ត្រៀម​ខ្លួន​បង​ប្អូន ព្យុះ​មួយ​ទៀតកំពុង​បង្កើន​ឥទ្ធិពល​នៅសមុទ្រ​ចិន​ខាង​ត្បូង អាច​ជះ​ឥទ្ធិពល​មក​ប្រទេស​យើង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ត្រៀម​ខ្លួន​បង​ប្អូន ព្យុះ​មួយ​ទៀតកំពុង​បង្កើន​ឥទ្ធិពល​នៅសមុទ្រ​ចិន​ខាង​ត្បូង អាច​ជះ​ឥទ្ធិពល​មក​ប្រទេស​យើង​

បានផុស

នៅ

តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ព្យុះ​មួយ​ទៀត​មាន​ឈ្មោះ​ម៉ូឡាវ (MOLAVE) កំពុង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅសមុទ្រ​ចិន​ខាង​ត្បូង។ ព្យុះ​នេះ​មាន​ទិសដៅ​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម រួច​ឆ្លង​កាត់​ទៅ​ប្រទេស​ឡាវ និង​ប្រទេស​ថៃ​នៅ​ថ្ងៃ ២៩ ខែតុលា​ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង ជ្រលង​វិ​សម្ពាធ និង​សម្ពាធ​ទាបម៉ូឡាវ​ នឹង​មាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជានៅ​ថ្ងៃ ២៨-២៩ ខែតុលា។ តាម​សេចក្តី​ជូន​ដំណឹង​នេះ ក្រសួង​ណែនាំ​ឲ្យ​បង​ប្អូន​មាន​ការ​ប្រុង​ប្រយ័ត្ន​ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ដោយ​យថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services