Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដាក់​បញ្ជា​​កម្លាំង​ឲ្យ​បញ្ជូន​រថយន្ត​ជាច្រើន​គ្រឿង​ទៅកាន់​ច្រកព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ដឹក​ពលករ​ខ្មែរ​មកពី​ថៃ

បានផុស

នៅ

អង្គភាព​ទីបញ្ជាការ​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ នៅ​រសៀល​ថ្ងៃ​៨​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ បាន​បញ្ជូន​រថយន្ត​ចំនួន ១០​គ្រឿង រួម​ជាមួយ​ទាហាន ២០​នាក់ ទៅកាន់​ច្រក​អូ​ស្មាច់ ដើម្បី​ដឹក​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ តាម​បទបញ្ជា​របស់​ឯកឧត្តម​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់​ជូន​ថា កាលពី​ថ្ងៃទី​១៩ និង​២០ ធ្នូ ប្រទេស​ថៃ បាន​ផ្ទុះឡើង​នូវ​ការ​ឆ្លង រាលដាល​នៃ​វីរុស​កូ​វីដ​១៩ នៅ​ខេត្ត​សាមុត​សា​ខន មាន​រហូតដល់​ជាង ៥០០​នាក់​ដែល​បាន​ឆ្លង ហើយ​ភាគច្រើន​ជា​ប្រជាជន​ភូមា​បាន​បម្លាស់​ទី​មក​ធ្វើការ​នៅក្នុង​ខេត្ត​នោះ ។ គួរឱ្យ​ដឹងផង​ដែរ​ថា កាលពី​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ មេបញ្ជាការ​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ ក៏បាន​បញ្ជូន​រថយន្ត​ចំនួន ៩០​គ្រឿង ទៅកាន់​គោលដៅ​ក្នុង​ច្រកព្រំដែន​អូ​ស្មាច់ និង​ច្រកព្រំដែន​ដូង​។

ភ្លាមៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក៏បាន​ផ្ញើ​សារ​ជា​សំឡេង​ជូន​ជនរួមជាតិ អំពី​ស្ថានភាព និង​ការ​ផ្ទុះឡើង​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ថៃ រួមទាំង​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ដើម្បី​ទប់ស្កាត់​បង្ក​ជំងឺ​កូ​វីដ​១៩​។

នៅក្នុង​ខ្លឹមសារ​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​កងទ័ព​ចេញ​រថយន្ត ទៅ​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ត្រៀម​ទទួល​បទបញ្ជា​ពី​អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក ត្រូវ​ចេញទៅ​ទាំងយប់ ទៅកាន់​៣​ច្រក ដែល​បាន​ត្រៀម​បម្រុង​ទុក សម្រាប់​ច្រក​អូ​ស្មាច់ ច្រក​ដូង និង​ច្រក​ប៉ោយប៉ែត ដោយ​មិន​អនុញ្ញាតិ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​ចូលមក​កម្ពុជា​ធ្វើដំណើរ​ដោយ​រថយន្ត​តាក់ស៊ី និង​ធ្វើដំណើរ​បែកខ្ញែក ដែល​ខ្វះ​ការគ្រប់គ្រង នាំទៅដល់​ហានិភ័យ​ឆ្លង​ចូល​សហគមន៍​ឡើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម