Connect with us

ព័ត៌មានជាតិ

លោក​ច្រឹ​ក សុខ​នី​ម​ បន្ត​ជាប់​ជា​ប្រធាន​ប្រធាន សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុ​ជាមួយ​អាណត្តិ​ទៀត

បានផុស

នៅ

ភ្នំពេញ​ ៖​ លោក​ច្រឹ​ក សុខ​នី​ម ត្រូវបាន​សមាជិក​បោះឆ្នោត​គាំទ្រ​ចំនួន​៤៩​សន្លឹក​ជាប់​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុ​ជាមួយ​អាណត្តិ​ទៀត​ដោយបាន​យកឈ្នះ​ទៅលើ​ដៃគូ​របស់ខ្លួន​គឺ​លោក​វ៉ន​ចាន់ថន​ដែល​ទទួលបាន​សន្លឹកឆ្នោត​តែ​៤៧​សន្លឹក​ប៉ុណ្ណោះ​។

ការជាប់ឆ្នោត​ជា​លើក​ទី​២​នេះ ​បាន​ធ្វើឡើង​នៅក្នុង​មហា​សន្និបាត​របស់​សមាគម​នៅ​រសៀល​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០២០​នេះ​។ ដូចនេះ​បានធ្វើ​ឲ្យ​លោក​ច្រឹ​ក សុខ​នី​ម​ក្លាយជា​ប្រធាន​សមាគម​មួយ​អាណត្តិ​ទៀត​ដែលជា​អាណត្តិ​ទី​៧​សម្រាប់​ឆ្នាំ​២០២១​និង​២០២២​។

មុននឹង​ឈាន​ដល់​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​និង​ប្រធាន​ក្រុមប្រឹក្សា​អាណត្តិ​ថ្មី​នវ​ដែរ​លោក​បានលើកឡើង​នៅក្នុង​បណ្តាញ​សង្គម​របស់លោក​ថា ​«​ដើម្បី​បន្ត​និរន្តរភាព​នៃ​សមាគម CVEA និង​ដើម្បី​ដឹកនាំ​សមាគម​នេះ ឆ្ពោះទៅរក​វឌ្ឍនភាព​/​ការរីកចម្រើន​បន្ថែម​ទៀត សម្រាប់​អាណត្តិ​ទី​៧ ឆ្នាំ​២០២១-២០២២ ខ្ញុំបាទ​នឹង​ប្រើប្រាស់​យុទ្ធសាស្ត្រ ៧/១១ ក្នុងការ​ដឹកនាំ​សមាគម​ឆ្ពោះទៅរក​ភាពជោគជ័យ ដោយ​ផ្តោតលើ​ការលើកកម្ពស់​ការអប់រំ សមត្ថភាព គុណភាព និង​កម្រិតជីវភាព​របស់​សមាជិក​ឲ្យ​រឹតតែ​ប្រសើរឡើង និង​ជាពិសេស​ជំរុញ​ការធ្វើការងារ​រួមគ្នា ដើម្បី​ដឹកនាំ CVEA ឆ្ពោះទៅរក​ភាព​រីកចម្រើន​បន្ថែមទៀត ទាំង​នៅក្នុង​ប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ​»​។

លោក​បាន​បន្តថា​«​ដើម្បី​ឲ្យ​ខ្ញុំ​អាច​សម្រេច​ផែនការ ៧/១១ នេះ​បាន ខ្ញុំបាទ ច្រឹ​ក សុខ​នី​ម សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ជា​សមាជិក CV EA ទាំងអស់ មេត្តា​បោះឆ្នោត​ជូន​រូប​ខ្ញុំបាទ​ធ្វើជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា CVEA សម្រាប់​អាណត្តិ​ទី​៧ នៅ​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ៩​ព្រឹក ដល់ ៤​ល្ងាច​»៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម