Connect with us

ព័ត៌មានជាតិ

ផ្លូវ​៣៤​ខ្សែ​នៅ​ក្រុងព្រះសីហនុ​អាច​នឹង​អ៊ុត​កៅស៊ូ​ឲ្យ​រួចរាល់​នៅមុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​

បានផុស

នៅ

​​ផ្លូវធំ​តូច​សរុប​ចំនួន​៣៤​ខ្សែ​ដែ​ល​មាន​ប្រវែង​ផ្លូវ​សរុប​៨២.១៤៥​គីឡូម៉ែត្រ ​នៅ​ក្រុងព្រះសីហនុ​ នឹង​ដំ​ណើរការ​អ៊ុត​រួចរាល់​នៅមុន​ពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​ហើយ​។​

​លោក ឃាង ភារ​ម្យ​ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែធ្នូ​នេះ​ថា ​ផ្លូវ​ធំ​តូច​សរុប​ចំនួន​៣៤​ខ្សែ​ នៅ​ក្រុងព្រះសីហនុ​នោះ​បាន​ចាក់​បេតុង​១០០​ភាគរយ​ហើយ ហើយ​យើង​កំ​ពុង​ដំណើរការ​ចាក់​កៅស៊ូ​ជា​បន្តបន្ទាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្តថា​ «​អីចឹង​បើ​តាម​ការ​ប៉ាន់ប្រមាណ​យើង​អាច​នឹង​ហើយ​នៅមុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​ ការ​ចាក់​អ៊ុត​កៅស៊ូ​»​។​

​សូម​បញ្ជាក់ថា ដើម្បី​លើកកម្ពស់​សោភណភាព​និង​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ខេត្តព្រះ​សី​ហ​នុ ដែល​ទី​គោលដៅ​ទេ​ស​ចរណ៍​និង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ​នៅ​ភាគ​និរតី​នោះ​រាជរដ្ឋា​ភិ​បាល​ បានសម្រេច​ទម្លាក់​កញ្ចប់​ថវិកាជាតិ​រហូតដល់​ទៅ​ប្រមាណ ជា​៣០០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ធំ​តូច​សរុប​ចំនួន​៣៤​ខ្សែ​ មាន​ប្រវែង​ផ្លូវ​សរុប​៨២.១៤៥​គីឡូម៉ែត្រ នៅក្នុង​ក្រុងព្រះ​សីហនុ​។​

​ផ្លូវ​ទាំង​៣៤​ខ្សែ បា​នចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ខែវិ​ច្ឆិកា​ឆ្នាំ​២០១៩​។​​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ​ចែកចេញជា​៣​ប្រភេទ​រួមមាន​៖១៖ មហាវិថី​ចំនួន​៣​ខ្សែ​ ប្រវែង​ជាង២២​គីឡូម៉ែត្រ មាន​ទទឹង ៥០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ២៥.៧៥​ម៉ែត្រ​ មាន​គន្លង​ផ្លូវ​រថយន្ត​៦​គន្លង (៣​ទៅ ៣​មក​) ផ្លូវ​ទោចក្រយានយន្ត​២​គន្លង រួមមាន​៖

​មហាវិថី​រាម (​លេខ​៤៥), មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ (​លេខ​៤៧)​។​

២៖ វិថី​មាន​ចំនួន​១៦​ខ្សែ មាន​ប្រវែង​ជិត៥០​គីឡូម៉ែត្រ មាន​ទទឹង២០​ម៉ែត្រ ទៅ​៤០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០.២៥​ម៉ែត្រ ទៅ១៧.២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត​២​គន្លង​ ទៅ​៤​គន្លង​, ផ្លូវ​ទោចក្រយានយន្ត​២​គន្លង​។ វិថី​ទាំង ១៦​ខ្សែ​នេះ​រួមមាន​៖ វិថី​លេខ​៨៣៧-១ វិថី​អូ​ត្រេះ​, វិថី​ឆ្នែ​រ​អូរ​ឈើទាល (​លេខ​៥០) វិថី​កោះ​ពូ​ឡូ​វៃ (​លេខ​៣០០), វិថី​ឯករាជ្យ (​លេខ​១០០), វិធី​២​ធ្នូ (​លេខ​៦០០), វិថី​លំហែ​ព្រះ​ភូមិន្ទ​, វិថី​ឆ្នេរ​អូរត្រេះ​, វិថី​គុជ​អាស៊ី (​លេខ​១២៣៧), វិថី​បុរី​កម្មករ (​លេខ​១១២), វិថី​ជោ​ត​ញ្ញាណ​(​លេខ​៧០១), វិថី​២៨​មិថុនា (​លេខ​១២៣), វិថី​មិត្តភាព​កម្ពុជា​-​រុ​ស្ស៉ី (​លេខ​៧០៥) វិថី​ចំណោត​អូរ​ត្រាវ និង​វិថី​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង​វិថី​អូរ​ត្រជាក់ចិត្ត​។​

៣៖ អនុ​វិថីមាន​ចំនួន១៥​ខ្សែ មាន​ប្រវែង​ជិត១២​គីឡូម៉ែត្រ មាន​ទ​ទឹងផ្លូវ​ពី​១៥​ម៉ែត្រ ទៅ​៤៥​ម៉ែត្រ ទ្រូង​ផ្លូវ​ទទឹង ១០.២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ២​គន្លង​ និង​ផ្លូវ​ទោចក្រយានយន្ត​២​គន្លង​។

អនុវិថីទាំង​១៥​ខ្សែ​នេះ រួមមាន​៖ ផ្លូវ​កាត់​ទទឹង​វិថី​អូរត្រេះ និង​វិថី​ឆ្នេរ​អូរត្រេះ​, ផ្លូវ​លេខ​៨០១, ផ្លូវ​លេខ​៥០១,​ផ្លូវ​លេខ​៥០៣, ផ្លូវ​លេខ​៥០៥, ផ្លូវ​លេខ​៥០៧, ផ្លូវ​លេខ​១១៥, ផ្លូវ​លេខ​៦០២,​ផ្លូវ​លេខ​៥០២, ផ្លូវ​លេខ​៨១០, ផ្លូវ​លេខ ៨១៨៨, ផ្លូវ​លេខ​១០២, ផ្លូវ​លេខ​៨០៦, ផ្លូវ​លេខ​១០៦ និង​ផ្លូវ​លេខ​១២៦លើក​លែងតែ​កំណាត់​ទី​៣ នៃ​ផ្លូវ​លេខ​៨០១ ប្រវែង​១០៣​ម៉ែត្រ ផ្លូវ​មាន​ទទឹង ១០​ម៉ែត្រ​។​

​ម្យ៉ាងទៀត​ការស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ ត្រូវ​គោរព​តាម​គោលការណ៍​និង​លក្ខណៈ​បច្ចេកទេស​ដូចខាង​ក្រោម​៖១៖ គោរព​តាម​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ​២០៣០​។​

២៖កំណត់​អ័ក្ស​ផ្លូវ​តាម​ចំណុចកណ្តាល​នៃ​ដី​ចំណីផ្លូវ​សាធារណៈ​ស្របតាម​ប្លង់​សុរិយោដី​។​

៣៖សាងសង់​តាម​គម្រោង​ប្លង់​បច្ចេកទេស​លម្អិត​នៃ​ខ្សែ​ផ្លូវ​នីមួយៗ​ដែល​សិក្សា​ដោយ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំ​បន់ឆ្នេរ​សមុទ្រ​កម្ពុជា​អនុលោម​តាម​បទដ្ឋាន​របស់​ក្រសួង​សាធារ​ណ​ការ​និង​ដឹកជញ្ជូន​៖ ទ្រូងផ្លូវ​ធ្វើ​ពី​បេតុង​កម្រាស់ ២៥០​មិល្លីម៉ែត្រ ក្រាល​កៅស៊ូ​បេ​ទី​ម​កម្រាស់​៧០​មិល្លី​ម៉ែត្រ បេតុង​ត្រូវ​ពង្រឹង​ដោយ​ប្រើ​ដែក​សរសៃ​ទំហំ១២​មិល្លីម៉ែត្រ​, ចិញ្ចើមផ្លូវ​មាន​ផ្លូវ​ថ្មើរជើង​ក្រាល​សន្លឹក​បេតុង និង​ផ្លូវ​ជិះ​កង់​ទទឹង១.៥០​ម៉ែត្រ​ ក្រាល​កៅស៊ូ​បេ​ទី​ម​កម្រាស់៥០​មិល្លីម៉ែត្រ មាន​ដាំ​ស្មៅ​

​និង​ដើមឈើ​ជា​ផ្ទៃ​បៃតង​ជ្រាប​ទឹក​, ដាំ​ដើម​តែ​ និង​រុក្ខជាតិ​ល​ម្អរ​នៅ​តាម​ផ្លូវ​ដែល​មាន​ខឿន​សួន​កណ្តាល​ចែក​ទ្រូងផ្លូវ​, បង្កប់​លូ​ទឹក​ភ្លៀង​មុខកាត់ ១​ម៉ែត្រ និង​លូ​ទឹកកខ្វក់​មុខកាត់ ១​ម៉ែត្រ​ តាម​បណ្តោយ​សងខាង​ផ្លូវ​, មាន​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​, មាន​គំនូស​ចរាច​រណ៍​និង​ផ្លាកសញ្ញា​ចរាចរ​ណ៍​ តាម​បទដ្ឋាន​បច្ចេកទេស​។​ បន្ថែម​ពីលើ​នេះ​ ផ្លូវ​សំខាន់ៗ​នឹង​ត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ផ​ងដែរ​។​

​គួរប​ញ្ជាក់​ផង​ដែរ​ថា​ រាជរដ្ឋាភិបាល​បា​នកំណត់​ក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ ចក្ខុវិស័យ​ឆ្នាំ​២០៣០ គឺ​រៀបចំ និង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរ​ភាព​នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​តាមរយៈ​ការ​អភិវឌ្ឍ​ទីក្រុង​ទំនើប​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើសកល​លោក​ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ច្រក​ចេញចូល​អន្តរជាតិ​ មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភ​ស្តុ​ភា​រក​ម្ម​ជាតិ​ដោយមាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សក​ល​លោក​ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ដែល​មាន​សុខដុម​នី​យកម្ម​ជា​មួយនឹង​បរិស្ថាន​រស់នៅ​ល្អ​ប្រសើរ​។​

​ដូចនេះ​ការសាងសង់​ផ្លូវ​ប្រកបដោយ​ប្រណិត​ភាព​ទាំង​៣៤​ខ្សែ​នេះ​ គឺជា​ការរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម