Connect with us

ព័ត៌មានជាតិ

អ្នក​ជំនាញ ៖ តម្លៃ​នៃ​អចលនទ្រព្យ​មិន​ធ្លាក់​ថ្លៃ​ទេ បើ​ទោះ​ជា​ការទិញ​លក់​ធ្លាក់​ចុះ​ប្រមាណ​៤០​%​​

បានផុស

នៅ

អ្នកជំនាញ​អចលនទ្រព្យ​ថា ការទិញ​លក់​អចលនទ្រព្យ​ក្នុងស្រុក ​មានការ​ធ្លាក់​ចុះ​ប្រមាណ​៤០​ភាគរយ ​ក្នុង​អំឡុង​ផល​ប៉ះពាល់​វិជ្ជមាន​ពី​កូ​វីដ​១៩​ ក្នុង​ឆ្នាំ​២០២០​នេះ ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​ចុះថ្លៃ​ទេ មានន័យថា​សេដ្ឋកិច្ច​នៅតែ​បន្ត​រឹងមាំ​បន្ត​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ពន្យល់​ថា ភាព​ប្រឈម​ក្នុង​បរិបទ​កូ​វីដ​-១៩ ប្រជាជន​នៅ​លើ​សកលលោក​បាន​ប្រឈម​និង​បញ្ហា​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដូចជា​យន្តហោះ​ នៅ​លើ​មេឃ​បញ្ឈប់​ការហោះហើរ​មួយ​ចំនួន​ធំ​រយៈពេល​យូរ ដោយ​វិបត្តិ​កូ​វីដ​១៩ ទាំង​អស់​នេះ​ គឺជា​ផល​អវិជ្ជមាន​ ដែល​ជះ​នូវ​សក្ដានុពល​សេដ្ឋកិច្ច​ពិភពលោក​។​ ដោយឡែក​នៅ​កម្ពុជា​វិញ​ ក៏​រង​ឥទ្ធិពល​ពី​កូ​វីដ​វិជ្ជមាន​ហ្នឹង​ដែរ តែ​ដោយសារ​ ការចាត់ចែង​ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ដឹកនាំ និង​ចាត់ចែង​ទៅលើ​កូ​វីដ​១៩ ដែល​មាន​វិធានការ​ច្បាស់លាស់​និង​អាច​គ្រប់គ្រង​បាន​។​

លោក​បាន​បញ្ជាក់​ថា “​ខ្ញុំ ក៏បាន​លើក​កិច្ចការងារ​នេះ​ នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ​ ក្នុង​កិច្ចប្រជុំ​នៅ​អង្គការ​អា​រី​ណា ក្នុង​តំបន់​អាស៊ាន យើង​បាន​ចែករំលែក​បទពិសោធន៍​អំពី​ការគ្រប់គ្រង​និង​ប្រសិទ្ធភាព​ក្នុង​ការដឹកនាំ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​។​ ” លោក ច្រឹ​ក សុខ​នី​ម ថា ភាព​ប៉ះពាល់​ជាទូទៅ​ ក្នុង​តំបន់​អាស៊ាន​និង​ពិភពលោក​ដូចគ្នា​លើ​វិស័យ​អចលនទ្រព្យ តែ​វា​មិន​ធ្លាក់​ចុះ​ក្នុង​វិបត្តិ​ទេ គ្រាន់តែ​ថយ​ចុះ ក្នុង​ការទិញ​លក់ ប៉ុណ្ណោះ​។​ រីឯ​តម្លៃ​នៃ​អចលនទ្រព្យ​វិញ មិន​មាន​ការ​ធ្លាក់​ថ្លៃ​ឡើយ​។​ ហេតុផល​នេះ លោក​ពន្យល់​ថា ដោយសារ​ប្រជាជន​មាន​ធនធាន​ប៉ុន្តែ គាត់​មិន​មាន​ឱកាស​ ដើម្បី​ធ្វើ​ការទិញ លក់ ឬក៏​គាត់​មិន​អាច​ទៅ​មើល​អចលនទ្រព្យ ដើម្បី​ធ្វើ​ជំនួញ​បាន​។​ ប៉ុន្តែ​បណ្តា​ប្រទេស​ នៅ​ក្នុង​តំបន់​អាស៊ាន​ និង​ពិភពលោក​ នៅតែ​ធ្វើ​ជំនួញ បាន​តាមរយៈ ដៃគូ​ជំនួញ​ទុកចិត្ត​របស់​ពួកគេ​។

​ជាមួយគ្នានេះ​ លោក​ច្រឹ​ក សុខ​នី​ម បាន​ប្រាប់​ថា ការទិញ​លក់​អចលនទ្រព្យ គេ​បែង​ចែក​ជា​២​ប្រភេទ​ គឺ​ទី​១​ប្រភេទ​ភ្ញៀវ​ជា​ជនបរទេស​និង​ទី​២​ប្រភេទ ភ្ញៀវ​ជា​ជាតិខ្មែរ​។​ ប្រភេទ​ភ្ញៀវ​បរទេស​បាន​ធ្លាក់​ចុះ​ច្រើន​ប្រមាណ​ពី​៧០​ទៅ​៨០​ភាគរយ​ ហើយ​ដែល​មិន​អាច​មានលទ្ធភាព​ក្នុង​ការទិញ​នូវ​វិស័យ​អចលនទ្រព្យ។​ តែ​ជនជាតិ​ខ្មែរ​ ដោយសារ​ការគ្រប់គ្រង​កូ​វីដ​១៩​ ដោយ​ចេរ​ភាព​ដូច្នេះ​ ការទិញ​លក់​នៅតែ​បន្ត​គ្រាន់តែ​មានការ​ធ្លាក់​ចុះ​ប្រមាណ​៤០​ភាគរយ​ប៉ុណ្ណោះ​។

​គួរបញ្ជាក់​បន្ថែម​ថា លោក ច្រឹ​ក សុខ​នី​ម ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ជាប់​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក្នុង​អាណត្តិ​ទី​៧​ជា​បន្ត​ទៀត​ កាលពី​ល្ងាច​ថ្ងៃទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២០​ ដើម្បី​រុញច្រាន​ធ្វើការ​ងារ​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ជា​សមាជិក​ទាំងអស់​ ដើម្បី​លើក​កម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ឲ្យ​ទទួល​បាន​ជោគជ័យ​លើក​តម្លៃ​ប្រទេស​កម្ពុជា ​ទៅ​ថ្នាក់​តំបន់​និង​អន្តរជាតិ ​ផង​ដែរ​៕

អត្ថបទ៖ ​វ​ត្តី

សូមចុចអាន៖ ​ក្រុមហ៊ុន​ចំនួន​ពីរ​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​នៅ​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ត​រតនគីរី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម