អាវុធហត្ថ​តាម​ចាប់ខ្លួន​មេ​មេខ្លោង​ឈ្មោះ ជុំ សុភាព ដែល​ជា​ជន​ទុច្ចរិត​យកឈ្មោះ​អ្នក​សារ​ព័ត៌មាន​ដើរ​បោកប្រាស់​លុយ​គេ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាវុធហត្ថ​តាម​ចាប់ខ្លួន​មេ​មេខ្លោង​ឈ្មោះ ជុំ សុភាព ដែល​ជា​ជន​ទុច្ចរិត​យកឈ្មោះ​អ្នក​សារ​ព័ត៌មាន​ដើរ​បោកប្រាស់​លុយ​គេ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង

Published

on

ភ្នំពេញ ៖ ​មន្ត្រី​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​មុន​នេះ​ថា កម្លាំង​អាវុធហត្ថ​កំពុង​តាម​ចាប់ខ្លួន​មេខ្លោង​ឈ្មោះ ជុំ សុភាព ដែលជា​ជន​ទុច្ចរិត​យកឈ្មោះ​អ្នក​សារព័ត៌មាន​ជាច្រើន​អង្គភាព​ទៅ​ដើរ​បោកប្រាស់​លុយ​គេ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។

ការប្រកាស​ចាប់ខ្លួន​ជន​កំហូច​ខាងលើ​នេះ​ ធ្វើឡើង​បន្ទាប់ពី​កម្លាំង​អាវុធហត្ថ​រាជធានី​ធ្វើ​ចាប់ខ្លួន​ក្រុម​បក្ស​ពួកគេ​ម្នាក់​កាលពី​ថ្ងៃទី​១៩​ខែធ្នូ ឆ្នាំ​២០២០ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត​ដើរ​បោកប្រាស់​ថ្នាក់ដឹកនាំ​តាម​ស្ថាប័ន មន្ទីរ ជាច្រើន​នាក់​រួម​អាជីវករ​រួចមក​។

ប្រភព​បន្ត​ថា មុន​ពេល​ចាប់ខ្លួន​ជន​ខាងលើ​នោះ​ មាន​លេខ​ទូរសព្ទ​មួយ តាំងខ្លួន​ជា បុគ្គលិក​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១ បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ WhatsApp ទៅកាន់​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមាន​ខ្លឹមសារ​ថា “​ខ្ញុំបាទ ប៉ែន នួន ខ្វះខាត​ផ្ទាល់ខ្លួន ប្រពន្ធ​របស់ខ្ញុំ (​ឆ្លងទន្លេ​) ខ្វះខាត​សុំ ឯកឧត្តម បាន​ចំនួន​(៤០​ម៉ឺន​រៀល​) សូម​ឯកឧត្តម​មេត្តា​ជួយ​ខ្ញុំបាទ​ផង សូម​អរគុណ​” ព្រមទាំង​ផ្ញើ​ភ្ជាប់​ជាមួយ​ប័ណ្ណ​សារព័ត៌មាន ដែល​មាន​ឈ្មោះ​និង​រូបថត ប៉ែន នួន ផងដែរ​។

​ដោយមាន​ការសង្ស័យ មេបញ្ជាការ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​ឆែក​សួរ​ទៅកាន់​ប្រធាន​ព័ត៌មាន ទូរទស្សន៍​អប្សរា​ប៉ុ​ស្តិ៍​លេខ​១១ បញ្ជាក់​ថា សា​មី​ខ្លួន ឈ្មោះ ប៉ែន នួន គឺជា​អតីត​សហការី​ឆ្លើយឆ្លង​ព័ត៌មាន ទូរទស្សន៍​អប្សរា​ប៉ុ​ស្តិ៍​លេខ​១១ ពុំ​ដឹង​រឿង​អ្វី​ទេ ឯ​អ្នក​ដែល​យក​ប័ណ្ណ​ព័ត៌មាន​ដែលមាន​ឈ្មោះ​និង​រូបថត​របស់ ប៉ែន នួន ទៅ​ដើរ​សុំ​លុយ​នោះ គឺជា​ជន​ក្លែងបន្លំ​ប៉ុណ្ណោះ ព្រោះ កន្លងមក​ក៏​ធ្លាប់​មាន​ថ្នាក់ដឹកនាំ​អង្គភាព​មួយ ធ្លាប់បាន​ឆែក​សួរ​មក​ម្តង​ដែរ ដោយមាន​គេ​បន្លំ​យក ឈ្មោះ ប៉ែន នួន នេះ ទៅ​ស្នើសុំ​លុយ​ដូចគ្នា​។

​បន្ទាប់ពី​បានទទួល​ព័ត៌មាន​រួចហើយ លោក​មេបញ្ជាការ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រើ​វិធានការ​ជំនាញ អូសទាញ​ជន​ក្លែងបន្លំ​រូប​នោះ​មក​ជួប ហើយក៏​មាន​បុរស​ម្នាក់ បាន​ទៅដល់​មែន ទើប កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​បុរស​នោះ ដើម្បី​សួរនាំ​។ បុរស​នោះ ក៏បាន​ឆ្លើយ​ប្រាប់​ថា រូប​គាត់ គ្រាន់តែ​មក​ជំនួស​គេ​ប៉ុណ្ណោះ រីឯ​អ្នក​ដែល​ប្រើ​គាត់​មក មាន​ឈ្មោះថា ជុំ សុភាព ជា​ចាងហ្វាង កាសែត​រស្មី​ខ្មែរ បាន​ឲ្យ​ខ្លួន​កាន់​ទូរសព្ទ​មក​ជំនួស ដែល​ទូរស័ព្ទ​នោះ គឺជា​លេខ​ទូរស័ព្ទ ដែល​តាំងខ្លួន​ថា​ឈ្មោះ ប៉ែន នួន ពិតប្រាកដ​មែន​។

​នៅក្នុង​ទូរសព្ទ​នោះ ក៏មាន​សារ​ទំនាក់ទំនង ប្រើ​ប័ណ្ណ​ព័ត៌មាន​ផ្សេងៗ ផ្ញើ​ទៅ ស្ថាប័ន ក្រសួង មន្ទីរ អង្គភាព និង​អាជីវករ ជាច្រើន ដើម្បី​សុំ​ប្រាក់ និង​មាន​រូបភាព ប័ណ្ណ​ព័ត៌មាន​របស់​អ្នកព័ត៌មាន​ជាច្រើន​ទៀត សង្ស័យ​ត្រូវបាន​ឈ្មោះ ជុំ សុភាព យកទៅ​ប្រើប្រាស់​ដូចគ្នា ដូច​ករណី​ប្រើ​ប័ណ្ណ​របស់​ឈ្មោះ ប៉ែន នួន ផ្ញើ​ទៅកាន់ មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ទាន់​ជាន់កែង វែកមុខ​ដឹងថា​ជា​ជន​ក្លែងបន្លំ យកឈ្មោះ​អ្នក​ដទៃ​ដើរ​សុំ​លុយ​ផ្តេសផ្តាស់ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​សា​មី​ខ្លួន​ដែល​មិន​ដឹងអី ក៏ដូចជា​ប៉ះពាល់​ដល់​អ្នកសារព័ត៌មាន មាន​វិជ្ជាជីវៈ​ដទៃ​ទៀត​ផងដែរ​។

​ក្រោយ​ការសាកសួរ​ចម្លើយ​តាម​ជំនាញ​រួម​ក​កម្លាំង​អាវុធហត្ថ​បាន​នឹង​កំពុង​តាម​ចាប់ខ្លួន​មេខ្លោង​ឈ្មោះ ជុំ សុភាព បាន​គេច​ខ្លួន​បាត់​ទៅ​ហើយ​នោះ​ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។ ជា​មួយ​គ្នា​នេះដែរ​អាវុធ​ហត្ថ​រាជធានី​បាន​អំពាវនាវ​ដល់​ជនរងគ្រោះ​ជាច្រើន​នាក់​ដែល​ធ្លាប់​ត្រូវបាន​ក្រុម​ជន​ខិល​ខួច​ខាងលើ​បោកប្រាស់ ប្រាក់កាស​ទ្រព្យ​ធន់​កន្លងមក​នោះ​សូម​មក​ដាក់ពាក្យ​ប្ដឹង​បន្តទៀត​៕
ដោយ ៖ វិមាន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services