Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ទីតាំង​ល្បែងភ្នាល់ ជល់​មាន់ តាម​អន​ឡាញ និង​ឡូតូ ឃាត់ខ្លួន​មនុស្ស​៣​នាក់

បានផុស

នៅ

គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ក្រោយពី​ទទួលបាន​បទបញ្ជាពី​លោក ឯក ឃុន​ដឿ​ន អភិ បាល​នៃ​គណៈ​អភិបាលខណ្ឌទួលគោក បាន​ចុះ​បង្ក្រាប​ជាក់ស្ដែង​ទីតាំង​ល្បែងភ្នាល់ តាម​អន​ឡា​ញ ជល់​មាន់​និង​ឡូតូ ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់ រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​ការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង៣​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០ នៅផ្ទះ​លេខ​៦៤ ផ្លូវ​លេខ​១៨៦ កែង​នឹង​ផ្លូវ​លេខ​២៥៧ ក្នុងមូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​៣ ខ​ណ្ឌទួលគោក រាជធានី​ភ្នំ​ពេញ​។​

តាម​ប្រភ​ពព័ត៌មាន​បា​នអោយដឹង​ថា មនុស្ស​ប្រុស​ស្រី​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន រួមមាន​ទី​១ ឈ្មោះ សូខ ខៀន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ​។​ ទី​២ ឈ្មោះ សុខ ថាវ​រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ។ និង​ទី​៣ មានឈ្មោះ ភឹម សុខ​ខេង ភេទ​ស្រី អាយុ ២៧​ឆ្នាំ ។​

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​អោ​យដឹង​បន្ថែមថា ទីតាំង​បើក​ល្បែងភ្នាល់ តាម​អន​ឡា​ញ ជល់​មាន់​និង​ឡូតូ ត្រូវ​បាន​មន្ត្រី​ជំនាញ​មូលដ្ឋាន​បាន​ចុះ​ធ្វើ​កិច្ចសន្យា​និង​បិទ​ម្ដង​រួច​មកហើយ តែ​មិនបាន​ប៉ុន្មាន​ផង​ម្ចាស់​ទីតាំង​នៅតែ​ផ្គើន​និង​បញ្ជា​របស់​ថ្នាក់ដឹកនាំ ទើប​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែធ្នូ នេះ លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ បាន​បញ្ជា​អោ​យកម្លាំង​គណៈ​បញ្ជា​ការឯកភាព​ចុះ​បង្ក្រាប​ជាក់ស្ដែង​តែម្ដង​ដោយ​ឃាត់ខ្លួន​មនុស្ស​៣​នាក់ និង​ដកហូត​ទូរទស្សន៍​ចំនួន​៣​គ្រឿង ​កុំព្យូទ័រ​​១​គ្រឿង ម៉ា​ស៉ី​ន​ព្រី​ន​បុ​ង​ចាក់​១​គ្រឿង​។​

​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​បាន​លើក​ឡើងថា លោក ឃួ​ង ស្រេង​អភិបាល​រាជ​ធានី​ភ្នំពេញ​ បានធ្វើការ​ព្រមាន​រួចហើយ​ថា ផ្សា​រណា​អនុញ្ញាត​អោ​យមាន​កត់​ក​ន្ទុ​យ​លេខ​ក្នុង​ផ្សារ ត្រូវ​ដក​ប្រធាន​ផ្សារ​ចេញ ទោះ​មន្ត្រី​ខ្សែ​ធំ​ប៉ុណ្ណា​ក៏ដោយ អោ​យតែ​ពុករលួយ កាង​ពួក​ល្បែង​ខុសច្បាប់ និង​គ្រឿងញៀន នឹងត្រូវ​ប្រើ​អភិក្រម​របស់​សម្ដេច វះកាត់ ដក​ចោល​ភ្លាមៗ​តែ​ម្តង​។​

​ក្រោយ​ប្រតិ​ប​ត្ត​ការ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​បាន​នាំ​ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​ទៅ​សាក​សួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តា​នីតិវិធី​៕

អត្ថបទ ៖​ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៥៧ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម