Connect with us

ព័ត៌មានជាតិ

ផ្ទះ និងសំណង់ ចំនួន៣០៨២ ត្រូវបានអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យជួសជុល សាងសង់

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គិតត្រឹមពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះសំណេះសំណាលដល់ខ្នងផ្ទះ ដើម្បីពិនិត្យ និងដោះស្រាយសំណើ សុំជួសជុលផ្ទះ សាងសង់តូចតាចតាមភូមិក្នុងតំបន់ឧទ្យានអង្គរ សរុបបានចំនួន៤២៨២គ្រួសារ ហើយបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ៣០៨២គ្រួសារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងបន្តថា ករណីអនុញ្ញាតខាងលើ បានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន​៤៤១គ្រួសារ ស្រុកអង្គរធំ ចំនួន៥៣១គ្រួសារ ស្រុកពួក ចំនួន ៦៣៥គ្រួសារ ស្រុកបន្ទាយស្រី ចំនួន ៨៤៨គ្រួសារ ក្រុងសៀមរាប ចំនួន ៦១០គ្រួសារ និងក្រៅឧទ្យាន ចំនួន ១២ គ្រួសារ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្រុមការងារសហគមន៍ បានចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលករណី សំណើផ្សេងៗ និងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ និតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ ប្រភេទសំណើដែលក្រុមការងារសហគមន៍ទទួលចុះពិនិត្យ និងដោះស្រាយ ដោយពុំមានការបង់ប្រាក់ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម