Connect with us

សេដ្ឋកិច្ច

ទីផ្សារធានារ៉ាប់រងកើនឡើង ៣០០លានដុល្លារ រក្សាបានកំណើន ១០ភាគរយ

បានផុស

នៅ

ទីផ្សារធានារ៉ាប់រងកម្ពុជា បាននិងកំពុងមានកំណើនឆាប់រស័ស ប្រមាណ ២០ភាគរយ រយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ដោយមានទំហំទីផ្សារជាបុព្វលាភធានារ៉ាប់រងដុលកើនឡើងដល់ប្រមាណ ៣០០លានដុល្លារ ក្នុងឆ្នាំ ២០២១។ បើទោះជាសកលលោករងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងកម្ពុជា បន្តរក្សាកំណើនប្រមាណ ១០ភាគរយ ធៀបនឹងឆ្នាំ ២០២០។ នេះជាការលើកឡើងរបស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា នៅក្នុងពិធីចែករំលែកចំណេះដឹងដល់អ្នកសារព័ត៌មាន អំពីកិច្ចដំណើរការទីផ្សារធានារ៉ាប់រងនៅកម្ពុជា ថ្ងៃទី ១៥ ខែ កក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចកម្ពុជា មានតែ ១,១១ភាគរយ និងការប្រើប្រាស់សេវាធានារ៉ាប់រង ជាដង់ស៊ីតេធានារ៉ាប់រង មានតែ ១៨,៧៥ដុល្លារ សម្រាប់មនុស្សម្នាក់ ដែលតួលេខនេះ ទាបជាងបណ្តាប្រទេសនានា​ក្នុងតំបន់ និងសកលលោក។

អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅមានសក្តានុពលធំធេង​សម្រាប់ការរីកចម្រើននៅពេលអនាគត។

ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ បានលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងប្រមាណ ៣៨ក្រុមហ៊ុន កំពុងធ្វើអាជីវកម្មនៅកម្ពុជា។ លោកបានឱ្យដឹងដូច្នេះថា« ទីផ្សារធានារ៉ាប់រងយើងនៅមានទំហំតូចនៅ​ឡើយ មានន័យថា ប្រជាពលរដ្ឋកម្ពុជា ជាច្រើន ពុំមានធានារ៉ាប់រង ដើម្បីការពារស្ថានភាពហិរញ្ញវត្ថុ ដែលប៉ះ​ពាល់ដោយការកើតឡើងនូវហានិភ័យផ្សេងៗនោះទេ»។

លោកបន្តថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ក្នុងការលើកកម្ពស់ ចំណេះដឹងសាធារណៈអំពីធានារ៉ាប់រង និយ័តករ​ធានារ៉ាប់​កម្ពុជា និងសមាគមធារ៉ាប់រងកម្ពុជា បាននិងកំពុងអនុវត្តនូវសកម្មភាពជាកស្តែងជាច្រើន ក្នុងការអប់រំ និងផ្សព្វផ្សាយដល់សាធារណជន អំពីគោលការណ៍គ្រឹះធានារ៉ាប់រង ក៏ដូចជាស្ថានភាពទូទៅនៃតីផ្សារ​ធានារ៉ាប់​រងនៅកម្ពុជា។

លោក ហ៊ុយ វ៉ាថារ៉ូ បានសង្កត់ធ្ងន់ថា សារសំខាន់នៃធានារ៉ាប់រង ត្រូវបានទទួលស្គាល់ជាទូទៅ ជាពិសេសនៅ​ក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដោយសារវាជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ដែលអាចជួយ​ដល់សាធារណជន រួចផុតពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលមានគ្រោះអកុសលកើតឡើង គ្រោះថ្នាក់ដល់ជីវិត អគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកឡើងកន្លងមកថា វិស័យ​ធានា​រ៉ាប់រង គឺ​ជា​ផ្នែក​មួយ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​មាន​តួនាទី​យ៉ាង​​សំខាន់​ និង​ចាំបាច់​នៅ​ក្នុង​ការ​ចូលរួម​ចំណែក​កសាង​សំណាញ់​សុវត្ថិភាព​សង្គម និង​សេដ្ឋកិច្ច​ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម