Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យមាន​ការប្រគុំ​តន្ដ្រី ឬ​កម្មវិធី​សប្បាយភាព ជួបជុំ​អបអរសាទរ​បុណ្យ​ឆ្លង​ចូលឆ្នាំ​សកល​ខាងមុខនេះ​ទេ​

បានផុស

នៅ

នៅសល់​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ កម្មវិធី​បុណ្យ​ណូអែល និង​ពិធី​ឆ្លង​ចូលឆ្នាំ​សកល​២០២១ ឈានចូល​មកដល់​ហើយ ហើយ​កម្មវិធី​ទាំង​២​នេះ​ជាទូទៅ មិន​ថាជនបរទេស អឺរ៉ុប អាស៊ី​នោះទេ គឺ​តែងតែ​ធ្វើ​ពិធី​ជួបជុំ​សប្បាយភាព​ មិនដែល​អាក់ខាន​ឡើយ ។ តែ​សម្រាប់​ឆ្នាំនេះ ដោយសារ​នៅលើ​ពិភព​លោក​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ហើយ​ប្រទេស​កម្ពុជា ពិសេស​នៅ​រាជធានី​ភ្នំពេញ​កំ ពុង​ប្រឈម​ដែរនោះ ទើប​នៅថ្ងៃនេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសមិន​អនុញ្ញាត​ឱ្យមាន​ការប្រ គុំ​តន្ដ្រី ឬ​កម្មវិធី​សប្បាយភាព ជួបជុំ​អបអរសាទរ​បុណ្យ​ឆ្លង​ចូលឆ្នាំ​សកល​ខាងមុខ​នេះឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តាមរយៈ​សារ​ជា​សម្លេង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បាន​ណែនាំ​ឱ្យ​គ្រប់​ប្រធាន​គណៈ​បញ្ជា ឯកភាព​ខណ្ឌ​ទាំង​១៤ ត្រូវ​ពិនិត្យមើល​បន្ទាន់​នៅតាម​មូលដ្ឋាន​របស់ខ្លួន ពី​ការរៀបចំ​ប្រគុំ​តន្ដ្រី ការលេង​ល្បែង​កម្សាន្ត ការផ្សព្វផ្សាយ​ផលិតផល ឬក៏​មានការ​ជួបជុំ​អបអរសាទរ​បុណ្យ​ឆ្លង​ចូលឆ្នាំ​សកល​ខាងមុខនេះ សូមឱ្យ​ផ្អាក​កម្មវិធី​ទាំងនោះ​ជា​បណ្ដោះអាសន្ន ដោយសារ​ទី​១ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​កូ​វីដ​-១៩ នៅ​មិនទាន់​ចប់​ជា​ស្ថាពរ ។ ទី​២ បច្ចុប្បន្ន នេះ មានការ​ផ្ទុះ​រីក​រាលដាល ឡើង​នូវ​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ ដែលមាន​ខេត្ត​ជាប់​បន្ទាត់​ព្រំដែន​កម្ពុជា ដែល​អាចមាន​ពលករ​ឆ្លង​ចូលមក​ក្នុងស្រុក​វិញ ។ ដូចនេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាល ដាល​ជំងឺ​កូ​វីដ​-១៩​នេះ លោក​ ឃួ​ង ស្រេង ​បាន​សូម​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ ផ្អាក​ការ ជួប​ជុំគ្នា​នេះ​ជា​បណ្ដោះអាសន្ន រង់ចាំ​ការគ្រប់គ្រង​បាន​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ និង​រង់ចាំ​មានការ​ណែនាំ​ជាថ្មី ក្នុងនោះដែរ​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ទាំង​១៤​ធ្វើការ​ផ្សព្វផ្សាយ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​យល់ ដឹង ការពារ និង​អនុវត្ត​វិធាន​នានា​ឱ្យបាន​ល្អ​តាម​មូលដ្ឋាន​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម