Connect with us

ព័ត៌មានជាតិ

ក្រុម​ទមិឡ​ឥត​សាសនា​ចូល​លួច​គាស់​កុដិ​លោក​លួច​លុយ​បាន​ជាង​១២.០០០.០០០​លាន​រៀល​និង​ប្រាក់​ថៃ​១​ម៉ឺន​បាត

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្រុមទមិឡ​ឥត​សាសនា​បាន​ចូល​គាស់​កុដិ​លោកសង្ឃ​លួច​លុយ​បាន​ជាង​១២.០០០.០០០​លាន​រៀល​និង​ប្រាក់​ថៃ​១​ម៉ឺន​បាត​គេចខ្លួនបាត់ វត្ត​មុន្នី​ហែម​វ័​ន្ត​ប៉ោយចារ ស្ថិត​ក្នុងភូមិ​ប៉ោយចារ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​អះអាង​របស់​ព្រះចៅអធិការ ព្រះនាម អ៊ុ​ល ឈី ព្រះជន្ម​៧០​ព្រះវស្សា គង់នៅ​វត្ត​មុន្នី​ហែម​វ័​ន្ត​ប៉ោយចារ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​នៅពេល​កើតហេតុ​នោះ​ព្រះអង្គ​បាន​និមន្ត​ទៅ​សាលាឆាន់ ដែល​នៅ​ខាងជើង​កុដិ​ព្រះអង្គ​គង់នៅ ប្រហែល​១០០​ម៉ែត្រ ដោយ​មុនពេល​និមន្ត​ចេញទៅ​ឆាន់ចង្ហាន់​ព្រះអង្គ​បាន​បិទទ្វារ​ចាក់សោ​និង​បិទ​បង្អួច ពេល​ឆាន់ចង្ហាន់​រួច ព្រះអង្គ​និមន្ត​មកដល់​កុដិ​វិញ​ស្រាប់តែ​ឃើញ​ស្នាម​ឆ្កឹះ​សោ​ទ្វារ​កុដិ​ពេល​ចូលដល់​ក្នុង​កុដិ​ឃើញ​ធុង​មាន​ទំហំ​៤​តឹក​X២​តឹក ធ្វើ​អំពី​ស័ង្កសី ដែល​ព្រះអង្គ​ទុក​នៅក្រោម​គ្រែ​សឹង្ហ​របស់​ព្រះអង្គ មាន​ស្នាម​វះ​ដោយ​កាំបិត​យក​លុយ​ខ្មែ​អស់​ក្នុង​កេះ​ដែក​នោះ​ចំនួន​៩.០០០.០០០​រៀល លុយ​ខ្មែរ​ទុក​លើ​គ្រែ​ចំនួន​៣.៥០០.០០០​រៀល ប្រាក់​ថៃ​ចំនួន​១០.០០០​បាទ ទូរសព្ទដៃ​១​គ្រឿង​។

ព្រះអង្គ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​មុន​ពេល​ព្រះអង្គ​និមន្ត​ចេញពី​កុដិ​ទៅ​សាលាឆាន់​បានឃើញ​មនុស្ស​ប្រុស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ស្លៀកពាក់​ស្អាតបាត​អង្គុយ​លើ​ម៉ូតូ​នៅ​ខាងលិច​កុដិ​ប្រហែល​២៥​ម៉ែត្រ តែ​ព្រះអង្គ​មិនបាន​ចាប់អារម្មណ៍ នៅពេល​ត្រឡប់​មក​កុដិ​វិញ​ក៏​ឃើញ​ទ្វារ​កុដិ​របើក​សោ​។

ក្នុង​នោះ​នគរបាល​បាន​បញ្ជាក់ថា​ ទាក់ទិន​ករណី​ចោរកម្ម​នេះ​កម្លាំង​នគរបាល​កំពុង​ដុតដៃដុតជើង ស្វែងរក​មុខសញ្ញា​ចោរលួច​យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់​នៅពេល​ខាងមុខនេះ​ឲ្យ​ទាល់តែ​បាន៕
ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ២៤ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៩ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤៦ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម