ព័ត៌មានជាតិ
របងថ្មមុខទីស្តីការគណៈរដ្ឋមន្ត្រី រំលេចសម្រស់កាន់តែស្អាត ស្ថាបនាសម្រេចបាន៩០%
របងថ្មនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រចាប់ ពីហ្គារ៉ាសសាំងតូតាល់ ជិតស្តុបBKC (កាណាឌីយ៉ា) រហូតដល់ស្តុបវត្តនាគវ័នបានដំណើរការស្ថាបនាលេចចេញជារបងថ្មជាច្រើនរយម៉ែត្រហើយ ហើយរបងថ្មជាច្រើនរយម៉ែត្រនេះ មកដល់ពេលនេះសម្រេចបាន៩០ភាគរយហើយ ពោលគឺបានឈានចូលដល់តំណាក់កាលនៃការលាបថ្នាំហើយ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្មនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីនេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើជាពីរដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីហ្គារ៉ាសសាំងតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២)មានប្រវែង៦៥០ម៉ែត្រ កម្ពស់២ម៉ែត្រ ហើយក្នុងដំណាក់កាលទី១នេះដែរ គិតមកដល់ពេលនេះ ក្រុមការងារបានស្ថាបនារបងថ្មនេះ ទៅតាមគម្រោងបានសម្រេចជាច្រើនរយម៉ែត្រហើយ ពោលគឺបានលេចចេញជារបង (ចាប់ពីហ្គារ៉ាសសាំងតូតាល់រហូតដល់ជិតហ្គារ៉ាស លក់រថយន្ត) ហើយក្នុងប្រវែងនេះ ក្រុមការងារស្ថាបនាសម្រេចបាន៩០ភាគរយហើយ ដោយនៅល្ងាចថ្ងៃទី២២ធ្នូនេះ ក្រុមការងារកំពុងសម្រុកលាបថ្នាំបង្ហើយ។
ចំពោះដំណាក់កាលទី២ នឹងចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ផ្លូវបត់ទៅវត្តនាគវ័នដែលមានប្រវែង៤៣៧ម៉ែត្រ។
មន្ត្រីជំនាញបានបញ្ជាក់ថា ការរៀបចំធ្វើរបងថ្មជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងនេះ ធ្វើឡើងដើម្បីលើកសោភណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ីជាផ្លូវមួយដែលភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណភាពនិងសណ្ដាប់ធ្នាប់ល្អប្រសើរ។
គួរំលឹកផងដែរ កាលពីដើមខែកក្កដា ឆ្នាំ២០២០ កន្លងនេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពនៃគម្រោងនេះផងដែរ ដោយបានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយហេតុថា កំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើរជើង ដូច្នេះយើងនឹងធ្វើឱ្យមានចិញ្ចើមសម្រាប់អ្នកថ្មើរជើងដើរឱ្យបានស្អាត សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបត ៖ស្រីរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ