Connect with us

ព័ត៌មានជាតិ

ហៅ​ទៅជួយ​ធ្វើ​របង​ ដូចហៅទៅ​រំលោភ​កូនស្រី វ័យ​ទើប​តែ ១០ ឆ្នាំ​

បានផុស

នៅ

សៀមរាប៖កម្លាំងនគរបាលជំនាញនៃស្រុកស្វាយលើ បានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ ករណីចាប់រំលោភក្មេងស្រីវ័យទើបតែ១០ឆ្នាំបានសម្រេច។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០​ស្ថិតនៅភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯកស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះមួក ម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ស្នាក់នៅបណ្តោះអាសន្នភូមិខ្នារក្រៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពាក់ព័ន្ធ​បទល្មើសរំលោភសេពសន្ថវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា អង្គហេតុនៃរឿងនៅវេលាម៉ោង១០និង៤០នាទីថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ រ ស.ត ភេទស្រីអាយុ១០ឆ្នាំ រស់នៅស្រុកពួក បានទៅដាំបង្គោលរបងនិងដាក់លួសបន្លានៅចំណុចដីចំការឈ្មោះរៀម វ៉ាន់សាក់ ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាបជាមួយឪពុកបង្កើតនិងពូព្រមទាំងជនសង្ស័យ។

ពេលទៅដល់ចំណុចដីចំការ ឪពុកជនរងគ្រោះបានដាំបង្គោលរបងនៅចំងាយពីជនរងគ្រោះប្រហែល២០០ម៉ែត្រ​។ចំណែកជនសង្ស័យនិងជនរងគ្រោះ បានវាយបន្លាលួសជាមួយគ្នា ដោយជនរងគ្រោះជាអ្នកទាញបន្លាលួស ជនសង្ស័យជាអ្នកដំបន្លាលួសភ្ជាប់និងបង្គោលរបង។ នៅពេលជនរងគ្រោះហត់អស់កម្លាំង ក៏បានទៅសំរាកនៅព្រៃល្បោះ​ក្នុងចំការ។ ឃើញជនរងគ្រោះចូលព្រៃដូចនេះ ជនសង្ស័យក៏ដើរតាមពីក្រោយហើយបានធ្វើសកម្មភាពផ្តួល​រំលោភ​បាន​បន្តិច ជនរងគ្រោះឈឺចុកចាប់ក៏ខំរើបំរាស់និងស្រែកយំ ស្របពេលនោះឪពុកជនរងគ្រោះមកទាន់ ជនសង្ស័យក៏ឈប់សកម្មភាពហើយគេចខ្លួននៅក្នុងដីចំការ។

ឪពុកជនរងគ្រោះនិងជនរងគ្រោះបានត្រឡប់មកផ្ទះហើយរាយការណ៍ជួនសមត្ថកិច្ច។ លោកបន្ថែមថា សមត្ថកិច្ច​បានចុះទៅកន្លែងកើតហេតុ នាំខ្លួនជនសង្ស័យមកសាកសួរ និ​ង​បានសារភាពថាពិតជាបានប្រព្រឹត្តសកម្មភាពខាងលើដូចការចោទប្រកាន់មែន។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកស្វាយលើ កំពុងកសាងសំណុំរឿងនេះដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម