Connect with us

ព័ត៌មានជាតិ

គួរឱ្យ​សោកស្ដាយ​!សត្វផ្សោត​១ក្បាល ត្រូវបានប្រទះឃើញងាប់

បានផុស

នៅ

សត្វ​ផ្សោត​មួយ​ក្បាល​ ត្រូវ​បាន​ប្រទះ​ឃើញ​ងាប់​ នៅចំណុចព្រែកខ្សោរ ក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្រ​បុរី ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

នាយខណ្ឌរដ្ឋបាលជលផល ខេត្តក្រចេះ លោក ម៉ុក ពន្លក ​បានថ្លែងថា ​ផ្សោតដែល​ប្រទះឃើញងាប់នេះ គឺជាផ្សោតញី ​ដែលមានប្រវែង​ ២៣០សង់ទីម៉ែត្រ ទម្ងន់​ប្រហែល ២០១គីឡូក្រាម ។លោកថា តាមការ​សន្និដ្ឋាន​របស់អ្នកពាក់ព័ន្ឋ បានបង្ហាញថា ផ្សោតនេះ បានងាប់ប្រហែល១ថ្ងៃមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា ​តាមការពិនិត្យ គឺសពសត្វផ្សោតនេះ មានវ័យចំណាស់ ខណៈលើដងខ្លួន មិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

​មន្ត្រី​ជំនាញធ្លាប់បានលើកឡើងថា សត្វផ្សោតនៅ​កម្ពុជា មានចន្លោះពី ៨០ ទៅ១០០ក្បាល ​ហើយភាគ​ច្រើន​រស់នៅអន្លង់កាំពី ខេត្តក្រចេះ៕
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម