Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋាន​ប្រាសាទ​បន្ទាយ​ទ័ព ​គឺជា​តំបន់​កម្សាន្ត​ថ្មី​​ ទើប​​ចាប់​ផ្ដើម​សាងសង់​ដោយ​ក្រុមហ៊ុន​មួយ​​​

បានផុស

នៅ

​រមណី​ដ្ឋា​ន​ប្រសាទ ​បន្ទាយ ទ័ព មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ អូរ​តា​ប៉ាង ​ឃុំ​អូរ​ឧកញ៉ា​ហេង ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ គឺ​តំបន់​កម្សាន្ត​ទើប​បង្កើត​ថ្មី​ដោយ​ក្រុមហ៊ុន​ឋានសួគ៌ ​បច្ចុប្បន្ន​កំ​ពុង​មា​ន​ភាព​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ​ចូលទៅ​លេង​កម្សាន្ត​ឥត​ដាច់ បើ​ទោះជា​រមណីយដ្ឋាន​​មួយ​នេះ កំពង់​ដំណើរ​ការសាង​សង់ក៏ដោយ​។​

បងស្រី ញ៉ា​ញ ជា​អ្នក​បំរើ​ការងារ​នៅ​រមណី​ដ្ឋា​ន​ប្រសាទ​ បន្ទាយ ទ័ព​ នេះ​បា​ននិយាយប្រាប់ឲ្យ​ដឹង​ថា​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃ​ធម្មតា​មិន​សូវ​មាន​ភ្ញៀវ​ទេសចរមកលេងកម្សាន្ត​ទេ គឺ​ភ្ញៀវ​ទេសចរ​​ភាគច្រើន​មក លេង​តែ​ថ្ងៃសៅរ៍​ និង​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ ដោយសារ​តែ​រមណីយដ្ឋាន​​ទើប​និង​ចា​ប់ផ្តើមសាងសង់ គឺ​ភ្ញៀវ​ទេស​ចរ​​មក​លេងកម្សាន្ត បាន​ត្រឹម​គយគន់​មើល​ទឹកជ្រោះ​ធ្លាក់​និង​ទេស​សភាព​ដ៏​ស្រស់​ត្រកាល នៃ​សម្រស់​ធម្ម​ជាតិ​នៅ​ជុំវិញ ​រមណីយដ្ឋាន​រូ​ម​និង​រូបចម្លាក់​នៅ​លើ​ផ្ទាំ​ថ្ម​ប៉ុណ្ណោះ ។​បច្ចុប្បន្ន​រមណីយដ្ឋាន​កែច្នៃ «​ប្រាសាទ​បន្ទាយ​ទ័ព​» បើក​អោយ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ចូល​ទស្សនា​កំ​សាន្ត​ដោយ​ឥតគិតថ្លៃ​។​ ដោយ​ភ្ញៀវ​ទេសចរ​ ​អាច​ទៅលេង​កម្សាន្ត​រមណីយ​ដ្ឋា​ន​ ប្រសាទ​ប​ន្ទា​យ​ទ័ព បាន​គឺ​មាន​ផ្លូវ​ពី​រជំ​រើស ដោយ​ផ្លូវ​ទី​១​អាចធ្វើដំណើរ​ពី​ចេញ​ផ្លូវជាតិ​លេខ៤​ ត្រង់ចំណុច​ផ្លូវបំបែក​គីឡូម៉ែត្រ លេខ១៩៣(​ផ្លូវ​ក្រាល​គ្រួស​ក្រហម​) ឆ្លង​កាត់​តាមប​ណ្តោយ ភូមិ​អូ​តា​ប៉ាងចម្ងាយ ប្រមាណ​ជិត​១០​គី​ឡូម៉ែត្រនោះ និង​ដល់​ហើយ​។ ផ្លូវ​ទី​២ គឺអាច​ធ្វើដំណើរ​ចេញ​ពីផ្លូវ​សម្តេច​សង្ឃ​ទេ​ព្យ វ​ង្យ​ ត្រង់ចំណុច ភូមិ​អូរ​ត្រជាក់ចិត្ត ដោយធ្វើដំណើរ តា​មផ្លូវ​ក្រាល​គ្រួស​ក្រហម​ដូចគ្នា ប៉ុន្តែរ​មាន​ចម្ងាយ​ឆ្ងាយជាង​ផ្លូវ​ទី​១បន្តិច គឺ​ប្រវែង​ប្រមាណជិត២០​គីឡូ​មែត្រ ឯ​ណ្ណោះ ។​

លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់ បា​នអោយដឹងថា​ រមណី​យ​ដ្ឋា​ន​ថ្មី ឈ្មោះថា​រមណី​ដ្ឋា​ន​ប្រ សា​ទ​បន្ទា​យទ័ព នេះ​គឺ​បង្កើត​ឡើង​ដោយ​ក្រុម ហ៊ុន​ឯកជន ដោយ​រៀបចំ​ជា​រ​បាក់​ទឹកធ្លាក់ និង​មាន​ចម្លាក់​ដាប់​ចេញពី​ផ្ទាំង​ថ្ម​នៅ​នឹងកន្លែង​ផ្ទាល់​ ដោយ​ជា​ងចំលាក់​និង​រូប​មួ​យចំនួនទៀត​នាំ​យកមក​រៀបចំ​ដាក់​បន្ថែម​មាន​ទម្រង់​ស្រដៀង​ទៅ​នឹង​ចម្លាក់​នៅ​តាម​ប្រា​សាទបុរាណ​។ ​ហើយ​បើ​យោងតាម​ការចុះពិនិត្យ​ផ្ទាល់​ដោយ​លោក​ប្រធាន​មន្ទីរ​ វប្បធម៌​និង​វិចិត្រ​សិល្បៈខេត្ត​ និង​មានការ​សហការ​ពី​អាជ្ញាធរ​ស្រុក​ព្រៃនប់​ បានអោយដឹង​ថា ​ភាគច្រើន​នៃ​ចម្លាក់​នៅ​ក្នុង​រមណីយដ្ឋានកែច្នៃ «ប្រាសាទ បន្ទាយ ទ័ព » គឺ​សាងសង់​បែប​ព្រហ្មញ្ញសាសនា​។​ ទាំងនេះ​គឺជា​ការ​ចូលរូ​ម​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ន៏​ ដើម្បី​បម្រើ​វិ​ស័យ​ទេ​សចរណ៍ក្នុង​ខេត្ត​ព្រះសីហនុ​៕

អត្ថបទ ៖ ​កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម