Connect with us

ព័ត៌មានជាតិ

ករណី​ហិង្សា​រវាង​មេ​ប៉ុស្តិ៍​បិត​ត្រាំង ជាមួយពលរដ្ឋត្រូវបាន​ដោះស្រាយ​បញ្ចប់

បានផុស

នៅ

ពលរដ្ឋម្នាក់បានយល់ព្រមទទួលយកការសម្របសម្រួលជាមួយមេប៉ុស្ត៍បិតត្រាំង​ ដើម្បីបញ្ចប់រឿង ហិង្សា ដែលលោកមេប៉ុស្តិ៍ និងកូនចៅជាច្រើននាក់ បានវាយមកលើខ្លួន កាល​ពី​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា តាម​រយៈ​ Facebook មួយ​មាន​ឈ្មោះ Pa Rak Sa បាន​រៀបរាប់​ពី​ដំណើររឿង​ក្នុង​វីដេអូ​ឃ្លី​ប រួម​និង​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា «​គ្រាន់តែ​គាត់​ទៅប្តឹង​បាត់​របស់ មេ​ប៉ូលិស​សង្កា​ត់បិត​ត្រាំ​ង និង​កូនចៅ​របស់គាត់ បាន​ព្រួត​គ្នា​វ៉ៃ គាត់​ដល់​ថ្នាក់​នឹង​»។ ជនរងគ្រោះ​មានឈ្មោះ ទឹម ចំ​រ៉ុង បាន​ប្រាប់ថា លោក តាន់ ពិសិដ្ឋ មេ​ប៉ុស្តិ៍​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​កូនចៅ​ដែល​ជា​កម្លាំង​ប្រជា​ការពារ ពិតជា​បាន​ប្រើ​អំពើ​ហិង្សា លើ​ខ្លួន​ពិត​មែន។

ក្រោយ​ពី​ជនរងគ្រោះ​បាន​បង្ហោះ​សារ​រួច​មក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​ស្រាវជ្រាវ​ពី​ករណី​នេះ ជា​លទ្ធផល​បាន​ឲ្យ​ដឹងថា កាល​ពី​យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​០៧​នាទី​ ជនរងគ្រោះ​ឈ្មោះ​ទឹម ចំ​រ៉ុង ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មុខរបរ​បើកបរ ទូរស័ព្ទ​មក​ឈ្មោះ តាន់ ពិសិដ្ឋ តែ​ដោយសារ​មាន​ការ​ភាន់ច្រឡំ​រួម​ជា​មួយ​ទាស់​សម្ដី​គ្នា បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​របួស​ស្រាល។

នៅ​ថ្ងៃ​ទី​២៦ ​ខែ​តុលា ឆ្នាំ​២០២០ ក្រោយ​ពី​មាន​ករណី​នេះ​កើត​ឡើង​ ភាគី​ទាំង​សងខាង​បាន​ធ្វើ​ការ​សម្របសម្រួល​គ្នា ដោយ​លោក​ តាន់ ពិសិដ្ឋ ធ្វើការ​សុំទោស​ទៅកាន់​លោក ទឹម ចំ​រ៉ុង ដែល​រង​បួស ហើយក៏​បាន​ធ្វើ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ ហើយ​ភាគី​ទាំង​២​សន្យា​ថា ​មិន​ប្តឹង​ផ្តល់​នៅ​ចំពោះ​មុខ​លោក​វរសេនីយ៍ឯក ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃនប់ និង​ស្នើសុំ​ឲ្យ​ប្រធាន​អង្គភាព​ធ្វើការ​អប់រំ​ណែនាំ​កងកម្លាំង ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង ទៅតាម​វិន័យ​កងកម្លាំង៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖ចុះ​ស្រាវជ្រាវ​កាស៊ីណូ​ជាប់ព្រំដែន​វៀតណាមមួយ​កន្លែង​ សង្ស័យ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម