មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថារយះពេល២ថ្ងៃកន្លងមកនេះ មន្ត្រីមណ្ឌលចត្តាឡីស័កប្រចាំស្រុកកំរៀងបានពិនិត្យ និងទទួលពលករខ្មែរប្រុសស្រីកើនដល់ចំនួន១០៤នាក់ ដោយក្នុងនោះនៅថ្ងៃទី២១ក្រុមការងារបានរៀបចំពលករខ្មែរធ្វើចត្តាឡីស័កចំនួន៣៣នាក់ ស្រីចំនួន១៣នាក់ និងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ពលករដែលទទួលឲ្យចូលអនុវត្តន៍ធ្វើចត្តាឡីស័កបន្ថែមមានចំនួន៧១នាក់ ស្រីចំនួន៣៥នាក់។ ហើយពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃទាំងចំនួន២ថ្ងៃខាងលើ កំពុងត្រូវបានរៀបចំឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃក្នុងស្រុកកំរៀងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលរួចរាល់ហើយ។
ប្រភពខាងលើបន្ថែមថា គិតត្រឹមម៉ោង៥:០០នាទីល្ងាចថ្ងៃទី២២ខែធ្នូនេះ មន្ត្រីសុខាភិបាលបានយកវត្ថុសំណាកដើម្បីពិនិត្យលទ្ធផលបានចំនួន៧៦នាក់ហើយ ក្រៅពីនេះនិងបន្តយកនៅពេលបន្តបន្ទាប់ទៀត រហូតដល់គ្រប់គ្នា។ ដោយពលករទាំងអស់ខាងលើ ដែលបានតម្រូវឲ្យធ្វើចត្តាឡីស័កតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលនេះ បានឆ្លងកាត់តាមច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀងរយះពេល២ថ្ងៃជាប់ៗគ្នា គឹតត្រឹមថ្ងៃទី២១ និងថ្ងៃទី២២ខែធ្នូនេះ។ ហើយពលករទាំងនេះរស់នៅតាមបណ្តាខេត្តជាច្រើនផ្សេងៗគ្នា មានដូចជា ខេត្តបាត់ដំបង,បន្ទាយមានជ័យ,ខេត្តសៀមរាប,ព្រៃវែង,ត្បូងឃ្មុំ,កំពង់ធំ ខេត្តព្រះវិហារ,កំពុងស្ពឺ,ស្ទឹងត្រែងនិងខេត្តស្វាយរៀងជាដើម។
ទីតាំងដែលមានលក្ខណៈអំណោយផលក្នុងការអនុវត្តរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ដោយសារមានផ្ទុះនូវជំងឺកូវីត១៩ក្នុងសហគមន៍នៃប្រទេសថៃរួមមានទីតាំងទី១ក្នុងស្រុកកំរៀងនៅបរិវេណវិទ្យាល័យកំរៀងមានចំនួន៤
២បន្ទប់,ទីតាំងទី២ឋិតនៅក្នុងមណ្ឌលសុខភាពត្រាង មានច្រើនបន្ទប់ស្មើនិង២០គ្រែនិងទីតាំងទី៣មាននៅក្នុងបរិវេណសាលាបឋមសិក្សា ជ្រៃសីមា ឃុំជ្រៃសីមា ស្រុកសំពៅលូនចំនួន១០បន្ទប់៕
អត្ថបទ ៖ សៅ សារិទ្ធ