Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ម៉ាឡេស៊ី កាត់បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ពី​បរទេស មក​ត្រឹម​៧​ថ្ងៃ

បានផុស

នៅ

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី លោក ចឺ​យ វិ​ចិត្ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២ ខែធ្នូ នេះ​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី បានប្រកាស​កាត់បន្ថយ​រយៈពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​មកពី​បរទេស មក​ត្រឹម​៧​ថ្ងៃ​វិញ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ តទៅ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ទៅដល់​ប្រជាពលរដ្ឋ សិស្ស និស្សិត និង​ពលករ​ខ្មែរ ដែល​រស់នៅ និង​ធ្វើការ​នៅ​ម៉ាឡេស៊ី​។

បើ​តាម​សេចក្តី​ជូនដំណឹង​ដដែល​នោះបាន​ឲ្យ​ដឹង​ថា លក្ខខណ្ឌ​ដែល​ជនបរទេស​ត្រូវគោរព​រួមមាន ទី​១, ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់ថា អវិជ្ជមាន​កូ​វីដ​-១៩ (Negative RT-PCR COVID-19) ដែលមាន​សុពលភាព​រយៈពេល​៣​ថ្ងៃ មុន​ចាកចេញ​ដំណើរ​មកកាន់​ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រូវ​បង្ហាញ​ដល់​អាជ្ញាធរ​នៅពេល​ចូលដល់​ប្រទេស​ម៉ាឡេស៊ី​។

ទី​២, ក្នុងករណី​ពុំមាន​វិញ្ញាបនបត្រ​បញ្ជាក់ថា អវិជ្ជមាន​កូ​វីដ​-១៩ អ្នកដំណើរ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១០​ថ្ងៃ​។ ទី​៣, នៅពេល​មកដល់​ប្រទេស​ម៉ាឡេស៊ី អ្នកដំណើរ​ត្រូវ​ទទួលបន្ទុក​រាល់​ការចំណាយ​ផ្សេងៗ​ដោយ​ខ្លួនឯង រួមទាំង​ការពិនិត្យ​រកមើល​មេរោគ​កូ​វីដ​-១៩ ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការព្យាបាល​ជំងឺ ក្នុងករណី​មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម