Connect with us

ព័ត៌មានជាតិ

ឧកញ៉ា អ៊ាន សៀវម៉ី ដែល​ល្បី​ឡាយ​ជេរ​តាម​បណ្ដាញ​សង្គម​ បាន​ចូល​មក​បំភ្លឺ​នៅ​សាលាដំបូង​ហើយ​

បានផុស

នៅ

ភ្នំពេញ ៖ លោកស្រី​អ៊ា​ន​សៀវ​ម៉ី ត្រូវ​បាន​តុលាការ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ចូល​មក​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ដែល​ពាក់ព័ន្ធ​ករណី បរិហារ​កេរ្ដិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​បែរជា​ឃើញ​វត្តមាន​របស់​លោក​ស្រី​អ៊ា​ន សៀវ​ម៉ី ចូល​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី២៣ ​ខែធ្នូ ​ឆ្នាំ​២០២០​ទៅវិញ តើ​ជា​មូលហេតុ​អ្វី​បានជា​លោកស្រី​មក​បំភ្លឺ​មុន​កាលកំណត់​ដូច្នេះ​។

សូម​ជម្រាប​ជូន​ថា ​លោកស្រី អ៊ា​ន សៀវ​ម៉ី មាន​ងារ​ជា​ឧកញ៉ា អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​V០១ តាម​បណ្ដោយ​ផ្លូវ​គ្មាន​លេខ ភូមិ​គោក​ចំបក់ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ដែល​មាន​ងារ​ជា​ឧកញ៉ា​ល្បីឈ្មោះ​ខាង​ជេរ ជេរ​គេ​កប់ៗ​មាត់ ពេល​ឡាយ នៅក្នុង​ផេ​ក​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មិន​ញញើត​មាត់ ពេលនេះ​ត្រូវ​បាន​ច្បាប់ ចាប់ផ្តើម​អនុវត្ត​បណ្តើរៗ​ហើយ ប៉ុន្តែ​មិន​ដឹង​ថា​ រង​បណ្តឹង​ភាគី​ខាង​ណា​ទេ ស្រាប់តែ​នៅ​ពេល​ដែល​ច្បាប់​អនុវត្ត ឲ្យ​ចូល​មក​បំភ្លឺ​រយៈពេល​ជិត​២​ម៉ោង​រួច​ពេល​លោកស្រី​អ៊ា​ន សៀវ​ម៉ី ចេញពី​តុលាការ​វិញ គាត់​មិនបាន​បកស្រាយ​អ្វី ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នោះ​ទេ គាត់​បាន​ពាក់​ម៉ាស​និង​ពាក់មួក​ឃ្លុំ​បិទ​ជិត​ដូច​និច្ចា ហើយក៏​ឡើង​រថយន្ត​ស៊េរី​ទាប​ម៉ាក​Prus​ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ-3840​ជិះ​ចេញទៅ​បាត់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម