Connect with us

ព័ត៌មានជាតិ

គង់ រ៉ៃ​យ៉ា ប្រកាស​សុំទោស ដោយសារ​ក្រោយ​ត្រឡប់​មកពី​ប្រទេស​ថៃ មិនបាន​ចូលខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​

បានផុស

នៅ

​លោក គង់ រ៉ៃ​យ៉ា បាន​ចេញ​មក​ប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​មិនបាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​នោះ​ទេ ក្រោយ​ត្រឡប់​មកពី ប្រទេស​ថៃ​វិញ កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា ហើយ​គេ​ក៏បាន​សម្តែង​ការ​សោកស្តាយ និង​សុំ​អភ័យទោស​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ​ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គង់ រ៉ៃ​យ៉ា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ គង់ រ៉ៃ​យ៉ា សូម​អភ័យទោស​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​ខ្ញុំ​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​តាំងពី​ថ្ងៃទី​០១ ខែ​វិចិ្ឆកា ឆ្នាំ​២០២០ មក​ម្ល៉េះ ក៏ប៉ុន្តែ​ខ្ញុំបាទ​មិនបាន​ចូលខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​នៅ​តាម​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។ ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ​ចំពោះ​កំហុស​ឆ្គង​ខាង​លើ​នេះ និង​សូម​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​បងប្អូន​ពលក​រ​ ដែល​វិលត្រឡប់​មកពី​ប្រទេសក្រៅ សូម​ចូលរួម​អនុវត្តន៍​គោល​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​សុខភាព​របស់​ខ្លួនឯង​និង​អ្នកដទៃ​”​។​

​យុវជន គង់ រ៉ៃ​យ៉ា ត្រូវ​បាន​អាជ្ញាធរ​នាំ​ខ្លួន​ជាមួយ​ភរិយា​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​ កាលពី​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​ការនាំ​ខ្លួន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នេះ បន្ទាប់ពី​អាជ្ញាធរ​ទទួល​បាន​ព័ត៌មាន​ថា យុវជន​រូប​នេះ ​ត្រឡប់​ពី​ប្រទេស​ថៃ ហើយ​មិន​អនុវត្ត​តាម​វិធាន​ក្រសួងសុខាភិបាល គឺ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ប៉ុន្តែ​ក្រោយ​អាជ្ញាធរ​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក គង់ រ៉ៃ​យ៉ា បាន​ផ្សាយ​លើ​ទំព័រ Facebook ចោទប្រកាន់​អាជ្ញាធរ​ថា មាន​ចេតនា​ធ្វើបាប​រូបគេ​ដោយ​យក​លេស អនុវត្ត​វិធាន​សុខាភិបាល​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​។ អ្វី​ដែល​ចម្លែក​នោះ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ លោក គង់ រ៉ៃ​យ៉ា បែរជា​លុប​វីដេអូ​ដែល​រូបគេ​ផ្សាយ​លើ Facebook ហើយ​បាន​សារភាព​ថា រូ​បគេ​មិនបាន​ធ្វើតេស្ត និង មិនបាន​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រឹមត្រូវ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឡើយ ក្រោយពេល​ត្រឡប់​ពី​ថៃ​វិញ​៕

អត្ថបទ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម