Connect with us

ព័ត៌មានជាតិ

ការតុបតែង​ដើម​ណូអែល​​​​ឆ្នាំនេះ​មិនសូវ​ផុល​ផុស​​ដូច​រាល់​ឆ្នាំ​ទេ​

បានផុស

នៅ

​​តាម​ការពិនិត្យ​ជាក់​ស្តែង​នៅ​តាម​​មហាវិថីនានា នៅរាជធានី​ភ្នំពេញ​មិនសូវ​ឃើញមាន​ការតុបតែង​​ភ្លើង​បំភ្លឺ និង​ដើមណូអែល​អបអរ​សាទរ​ដូច​ឆ្នាំ​មុន​ឡើយ។ ​ថ្ងៃបុណ្យ​ណូអែល​ប្រព្រឹត្តិ​ធ្នៅ​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ស្អែក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ យ៉ាង​ណា​​ការតាំង​លំអរ​អំពូល​ភ្លើង​ និងដើម​អូណែលនៅ​មាន​តិច​តួច​តាមទីតាំង​មួយ​ចំនួន​ដូចជា​ តំបន់​ដែល​មាន​ជនបរទេស​ចេញ​ចូល​ច្រើន​ ​ក្រុម​ហ៊ុន​ធំ និង​ថៅកែជាជនបរទេស​។​

ជាក់ស្តែង​ដូចនៅតំបន់​អភិវឌ្ឍន៍​បឹង​កក់​ នៅក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ ​និង​ផ្សារ​ទំនើប​មួយ​ស្ថិត​តាម​បណ្តោ​យ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​បឹង​កេងកង​ មាន​តាំង​ភ្លើង​បំភ្លឺ​យ៉ាង​ស្រស់ស្អាត។

តាម​ការអះ​អាង​ពី​មន្ត្រី​អាជ្ញាធរ​បាន​និយាយថា​ កាលពី​អំឡុង​ឆ្នាំកន្លង​មក​គឺ​រាល់​ថ្ងៃបុណ្យ​ណូអែល​គេ​សង្កេតឃើញ​ជនបរទេស​ដែល​មាន​របរ​រក​ស៊ីនៅក្នុង​ប្រទេស​កម្ពុជា​បា​នរៀបចំ​តុបតែង​ផ្ទះ​និង​ក្រុម​ហ៊ុន​បា​នល្អ​ណាស់ ​ខុសប្លែក​ឆ្នាំ​២០២០​នេះ​គឺ​សឹង​ថា​ពុំមា​ន​ការតុប​តែង​ទាល់តែសោះ​។​​ព្រោះ​ឆ្នាំនេះ​គឺជា​ឆ្នាំ​ដែល​មាន​ជំងឺឆ្លង​កូ​វីដ១៩​ខ្លាំងក្លា​នៅ​ទូទាំង​ពិភពលោក​​៕

អត្ថបទ​ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម