លោក​ជំទាវ​ ម៉ែន សំអន បាន​ម៉ាស ១១​ម៉ឺន​៥​ពាន់​ សម្រាប់​ចែក​ថ្នាក់មូលដ្ឋាន ពី​ក្រុមហ៊ុន ឡាយ ស​អ៊ិន​វេស​មិន ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក​ជំទាវ​ ម៉ែន សំអន បាន​ម៉ាស ១១​ម៉ឺន​៥​ពាន់​ សម្រាប់​ចែក​ថ្នាក់មូលដ្ឋាន ពី​ក្រុមហ៊ុន ឡាយ ស​អ៊ិន​វេស​មិន ​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ក្រុមហ៊ុន​ឡាយ ស​អ៊ិន​វេស​មិន ដែល​បានប្រគល់​ម៉ាស​ចំនួន​១១​ម៉ឺន​៥​ពាន់ ​ដើម្បី​ចែកជូន​តាម​មូលដ្ឋាន​បន្ត​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​នូវ​ការ​អរគុណ​បែបនេះ​ ខណៈ​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​នូវ​ម៉ាស ចំនួន ១១​ម៉ឺន​៥​ពាន់​ម៉ាស និង​អាល់កុល​៤៤​ប៊ីដុង​ពី​ក្រុមហ៊ុន​ឡាយ ស​អ៊ិន​វេស​មិន និង សហការី​នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង។

ថ្លែង​ក្នុងឱកាស​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ផ្ទាល់ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ក្រុមហ៊ុន​ឡាយ ស អ៊ិន​វេស​មិន ដែល​បាន​ជួយឧបត្ថម្ភ​ជា​សម្ភារៈ​បរិក្ខារ​ពេទ្យ​បម្រើ​ដល់​វិស័យ​សុខាភិបាល ក៏ដូចជា​គ្រូពេទ្យ​បច្ចេកទេស​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩ នៅ​កម្ពុជា ។ ដោយឡែក​ថ្ងៃនេះ ក្រុមហ៊ុន​ឡាយ ស អ៊ិន​វេស​មិន​ក៏បាន​ចូលរួម​នូវ​ការចែករំលែក​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ លោកជំទាវ នូវ​ការ​ផ្តល់នូវ​ម៉ាស​និង​អាកុល​ទាំងនេះ​ សម្រាប់​បែងចែក​ជូន​ដល់​ថ្នាក់មូលដ្ឋាន​បន្ត​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​គ្រប់ៗ​ក្រុម​គ្រួសារ ក្នុង​ការ​ចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩។ ជាពិសេស មិន​ត្រូវ​ភ្លេចខ្លួន​នោះទេ បើទោះបីជា​ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​នៅមា​នកម្រិត​ក៏​ដោយ ​ក៏​ត្រូវតែ​បន្ត​ក្រោម​ការអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការណ៍​ជាច្រើន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​ពេល​ដែល​កម្ពុ​ជាម​ក​ដល់​ថ្ងៃនេះ អ្នក​ឆ្លង​មាន​ចំនួន ៣៦៣​នាក់ អ្នកជា​សះស្បើយ​មាន​ចំនួន ៣៤៧​នាក់ និង​ពុំ​មាន​អ្នក​ស្លាប់​នោះ​ឡើយ​៕

អត្ថបទ៖ វិមាន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកជំទាវ​ម៉ែន សំអន បន្ត​ចុះ​ចែក​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​ប្រជាពលរដ្ឋ​អំឡុងពេល​បិទ​ខ្ទប់​ចំនួន​២​ពាន់​គ្រួសារ

ព័ត៌មានជាតិ៦ ម៉ោង មុន

អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវ​បាន​ប្រគេន​ដល់​វត្ត​១៤២​ទូទាំង​រាជធានី​ភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

លំអិត!! សំណុំ​រឿង​មន្ត្រី​យោធា​ផ្កាយ​២ម្នាក់​ និង​បក្ខពួក​៦នាក់​ទៀត​ លួច​ដឹក​ចិន​២៨នាក់​ ពី​ក្រុង​បាវិត​ ទៅ​ភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃុំខ្លួន​មន្ត្រី​យោធា​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់​ហើយ​ជេរប្រមាថ វាយ​សមត្ថកិច្ច​

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេច​ក្រឡាហោម ស ខេង ឧបត្ថម្ភ​ថវិកា​ជាង​៣៤៨ លាន​រៀល ដល់​កងកម្លាំង​នគរបាល ដែល​កំពុង​ឈរជើង​ការពារ​តាម​គោលដៅ​បិទ​ខ្ទប់​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services