Connect with us

ព័ត៌មានជាតិ

ធនាគារ​កណ្តាល​ឡាវ​ ស្នើ​ឲ្យ​កម្ពុជា​ជួយ​ចែករំលែក​បទពិសោធន៍​លើ​ប្រព័ន្ធ​ទូទាត់​តាម​បច្ចេកវិទ្យា​ទំនើប

បានផុស

នៅ

ភ្នំពេញ ​៖ ​ធនាគារ​កណ្តាល​ឡាវ​បាន​ស្នើ​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ ជួយ​ចែករំលែក​បទពិសោធន៍​លើ​ប្រព័ន្ធ​ទូទាត់​តាម​បច្ចេកវិទ្យា​ទំនើប​ដល់​ខ្លួន​បន្ថែម​ទៀត​ ក្រៅពី​ការផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស​នោះ​។

ការ​ស្នើសុំ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២០​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​តាមរយៈ​ប្រព័ន្ធ​អន​ឡាញរ​វាង​ធនាគារកណ្តាល​ឡាវ​និង​ធនាគារជាតិ​នៃ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sonexay Sitphaxay ទេសាភិបាល ធនាគារកណ្តាល​ឡាវ​បាន​មានប្រសាសន៍ថា​ «​ខ្ញុំ​ស្នើសុំ​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ជួយ​ពង្រីក​វិសាលភាព​នៃ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​លើ​ការ​ចែករំលែក​បទពិសោធន៍​លើ​ប្រព័ន្ធ​ទូទាត់ ជាពិសេស​ប្រព័ន្ធ​បាគង​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​»​។

​យ៉ាងណាក៏ដោយ លោក Sonexay Sitphaxay បាន​ថ្លែងអំណរគុណ​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​បាន​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​ធនាគារ​កណ្តាល​ឡាវ​នាពេល​កន្លងមក​ផងដែរ​។

ទន្ទឹម​នឹង​នេះ​ ធនាគារ​កណ្តាល​ឡាវ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​អបអរសាទរ​ចំពោះ​រដ្ឋាភិបាល​ឡាវ និង​ធនាគារ​កណ្តាល​ឡាវ​ដែល​រក្សា​បាន​នូវ​មូលដ្ឋានគ្រឹះ​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​វិជ្ជមាន​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​បាន​ថ្លែងអំណរគុណ​ដល់​ធនាគារ​កណ្តាល​ឡាវ​ដែល​បាន​ជួយ​គាំទ្រ​ដល់​ធនាគារពាណិជ្ជ​កម្ពុ​ជា​ដែល​កំពុង​ដំណើរការ​នៅ​ប្រទេស​ឡាវ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​នា​ពេល​កន្លងមក ព្រមទាំង​លើកទឹកចិត្ត​ដល់​ការ​ធ្វើការ​ចែករំលែក​ព័ត៌មាន ចំណេះដឹង និង​ផ្លាស់​ប្តូរ​បទពិសោធន៍​តាមរយៈ​ប្រព័ន្ធ​វី​ដែ​អូ ក្នុង​ស្ថានការណ៍​ដែល​ជំងឺ​កូ​វីដ​-១៩ មិនទាន់​បានបញ្ចប់​ការរីក​រាលដាល​នៅឡើយ​។

កិច្ចប្រជុំ​ទ្វេភាគី​រវាង​ធនាគារកណ្តាល​ទាំងពីរ ត្រូវ​បាន​រៀបចំ​ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី សំដៅ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច និង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។

នៅក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​ស្ថានភាព​សេដ្ឋកិច្ច ការដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ ការ​ត្រួតពិនិត្យ​ធនាគារ ជាពិសេស គោលនយោបាយ​និង​វិធាន​ការដែល​ប្រទេស​ទាំងពីរ​អនុវត្ត​ក្នុងពេលដែល​ទទួលរង​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

ធនាគារ​កណ្តាល​ឡាវ និង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច តាមរយៈ​ការរក្សា​ស្ថិរភាព​ថ្លៃ និង​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​វិត្ថារ​កម្ម ដើម្បី​គាំទ្រ​ការ​ផ្តល់​សន្ទនីយ​ភាព​របស់​វិស័យ​ធនាគារ​ចំពោះ​សកម្មភាព​សេដ្ឋកិច្ច​។

ជា​មួយ​គ្នា​នេះ ធនាគារ​កណ្តាល​ទាំងពីរ ក៏បាន​ចូលរួម​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​របស់​ប្រជាជន​ក្រីក្រ​និង​ក្រុមហ៊ុន​-​សហគ្រាស ដែល​ទទួលរង​ការធ្លាក់ចុះ​ចំណូល ដោយបាន​បន្ធូរបន្ថយ​បញ្ញត្តិ​កម្ម​មួយចំនួន ដែល​ផ្តល់​លទ្ធភាព​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​អាច​រៀបចំ​ឥណទាន​ឡើងវិញ​បាន​។ ទន្ទឹមនេះ ធនាគារកណ្តាល​ទាំងពីរ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​បានរួម​ចំណែក​ពង្រឹងសមត្ថភាព​ជំនាញ តាមរយៈ​ការផ្លាស់ប្តូរ​ចំណេះដឹង​និង​ជំនាញ និង​ពង្រឹង​ការអភិវឌ្ឍ​វិស័យ​ធនាគារ​និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​។

ធនាគារ​កណ្តាល​ទាំងពីរ​បាន​ប្តេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី​ជា​ប្រពៃណី​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​និង​ប្រទេស​ទាំងពីរ ដែល​ឋិត​នៅ​ភូមិ​ផង​របង​ជាមួយ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម