Connect with us

កីឡា

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំការចាក់វ៉ាក់សាំងដូសជំរុញដល់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា មុនចេញទៅប្រកួត នៅឥណ្ឌូនេស៊ី

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​ ១៥ ខែកក្កដា ឆ្នាំ ​២០២២ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) និង​ជាប្រធានប្រតិភូដឹកនាំកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​ ១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី បានដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមចាក់វ៉ាក់សាំងដូសជំរុញ (​ដូ​ស​ទី​ ៤ និង​ដូ​ស​ទី​ ៥) មុន​ចេញពី​ប្រទេស​កំណើត​នា​ថ្ងៃទី​ ២៦ ខែកក្កដា ខាងមុខ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចាក់​វ៉ាក់សាំង​ដល់​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា នាពេលនេះ​ដើម្បី​កុំ​ឲ្យ​កៀក​ថ្ងៃ​ចេញដំណើរ មានន័យថា ជា​ពេលវេលា​សមរម្យ​មួយ បង្ការ​ក្រោយពេល​ចាក់ កីឡាករ​-​កីឡាការិនី​អាចមាន​អាកា​រៈ​ក្ដៅខ្លួន​បន្ដិចបន្ដួច ឬ​ធ្វើទុក្ខ ងាយស្រួល​ក្នុង​ដោះស្រាយ។ រឹតតែ​ពិសេស​នោះ ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ គឺ​ដើម្បី​ធានាបាន​នូវ​សុខភាព និង​សុវត្ថិភាព​កាន់តែ​ខ្ពស់ ក្នុងការ​ធ្វើដំណើរ​ទៅ និង​ត្រឡប់មកវិញ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា។​

​គួរ​ដឹងថា កម្ពុជា​បាន​ត្រៀម​ប្រតិភូ និង​អត្ត​ព​លិ​ក​ជនពិការ​សរុប ១៦៥​ នាក់ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី ​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី នា​ចុងខែ​នេះ លើ​កីឡា​ចំនួន ១១​ ប្រភេទ រួមមាន​កីឡាវាយកូនឃ្លីលើតុ កីឡា​លើក​ទម្ងន់ អត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស​នារី បាល់បោះ​ជនពិការភ្នែក បាល់ទាត់ ៧​ ម្ខាង បាល់បោះ​ជិះរទេះ​បុរស​នារី កីឡា​បូ​ស្យា វាយ​សី និង​កីឡា​អុក​អន្ដរជាតិ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ៧ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៣ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៥ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៦ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម