Update៖ មហាវិទ្យាល័យ បញ្ចុះ​ថ្លៃ​សិក្សា សិស្ស​ចូល​រៀន​ឆ្នាំ​សិក្សា​ថ្មី​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

Update៖ មហាវិទ្យាល័យ បញ្ចុះ​ថ្លៃ​សិក្សា សិស្ស​ចូល​រៀន​ឆ្នាំ​សិក្សា​ថ្មី​

Published

on

​លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២២​ធ្នូ​នេះ​ថា ​សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​នេះ ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ភាគច្រើន ​បាន​សម្រេច​យក​ការ​បញ្ចុះ​តម្លៃ​សិក្សា​ជា​លក្ខណៈ​ទូទៅ​ ដោយ​មិន​មាន​ការ​ប្រឡង​យក​អាហារូបករណ៍​ដូច​រាល់​ឆ្នាំ​ឡើយ​។

​លោក​បាន​បន្ត​ថា​«​ដើម្បី​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស ​ក្នុង​សម័យ​កូ​វីដ​១៩​ និង​សិស្សានុសិស្ស​ ដែល​ជាប់​ដោយ​ពុំ​ទទួល​បាន​និទ្ទេស​នោះ​ វិទ្យាស្ថាន​វ៉ាន់ដា​បានសម្រេច​បញ្ចុះតម្លៃ​សិក្សា​ជូន​អ្នក​ជាប់​ទាំងអស់​ស្មើនឹង​និទ្ទេស C​គឺ​ឆ្នាំ​ទី​១​បង់​ត្រឹមតែ​៥១០​ដុល្លារ និង​ឆ្នាំ​ទី​២​ទី​៣​និង​ទី​៤​ត្រូវ​បង់​៦០០​ដុល្លារ​»​។ ​លោក​បាន​បន្ថែម​ទៀត​ថា ​ក្រៅ​ពី​នេះ​សកលវិទ្យាល័យ​ផ្សេងៗ​ទៀត​ក៏​បញ្ចុះតម្លៃ​ដូច​គ្នា​នេះ​ដែរ ​ដូចជា​សាកល​វិទ្យា​ភ្នំពេញ​អន្តរជាតិ​(PPIU)​ឆ្នាំ​ទី​១​បង់​តម្លៃ​៤៥៦​ដុល្លារ ឆ្នាំ​ទី​២​ទី​៣​និង​ទី​៤​បង់​តម្លៃ​៥៤០​ដុល្លារ​។ ​សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ ឆ្នាំ​ទី​១​បង់​៣៥០​ដុល្លារ​ឆ្នាំ​ទី​២​ទី​៣​និង​ឆ្នាំ​ទី​៤​បង់​តម្លៃ​៤២០​ដុល្លារ សកលវិទ្យាល័យ​ធនធានមនុស្ស​ ឆ្នាំ​ទី​១​បង់​៣៦០​ដុល្លារ​ ឆ្នាំ​ទី​២​បង់​៤១០​ដុល្លារ​ និង​ឆ្នាំ​ទី​៣​និង​ទី​៤​បង់​ចំនួន​៤៣០​ដុល្លារ​។

​យ៉ាងណាក៏ដោយ​លោក​បាន​បញ្ជាក់​ថា ​មាន​សកលវិទ្យាល័យ​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​ការ​បញ្ចុះ​តម្លៃ​ទេ ​ដូចជា​សកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ដោយ​បង់​សិក្សា​ក្នុង​១​ឆ្នាំ​៦០០​ដុល្លារ​រយៈពេល​ពេល​៤​ឆ្នាំ​។ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បង់​៦០០​ដុល្លារ ​ក្នុង​១​ឆ្នាំ​រយៈ​ពេល​៤​ឆ្នាំ​ និង​សាកលវិទ្យាល័យ​កម្ពុជា​ ប​ង់​៧៨០​ដុល្លារ ​ក្នុង​១​ឆ្នាំ​រយៈពេល​៤​ឆ្នាំ​។​

​លោក​ ហេង ​វ៉ាន​ដា ​បាន​ឲ្យ​ដឹង​ថា ​សកល​វិទ្យាល័យ​នីមួយៗ​បាន​កំណត់​ពេល​ចូល​សិក្សា​ខុសៗ​គ្នា​ខ្លះ​ចូល​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​២០២១​សាលា​ខ្លះ​ទៀត​ចូល​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២១​។ យ៉ាងណាក៏ដោយ ​មាន​បេក្ខជន​ជាប់​បាក់​ឌុប​នៅ​ឆ្នាំនេះ ​បាន​ស្នើ​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងអស់​រៀបចំ​ការ​ប្រឡង​យក​អាហារូបករណ៍​ដូច​រាល់​ឆ្នាំ​ដែរ​។​

កញ្ញា សេង​ សុវណ្ណនី​កា រៀន​ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​ព្រែក​ដំបូក ​បាន​ស្នើ​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងអស់​ រៀបចំ​ការ​ប្រឡង​យក​អាហារូបករណ៍​ ដើម្បី​ឲ្យ​ពួកគាត់​បាន​បញ្ចេញ​សមត្ថភាព​។​ ​​ចំណែក កញ្ញា​ អ៊ី​ម ស្រី​ម៉ី​ រៀន​ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​ ហ៊ុន សែន ​អង្គស្នួល​ បាន​និយាយថា​«​ចំពោះ​ការ​ដាក់​ពាក្យ​ ទៅ​សិក្សា​នៅ​សកលវិទ្យាល័យ​ ខ្ញុំ​សំណូមពរ​ឲ្យ​មាន​ការប្រឡង​ ដើម្បី​យក​អាហារូបករណ៍ ព្រោះ​អាច​លើកទឹកចិត្ត​ខ្លះៗ​ដល់​សិស្ស​ ដែល​ពូកែ​ក៏ដូចជា​ផ្តល់​ឱកាស​ឲ្យ​សិស្ស​គ្រប់រូប​បាន​បញ្ចេញ​សមត្ថភាព​រៀងៗ​ខ្លួន​ផង​ដែរ​»​។

​គួរ​បញ្ជាក់​ថា ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ប្រកាស​ឲ្យ សិស្ស ថ្នាក់​ទី​១២​និង​ថ្នាក់​ទី​៩​ ដែល​ត្រូវ​ប្រឡង​ឆ្នាំ​សិក្សា​២០១៩-២០២០​នេះ​ ឲ្យ​ជាប់​ជា​ស្វ័យប្រវត្តិ​តែ​ម្តង ​ដោយ​មិន​មាន​ការ​ប្រឡង​ឡើយ​ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​១៩៕ ​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ក្រសួង​សុខាភិបាល​ ប្រកាស​បន្ទាន់ បាញ់​អាល់កុល ឬថ្នាំ​សម្លាប់​មេរោគ​លើ​រាងកាយ បង្ក​គ្រោះថ្នាក់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

Update! ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ពិធីមង្គលការ​នៅ​ភូមិ​កោះ​តូច​ខេត្តកំពង់ចាម​​ចំនួន​២២៣​នាក់

ព័ត៌មានជាតិ3 hours ago

ស្មានមិនដល់ បុរសសង្ហាម្នាក់អួលទឹកមួយក្អឹកស្លាប់

ព័ត៌មានជាតិ4 hours ago

ស្ថាបនិក​ក្រុម​ហ៊ុន​អចលនទ្រព្យ​​ឃុន ​សឿ​​គ្រុប ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជក្រឹត្យ​ត្រាស់បង្គាប់​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា

ព័ត៌មានជាតិ5 hours ago

សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម​មុនីនាថ​សីហនុ នឹង​ស្តេចយាង​ទៅកាន់​ទីក្រុង​ប៉េកាំង ដើម្បី​ពិនិត្យ-​ព្យាបាល​ព្រះរាជសុខភាព

ព័ត៌មានជាតិ5 hours ago

ក្រសួងទេសចរណ៍​ស្នើ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លិបហាត់​ប្រាណនៅក្នុង និង​ក្រៅសណ្ឋាគារទូទាំង​ប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services