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះ​ស្តេច ក្រុង​បាត់ដំបង បាន​និយាយថា កាលពី​វេលា​ម៉ោង​១រសៀល ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ២០២០នេះ លោក​បាន​ឈូ​សឆាយ​ព្រៃ​របោះ ដែល​ដុះ​ទ្រុប​នៅ​លើ​ដី​លំ​នៅដ្ឋាន​របស់​លោក ដោយសារតែ​លោក​បាន​ទុកចោល​យូរ​ពេក ។​

​លោក​បាន​ប​ន្តថា ខ​ណៈដែល​ឈូស​ព្រៃ​រាង​ស្រឡះ​បន្តិច ក៏​ស្រាប់តែ​ឃើញ​ពស់ថ្លាន់១ក្បាល​យ៉ាង​ធំ បើ​តាម​កា​រប៉ាន់ស្មាន​ប្រហែល១៥គីឡូក្រាម គឺ​ត្រូវ​បាន​ដើម​ដូង​មួយ​កំណាត់​សង្កត់​កន្ទុយ​ជាប់ទើប​លោក​ចាប់​យក​មក​ដើម្បី​ទុក​ប្រគល់​ទៅ​អោ​យកម្លាំង​ជំនាញ ក្នុង​ការ​យកទៅ​ព្រ​លែង​ក្នុង​តំបន់​អភិរក្ស ដែល​ជា​តំបន់​មាន​សុវត្ថិភាព​ដល់​សត្វ​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​នេះ ដោយ​លោក​បាន​សន្និដ្ឋានថាសត្វ​នេះ​ភាគច្រើន​ គឺមាន​ញី មាន​ឈ្មោល ប៉ុន្តែ​ពេលនេះ​គឺ​ឃើញ​តែ១ក្បាល​ប៉ុណ្ណោះ ។​

ដោយឡែក​លោក ទឹម សេរី នាយរង​ផ្នែក រដ្ឋបាល​ព្រៃឈើ បាត់ដំបង បាន​មានប្រសាសន៍ថា កន្លង​មក​ពស់ថ្លាន់​ដែល​ប្រជាពលរដ្ឋ​ចាប់​បាន ហើយ​បា​នប្រគ​ល់​មក​អោយ​ជំនាញ គឺ​កម្លាំង​របស់​លោក​តែងតែ​យក​ទៅ​ព្រលែង២កន្លែង គឺ​នៅ​ប្រាង្គ ក្បែ​ប្រាសាទ​បាណន់ និង​នៅ​ភ្នំ១៥០ ក្បែ​រអាងទឹក​កំពីង​ពួយ ដែល​ជា​តំបន់​អភិរក្ស និង​មាន​សុវត្ថិភាពដល់​ពួកវា ប៉ុន្តែ​សម្រាប់​ពស់ថ្លាន់​ដ៏​ធំមួយ​ក្បាល​នេះ លោក​នឹង​នាំ​យកទៅ​លែង​នៅ​ក្នុង​ប្រាង្គប្រាសាទ​បាណន់ ដើម្បី​បាន​ជួបជុំគ្នា​វា ៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១១ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៥ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៨ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម